
អាស៊ីបូព៌ា-អូសេអានី – ខែមីនា ឆ្នាំ ២០២២ – នៅថ្ងៃទី ២២ ខែមីនា ក្នុងឱកាសទិវាទឹកពិភពលោក ការប្រជុំនិម្មិតនៃ “ក្រុមអេកូ” នៃ “សម្ព័ន្ធដុន បូស្កូ បៃតង” (DBGA) នៃតំបន់អាស៊ីបូព៌ា-អូសេអានី ត្រូវបានប្រារព្ធឡើង។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំខេត្តនីមួយៗបានរាយការណ៍អំពីស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងបរិស្ថានរបស់ខ្លួន។ ការចែករំលែកនូវការអនុវត្តល្អៗ និងរឿងរ៉ាវពីខេត្តនីមួយៗ ឬគណៈប្រតិភូ គឺជាការលើកទឹកចិត្តយ៉ាងសំខាន់សម្រាប់ទាំងអស់គ្នា ដើម្បីធ្វើការឆ្ពោះទៅរកការអនុម័តសកម្មភាពប្រកបដោយនិរន្តរភាពសម្រាប់ផ្ទះរួមរបស់យើង។ នៅក្នុងកិច្ចប្រជុំនេះ លោក ចូលីណូ វៀរ៉ា សាឡេស៊ានដុនបូស្កូ បានធ្វើបទបង្ហាញពីសកម្មភាពអេកូឡូស៊ីនៅទីម័រខាងកើត; ខណៈដែលក្នុងកិច្ចប្រជុំលើកក្រោយ វានឹងមានខេត្តរបស់ប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ដែលបង្ហាញពីការពិតរបស់ពួកគេ។ លើសពីនេះ លោកស្រី នេមីសៀ រេបេឡូ អ្នកគ្រប់គ្រងគម្រោងប្រតិបត្តិពិសេស បានចែករំលែកព័ត៌មានថ្មីៗមួយចំនួននៅលើវេទិកានៃគំនិតផ្តួចផ្តើម ឡូដាតូ ស៊ី ដោយអញ្ជើញក្រុម អេកូ ឱ្យមានសមាជិកផ្សេងទៀតនៅក្នុងតំបន់ចុះឈ្មោះក្នុងវេទិកានោះ និងដើម្បីមានសាមគ្គីភាពជាមួយសាសនាចក្រនៅក្នុង ដំណើរឆ្ពោះទៅរកនិរន្តរភាពអេកូឡូស៊ីពេញលេញ។
បកប្រែ និងកែសម្រួលពី វែបសាយៈ https://www.infoans.org/index.php?option=com_k2&view=item&id=15024:east-asia-oceania-region-eco-team-meeting&Itemid=1649&lang=en