អត្ថបទដោយៈ លោកឪពុក ស្ទេវ រ៉ាយ៉ន

លោកឪពុក អាន់ហ៊ែល ដែលជាសាកលវិទ្យាធិការសាឡេស៊ាន បានសរសេរពីការឆ្លុះបញ្ចាំងដ៏អស្ចារ្យ អំពីព្រះនាងម៉ារីជាទីពំនឹងកាលពីប៉ុន្មានឆ្នាំមុន។ គាត់ប្រាប់យើងថា “យើងជាក្រុមគ្រួសារ ហើយព្រះនាងម៉ារី គឺជាម្តាយដែលយកចិត្តទុកដាក់ដល់យើង។ ព្រះនាងយកដៃពុកបូស្កូ ហើយដឹកដៃពួកយើង ដើម្បីដឹកនាំយើងដើរលើផ្លូវពិភពលោកនេះ។ លោកឪពុកអាន់ហ៊ែល រំលឹកយើងជាច្រើនដងអំពីសម្ដីពុកបូស្កូបាននិយាយថា “មិនអាចទៅរកព្រះយេស៊ូបានទេ លើកលែងតែសេចក្តីស្រឡាញ់របស់ព្រះនាងម៉ារីទេ”  ហើយ “ព្រះនាងម៉ារីតែងតែជាអ្នកនាំផ្លូវខ្ញុំជានិច្ច។ អ្នកណាដាក់ការទុកចិត្តលើព្រះនាង នឹងមិនដែលខកចិត្តឡើយ។

នៅពេលពុកបូស្កូ មានការសន្ទនាជាមួយ លោកពុក បូនេទី ធ្វើឱ្យជិវិតរបស់គាត់មានការចាប់អារម្មណ៍យ៉ាងខ្លំាង ។ ហេតុការណ៍នេះបានកើតឡើងនៅ នីហ្សា អនុសញ្ញារបស់បងស្រីសាឡេស៊ាន។ លោកពុកបូស្កូបាននិយាយទៅកាន់បងស្រីថា “ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថាព្រះនាងម៉ារីស្រឡាញ់អ្នកខ្លាំងណាស់។ ហើយអ្នកដឹងទេថា ព្រះនាងនៅទីនេះ នៅកណ្តាលពួកយើង ” លោកពុក បូនេទី បានព្យាយាមពន្យល់ពាក្យដុនបូស្កូដល់បងស្រីដោយនិយាយថា អ្វីដែលលោកពុកបូស្កូមានន័យគឺ ព្រះនាងម៉ារីជាម្តាយរបស់ពួកយើង ហើយនឹងការពារពួកយើង។ ទោះយ៉ាងណាលោកពុកបូស្កូបានទទូចថា “ទេ! ទេ! ខ្ញុំចង់ប្រាប់អ្នកថា ព្រះនាងម៉ារី គឺពិតជានៅទីនេះ នៅក្នុងផ្ទះនេះ។ ព្រះនាងសប្បាយចិត្តនឹងអ្នក ហើយប្រសិនបើអ្នកស៊ូទ្រាំនឹងស្មារតីដែលអ្នកមានឥឡូវនេះ នោះគឺជាអ្វីដែលព្រះនាងចង់បាន។ ជាថ្មីម្តងទៀត លោកពុក បូនេទី ព្យាយាមពន្យល់បងប្អូនស្រីតាមរយៈពាក្យពុកបូស្កូមានន័យថា បើពួកគេល្អ ព្រះនាងម៉ារីនឹងសប្បាយចិត្ត។ ប៉ុន្តែជាថ្មីម្តងទៀត ពុកបូស្កូដែលពោរពេញទៅដោយអារម្មណ៍បាននិយាយថា “ខ្ញុំចង់និយាយថា ព្រះនាងម៉ារី គឺពិតជានៅទីនេះនៅទីនេះ ក្នុងចំនោមអ្នក! ព្រះនាងបានដើរនៅក្នុងផ្ទះនេះ ហើយមកជាមួយនាងម៉ាថិល។

លោកពុកបូស្កូជឿជាក់ថា ព្រះនាងម៉ារី ពិតជាមានវត្តមានមែន  នៅក្នុងបន្ទប់ជាមួយយើងជួយយើងនូវកិច្ចការតូច និងកិច្ចការធំជានិច្ច។ ព្រះនាងមិនឃ្លាតឆ្ងាយពីយើងទេ។ ហើយព្រះនាងមិនត្រូវបានគេយកចេញពីយើងទេ ព្រះនាងអាចផ្តល់ឱ្យយើងនូវការក្រឡេកមើលម្តងម្កាល។ គាត់ជឿជាក់ថា ព្រះនាងមានអំណាច និងមានវត្តមាន! ព្រះនាងម៉ារីបានលើកដៃពុកបូស្កូពេល ដែលគាត់នៅក្មេង ហើយព្រះនាងមិនដែលទៅណាឡើយ។ នាងធ្វើអព្ភូតហេតុក្នុងជីវិតប្រចាំថ្ងៃ។

តើអ្នកជឿទេថា ព្រះនាងអាចធ្វើអព្ភូតហេតុនៅក្នុងជីវិតរបស់អ្នក? ចូរយើងសួរព្រះនាងម៉ារីថា ដូចពុកបូស្កូយើងអាចមានទំនុកចិត្ត និងជំនឿកាន់តែខ្លាំងលើការអង្វររបស់ព្រះនាង។ ដូចជាសសរភ្លើង ឬពពកដែលដឹកនាំជនជាតិអ៊ីស្រាអែលនៅវាលខ្សាច់ ព្រះនាងម៉ារីនឹងណែនាំយើងតាមរយៈវាលខ្សាច់របស់យើង។ ទុកចិត្តលើព្រះនាង​ ហើយអ្នកនឹងឃើញអព្ភូតហេតុ។

ដោយលោកឪពុក ស្ទេវ រ៉ាយ៉ន

ប្រភពមកពី https://salesians.org/blog/trust-her-and-you-will-see-miracles

Facebook Comments