Month: June 2021

ការទុកចិត្តលើព្រះនាងម៉ារី អ្នកនឹងឃើញអព្ភូតហេតុ

អត្ថបទដោយៈ លោកឪពុក ស្ទេវ រ៉ាយ៉ន លោកឪពុក អាន់ហ៊ែល ដែលជាសាកលវិទ្យាធិការសាឡេស៊ាន បានសរសេរពីការឆ្លុះបញ្ចាំងដ៏អស្ចារ្យ អំពីព្រះនាងម៉ារីជាទីពំនឹងកាលពីប៉ុន្មានឆ្នាំមុន។ គាត់ប្រាប់យើងថា “យើងជាក្រុមគ្រួសារ ហើយព្រះនាងម៉ារី គឺជាម្តាយដែលយកចិត្តទុកដាក់ដល់យើង។ ព្រះនាងយកដៃពុកបូស្កូ ហើយដឹកដៃពួកយើង ដើម្បីដឹកនាំយើងដើរលើផ្លូវពិភពលោកនេះ។ លោកឪពុកអាន់ហ៊ែល រំលឹកយើងជាច្រើនដងអំពីសម្ដីពុកបូស្កូបាននិយាយថា “មិនអាចទៅរកព្រះយេស៊ូបានទេ លើកលែងតែសេចក្តីស្រឡាញ់របស់ព្រះនាងម៉ារីទេ”…

សារលោកឪពុក អាន់ហ៊ែល៖ អ្នកម្តាយជាទីស្រឡាញ់ចំពោះយើង(ព្រះនាងម៉ារីជាទីពំនឹងរបស់យើង)

សូមស្វាគមន៍អ្នកទាំងអស់គ្នា និងបងប្អូនជាទីស្រឡាញ់ដែលបានលះបង់ ដើម្បីព្រះនាងម៉ារីជាទីពំនឹងនៅទូទាំងពិភពលោក ហើយបានប្រមូលផ្តុំគ្នានៅទីនេះក្នុងទីក្រុង វ៉ាល់ដូកូ (Valdocco) ទីក្រុង ទូរីន(Turin)។  បាស៊ីលីកា ជាកន្លែងដែលព្រះនាងម៉ារី ចង់បាន និងស្នើសុំដុនបូស្កូ ដើម្បីសាងសង់។ សិរីរុងរឿងដែលតែងតែនាំទៅរកការសង្គ្រោះ និងជីវិតជាមួយព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ អាចយាងចេញពីផ្ទះរបស់ព្រះនាង។ កាលពីមួយឆ្នាំមុន យើងបានធ្វើពិធីបុណ្យព្រះនាងម៉ារីជាទីពំនឹងនៅជុំវិញពិភពលោក តែត្រូវបាន…