បទចម្រៀងប្រកួតនៅក្នុងទីក្រុងរ៉ូមរបស់ដុនបូស្កូកម្ពុជា

បទចម្រៀងដែលមានចំណងជើងថា “អនុស្សាវរីយ៍មហាគ្រួសារ” ដែលបានផលិតដោយក្រុម MEDIA MC KEP គឺសម្រាប់យកទៅ​​ប្រកួតនៅក្នុងកម្មវិធី “មហោស្រពភាពយន្ដដុនបូស្កូសកល” ។ ក្នុងកម្មវិធីនោះផុតកំណត់ទទួលវិដេអូត្រឹមថ្ងៃ១៥ ខែតុលា ឆ្នាំ២០២១ និងផ្សាយផ្ទាល់ ចេញលទ្ធផលជ័យលាភី នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ២០២១។ ក្នុងនោះដែរ ទោះបីវីដេអូចម្រៀងរបស់ក្រុមពួកយើងមិនទទួលបានលទ្ធផលក្នុងការប្រកួតក៏ដោយ តែក៏ជាបទពិសោធមួយធ្វើអោយពួកបានធ្វើការជាក្រុម ចេះយោគយល់គ្នា រួបរួមគ្នាក្នុងការផលិតវិដេអូនេះ។ ក្នុងអត្ថន័យនៅក្នុងបទចម្រៀងនេះ ចង់និយាយអំពី៖ ពួកយើងពីមុនមកមិនដែលស្គាល់ ដុនបូស្កូ ឬសាលាដុនបូស្កូអ្វីឡើយ។ ពេលបានមករៀន ធ្វើអោយយើងស្គាល់អ្វីទៅជាមិត្តភក្ដិ អ្វីទៅជាឪពុកម្ដាយ ក្ដីស្រលាញ់ ក្ដីសង្ឃឹម ការជួយសង្រ្គោះ។ ការរស់នៅជាមួយគ្នា ទាំងយើងមិនដែលស្គាល់គ្នា ទាំងកន្លែងកំណើតរបស់ខ្លួនមិននៅជិតគ្នា មកពីខេត្តឆ្ងាយពីគ្នា យើងមកបានរស់នៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា នេះជាគ្រួសារដ៏ធំរបស់យើងធ្វើអោយពួកចងចាំនូវសកម្មភាពល្អៗជាច្រើន។ បន្ទាប់ពីដុនបូស្កូជួយយើង លើកស្ទួយយើង ក្នុងគ្រាដែលយើងកំពុងលំបាក នោះ ពួកយើងក៏ទទួលបាននូវការងារ ប្រាក់ខែ សីលធម៌ ភាពស្មោះត្រង់ ពួកយើងក៏មិនភ្លេចនូវគ្រួសារមួយនេះ ។

ចម្រៀងៈ ព្រះជាម្ចាស់សុភាពរាបសារ

សម្រាប់ចម្រៀងនេះផងដែរ សូមអរគុណដល់ក្រុមការងារ ក្មេង យុវជន និងបងប្រុស លោកគ្រូ ដែលបានខិតខំបង្កើតឡើង។ បទនេះបកប្រែទំនុកច្រៀងជាភាសាខ្មែរដោយៈ បងប្រុស វី សំណាង, សម្រួលតន្រ្ដី និងកាត់តសម្លេងដោយៈ ង៉ែត តូនឹប, លំនាំដើមដោយៈ លោកគ្រូ តូនី និងអាប៉ូលីន។ សូមព្រះជាម្ចាស់ប្រទានពរដល់ពួកគេអោយមានសុខភាពល្អ ដើម្បីផ្សព្វផ្សាយដំណឹងល្អបន្ថែមទៀត។