១៧ ឧសភា ២០២១

(ANS – រ៉ូម) – កាលពីម្សិលមិញ ១៦ ឧសភា នៅថ្ងៃដ៏ឧឡារិកនៃការឡើងគ្រងរាជ្យរបស់ព្រះអម្ចាស់ ទិវាទំនាក់ទំនងពិភពលោកលើកទី៥៥ ត្រូវបានប្រារព្ធ។ ខ្លឹមសារនៃសាររបស់សម្តេចប៉ាបហ្វ្រង់ស័រគឺ៖ «សូមមកមើលចុះ» (ជន ១:៤៦) ។ ប្រាស្រ័យទាក់ទងដោយជួបមនុស្សនៅទីណា និងពេលណា។ ជាមួយនឹងប្រធានបទនេះព្រះវរបិតាបរិសុទ្ធ ចង់គូសបញ្ជាក់ពីសារៈសំខាន់នៃបទពិសោធន៍នៃការមើលឃើញដោយផ្ទាល់ភ្នែក។

ក្នុងឱកាសទិវានេះ មន្ទីរទំនាក់ទំនងសង្គម អ្នកសាឡេស៊ានដុនបូស្កូ បានផលិតឧបករណ៍ជំនួយ – ផ្ទាំងរូបភាពវីដេអូ និងសុន្ទរកថា ដើម្បីអធិស្ឋាន និងឆ្លុះបញ្ចាំងជាមួយគ្នាលើប្រធានបទដែលបានជ្រើសរើសដោយព្រះវរបិតាបរិសុទ្ធ។ ធនធានទាំងអស់ត្រូវបានថែរក្សាដោយ លោកពុក Harris Pakkam និង លោកពុក Ricardo Campoli រីឯ ANS បកប្រែឯកសារនេះ។

គោលបំណងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីណែនាំសម្ភារៈ ដល់អ្នកបង្កើតចលនា និងប្រតិភូនៃទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយ និងស៊ីជម្រៅប្រធានបទនៃទិវាទំនាក់ទំនងពិភពលោកលើកទី៥៥ នេះ។ ជំនួយទាំងនេះ ដូច្នេះនឹងអនុញ្ញាតឱ្យអ្នកណាម្នាក់ដែលជាអ្នកសាឡេស៊ាន និងមិនមែនអ្នកសាឡេស៊ាន – ធ្វើឱ្យកាន់តែស៊ីជម្រៅនូវសាររបស់សម្តេចប៉ាបហ្វ្រង់ស័រ និងដើម្បីយល់ពីសារៈសំខាន់នៃ “មកមើល” ឱ្យកាន់តែស៊ីជម្រៅ។

ជំនួយទាំងអស់អាចទាញយកបានដោយសេរីមានជាភាសាផ្សេងៗនៅលើគេហទំព័រ sdb.org ។ នៅទីនេះតាមពិតវាអាចរកឃើញផ្ទាំងរូបភាពវីដេអូនិង Lectio ។

Facebook Comments