

ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញម្នាក់ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ ថ្ងៃទី៨មីនា គឺជាទិវាអន្តរជាតិនៃសិទ្ធិនារី ដែលបច្ចុប្បន្ន ត្រូវបានគេប្រារព្ធធ្វើឡើងជាទូទៅ ក្នុងពិភពលោកយើង។ ទិវានេះ គឺជានិម្មិតរូបនៃការតស៊ូ ទាមទារ សិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងអសមភាពទាំងអស់ រវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រហូតសព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែង អស់ប្រមាណមួយសតវត្ស ពីសំណាក់សកម្មជន ដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គម ក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី។
ការតស៊ូទាមទារសិទ្ធិស្ត្រី ទំរាំតែមានទិវាអន្តរជាតិ ៨មីនានេះ មិនមែន ធ្វើតែមួយថ្ងៃបាននោះទេ។ វាគឺជាលទ្ធផល នៃការតវ៉ា ទាមទាររបស់សកម្មជន អស់រយៈពេលរាប់សិបឆ្នាំ បន្តិចម្តងៗ ទំរាំតែមានថ្ងៃនេះ។ កាលពីដើមសតវត្សទី២០ លក្ខខណ្ឌរស់នៅ របស់ស្ត្រីនៅទូទាំងពិភពលោក មានការលំបាកណាស់។
នៅចុងសតវត្សទី១៩ បច្ចេកវិជ្ជា បានរីកចម្រើន ជាពិសេសនៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។នារី និងកុមារក្រីក្ររាប់លាននាក់ត្រូវបានចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រ័ញ្ចបង្ខំឲពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី១២ម៉ោងទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ។
ដោយការឈឺចាប់ ចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី៨ មិនា ឆ្នាំ១៨៩៩កម្មការីនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញូយ៉ក សហរដ្ឋអាមេរិកបានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងរស៊ូទាមទារឲបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀរត្ស។ប៉ុន្ដែជាលទ្ធផលកម្មការីនីទាំងនោះត្រូវបានទទួលការកៀបសង្កត់ ចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ កម្មការីនីនៅតែសាមគ្គីគ្នាតស៊ូស្វិតស្វាញម្ដងហើយម្ដតទៀត។ ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡីម៉ង ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។
ផែនការសកម្មភាពដែលបនាសម្រេចនៅពេលនោះ គេបានអំពាវនាវឲមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធិភាពសម្រាប់អនុម័តអនុសញ្ញានេះ។ខែតុលា ឆ្នាំ១៩៧៥ដដែលអង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ១៩៧៦ដល់១៩៨៥ជាសតវត្សសម្រាប់នារី។នៅឆ្នាំ១៩៨០សន្និសីទពិភពលោកលើកទី២របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណាម៉ាក់។
នៅឆ្នាំ១៩៨៥ចុងបញ្ចប់នៃទសវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀតនៅទីក្រុងណៃរ៉ូប៊ី ប្រទេសខេនញ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រាចរបស់ទសវត្សនារិព្រមទាំងធ្វើការអនុម័តលើយុទ្ធវីធិចម្រើនទៅមុខ សម្រាប់ភាពលូតលាស់របស់នារីក្នុងឆ្នាំ២០០០។ ចុងក្រោយនេះគឺឆ្នាំ១៩៩៥ពីថ្ងៃទី១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំ សាធារណរដ្ឋប្រជាមានិតចិន។
ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព »បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី ៨ មិនា ទៅនិងកំណើរនៃអង្គការសហប្រជាជាតិឃើញថា ប្រវត្តិទិវាអន្តរជាតិ ៨មិនា មានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត។ ហើយក៏មានកំណើរតមុនសិទ្ធិមនុស្សទៀតផង។
តែទោះជាយ៉ាងនេះក៏ដោយសព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិច្បាប់អន្តរជាតិដូចជាសេចក្ដិប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ និងរដ្ឋធម្មនុញ្ញត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិនោះហើយ ក៏ដោយវិសមភាពរវាងបុរស និងស្រ្ដី ការរើសអើង ប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធិស្រ្តី ហិង្សាក្នុងគ្រួស នោតែកើតមានជាបញ្ហា ។
ហេតុនេះហើយបានជារាជរដ្ឋាភិបាលខំប្រឹងខ្នះខ្នែងយកបញ្ហាដើម្បីជួយស្រ្តីឲមានភាពយុត្តិធម៍ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហា ទាំងឡាយខាងលើដែលមានចំពោះស្រ្តីភេទ។