Latest News

មហោស្រពភាពយន្តយុវជន ដុនបូស្កូ សកល ២០២១

មហោស្រពភាពយន្តយុវជន ដុនបូស្កូ សកល ឈានដល់យុវជនដើម្បីក្លាយជាឯកអគ្គរដ្ឋទូតនៃក្តីសង្ឃឹម មហោស្រពភាពយន្តយុវជន ដុនបូស្កូ សកល (DBGYFF) គឺជាមហោស្រពទូទាំងពិភពលោកលើកដំបូងពីក្រុមជំនុំសាឡេស៊ាន ដើម្បីបង្រួបបង្រួមយុវជនរបស់យើងទូទាំងពិភពលោកឱ្យមកជួបជុំគ្នាលើគម្រោងរួមមួយដែលពួកគេអាចបង្ហាញទេពកោសល្យច្នៃប្រឌិត និងទទួលបានរង្វាន់។ មហោស្រពនេះគឺជាពិធីបុណ្យផ្ទាល់ខ្លួនរបស់យើង ហើយជាឱកាសដ៏មានតម្លៃ ដើម្បីធ្វើឱ្យឈ្មោះដុនបូស្កូលេចធ្លោនៅក្នុងប្រទេសចំនួន ១៣៤ ដែលយើងមានវត្តមានជាពិសេសនៅក្នុងដួងចិត្ត និងគំនិតរបស់យុវជន។ ការបញ្ចាំងមហោស្រពនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មហោស្រពភាពយន្តយុវជន...

បូជាចារ្យដែលទើបតែងតាំងថ្មីសម្រាប់គណៈប្រតិភូកម្ពុជា គឺលោកឪពុក ដានីអែល

លោកឪពុក ដានីអែល ត្រូវបានតែងតាំងជាបូជាចារ្យថ្មី នៅ ម៉ាដាហ្គាស្ការ ជាកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីការធ្វើដំណើរឆ្ងាយពីកន្លែងសិក្សា របស់លោកពុក ក្លីហ្វតុនហល (មែលប៊នប្រទេសអូស្ត្រាលី) បានចំណាយពេលពីរបីថ្ងៃ ក្នុងការរៀបចំ។ តែងតាំងនេះ មានការចូលរួមអធីបតីភាព ដោយលោកអភិបាល ហ្វីលីព រួមជាមួយឌីកុនក្នុងស្រុកចំនួន ៨នាក់ ផ្សេងទៀតមកពីក្រុមជំនុំសាសនាផ្សេងៗគ្នា។ ការតែងតាំងរបស់លោកពុក មានវត្តមានមិនត្រឹមតែគ្រួសារ និងសាច់ញាតិរបស់លោកប៉ុណ្ណោះទេ...

ខួប៣០ឆ្នាំដុនបូស្កូនៅកម្ពុជា

ក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំនៃដុនបូស្កូនៅកម្ពុជា (១៩៩១ - ២០២១) យើងចង់ក្រាបថ្វាយបង្គំដល់សាឡេស៊ានទាំងអស់ ដែលបានទទួលយកបញ្ហាប្រឈមដើម្បីចូលរួមបេសកកម្មនេះ និងយុវជនសាឡេស៊ានកម្ពុជាដែលចង់នៅជាមួយដុនបូស្កូដើម្បីបេសកកម្មបន្ត ។ https://www.youtube.com/watch?v=9MZT6_LjX5I&t=6s

ចម្រៀងៈ ព្រះជាម្ចាស់សុភាពរាបសារ

https://www.youtube.com/watch?v=GAIlOxe26eo សម្រាប់ចម្រៀងនេះផងដែរ សូមអរគុណដល់ក្រុមការងារ ក្មេង យុវជន និងបងប្រុស លោកគ្រូ ដែលបានខិតខំបង្កើតឡើង។ បទនេះបកប្រែទំនុកច្រៀងជាភាសាខ្មែរដោយៈ បងប្រុស វី សំណាង, សម្រួលតន្រ្ដី និងកាត់តសម្លេងដោយៈ ង៉ែត តូនឹប, លំនាំដើមដោយៈ លោកគ្រូ តូនី និងអាប៉ូលីន។ សូមព្រះជាម្ចាស់ប្រទានពរដល់ពួកគេអោយមានសុខភាពល្អ ដើម្បីផ្សព្វផ្សាយដំណឹងល្អបន្ថែមទៀត។

កិច្ចព្រមព្រៀងរវាងដុនបូស្កូនិងសាកលវិទ្យាល័យជាតិនៅបាត់ដំបង

វិទ្យាល័យ ដុនបូស្កូបាត់ដំបង ចុះអនុស្សារណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង។ លោកឪពុក ជេរ៉ាត រ៉ាបាស្កូ អធិការវិទ្យាល័យ ដុនបូស្កូបាត់ដំបង និងលោកនាយក អ៊ុ ស៊ីណាត បានទទួលការស្វាគន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីលោក-លោកស្រីនាយិកា លោកនាយក-នាយករងនៃសាលា ព្រមទាំង...

Posts List

Featured News