នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨០ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់ លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។