សារលោកឪពុក អាន់ហ៊ែល៖ អ្នកម្តាយជាទីស្រឡាញ់ចំពោះយើង(ព្រះនាងម៉ារីជាទីពំនឹងរបស់យើង)
សូមស្វាគមន៍អ្នកទាំងអស់គ្នា និងបងប្អូនជាទីស្រឡាញ់ដែលបានលះបង់ ដើម្បីព្រះនាងម៉ារីជាទីពំនឹងនៅទូទាំងពិភពលោក ហើយបានប្រមូលផ្តុំគ្នានៅទីនេះក្នុងទីក្រុង វ៉ាល់ដូកូ (Valdocco) ទីក្រុង ទូរីន(Turin)។ បាស៊ីលីកា ជាកន្លែងដែលព្រះនាងម៉ារី ចង់បាន និងស្នើសុំដុនបូស្កូ ដើម្បីសាងសង់។ សិរីរុងរឿងដែលតែងតែនាំទៅរកការសង្គ្រោះ និងជីវិតជាមួយព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ អាចយាងចេញពីផ្ទះរបស់ព្រះនាង។ កាលពីមួយឆ្នាំមុន យើងបានធ្វើពិធីបុណ្យព្រះនាងម៉ារីជាទីពំនឹងនៅជុំវិញពិភពលោក តែត្រូវបាន ប្រហារដោយរោគរាតត្បាត ដែលនាំមកនូវការរងទុក្ខជាច្រើនដល់មនុស្សជាតិ ហើយនាំមកនូវភាពល្អនិងអាក្រក់បំផុតនៃមនុស្សជាតិរបស់យើងម្តងហើយម្ដងទៀត។ វាបានបង្ហាញពីភាពអាត្មានិយមដែលមាននៅក្នុងប្រទេសជាច្រើនលើពិភពលោក។ យើងមើលឃើញថា នៅក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងនឹងកូវីត១៩ អ្នកក្រីក្របំផុត គឺជាអ្នកដែលមិនមានលទ្ធភាពទទួលបានវ៉ាក់សាំងឡើយ។ ប្រហែលដោយសារតែរដ្ឋាភិបាលរបស់ពួកគេ ផ្តោតលើបញ្ហាបន្ទាន់ផ្សេងៗ។ នោះអាចជាការពិត ប៉ុន្តែវាមិនផ្លាស់ប្តូរស្ថានភាពនោះទេ។ អ្នកក្រ ជាអ្នកដែលជាស្ថិត នៅក្នុងគ្រប់កាលៈទេសៈ ដែលត្រូវបានកត់ត្រាដោយប្រវត្តិសាស្រ្ត ទទួលរងនូវការឈឺចាប់បំផុត។ ដូច្នេះ យើងត្រូវតែសុំព្រះគុណដំណឹងល្អ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលអាចបន្តផ្លាស់ប្តូរដួងចិត្តរបស់យើង។ មួយឆ្នាំក្រោយមក ជំងឺនៅតែបន្តប៉ះពាល់ដល់មនុស្សជាច្រើន។ ហើយទោះបីជានៅកន្លែងខ្លះ យើងកំពុងចាប់ផ្តើមមើលឃើញពន្លឺ នៅចុងបញ្ចប់នៃផ្លូវរូងក្រោមដីក៏ដោយ ក៏នៅកន្លែងផ្សេងទៀត ស្ថានភាពនៅតែធ្ងន់ធ្ងរ និងភ័យខ្លាច។ សព្វថ្ងៃនេះ ដូចនៅអតីតកាលដែរ យើងបង្វែរការងឿងឆ្ងល់ ម្តាយរបស់យើង ជាជំនួយរបស់យើងក្នុងគ្រាលំបាក ហើយយើងដឹកនាំការអធិស្ឋានរបស់យើងទៅអ្នកម្ដាយ …
Read more “សារលោកឪពុក អាន់ហ៊ែល៖ អ្នកម្តាយជាទីស្រឡាញ់ចំពោះយើង(ព្រះនាងម៉ារីជាទីពំនឹងរបស់យើង)”