
រៀងរាល់ឆ្នាំសាលាដុនបូស្កូទាំងអស់នៅកម្ពុជា អោយតែជិតដល់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែងតែប្រារព្ធពិធីបុណ្យកត្តញ្ញូ ដែលគេហៅថា ការដឹងគុណចំពោះមាតាបិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ លោកឪពុក បងប្រុស បងស្រី ជាការរលឹក និងការសុំខមាទោសទាំងឡាយដែលកូនៗបានធ្វើមិនគម្បីកន្លងមក។
ប៉ុន្មានឆ្នាំមុន ពួកយើងមិនបានប្រារព្ធពិធីបុណ្យកត្តញ្ញូដោយផ្ទាល់ទេ ដោយសារតែកូវីត១៩ ពួកយើងត្រូវបានធ្វើតាមអនឡាញ។ នៅឆ្នាំនេះ យើងអរគុណដល់ព្រះជាម្ចាស់ដែលបានបំភ្លឺផ្លូវ និងផ្ដល់នូវការជួបជុំយ៉ាងសប្បាយរីករាយ។
ឆ្នាំនេះពួកយើងសប្បាយរីករាយដែលបាននៅជុំគ្នា តាមសាលាដុនបូស្កូនីមួយៗ។ ក្នុងឱកាសឆ្នាំខ្មែរនេះ សូមជួនពរបងប្អូនអោយជួបតែសំណាងល្អ







