

ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គឺរយៈពេល១០ថ្ងៃ បងស្រី ជូអានីតា ដែលជាប្រធានផ្នែកមូលនិធិកុមារដុនបូស្កូខេត្តកែប និងជាវិជ្ជបណ្ឌិតខាងផ្នែកសុខភាពផងដែរ បានធ្វើការបង្រៀនទៅដល់និស្សិត និងលោកគ្រូអ្នកគ្រូ គ្រប់ផ្នែក អំពីសុខភាព និងការសង្គ្រោះបឋម។ បងស្រីបានបង្ហាញពីរបៀបជួយមនុស្ស ការសង្រ្គោះមនុស្ស ដែលមានហានិភ័យ។ បន្ទប់ពីការបង្ហាញ ការបង្រៀននោះ បងស្រីបានធ្វើការសាកល្បងអនុវត្តដោយផ្ទាល់ និងមានជាលិខិតបញ្ជាក់ជូនដល់ពួកគេផងដែរ។ ដូច្នេះ យើងទាំងអស់គ្នា សូមជូនពរដល់ បងស្រី ទទួលបានសុខភាពល្អ និងជូនពរដល់និស្សិត លោកគ្រូអ្នកគ្រូ ដែលបានរៀនជាមួយបងស្រីសូមទទួលបានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ហើយបន្ដជួយថែមទៀត។

