
អត្ថបទៈ និស្សិតដុនបូស្កូ
នៅក្នុងឆ្នាំថ្មី២០២២ ក្នុងសម័យកូវិត១៩ នាពេលបច្ចុប្បន្នកំពុងតែមានការបំលែងថ្មី ដែលមានឈ្មោះថា អូមីក្រុង ជាប្រភេទមេរោគងាយឆ្លងលឿនបំផុត ហើយបានរីករាលដាលពាសពេញប្រទេស ធ្វើអោយប្រជាជន ដូចជាក្មេងៗ យុវជនជាច្រើនបានឆ្លងមេរោគនេះ។
រោគសញ្ញានៃមេរោគអូមីក្រុងនេះ មិនដូចកូវីត១៩ប្រភេទមុនៗទេ មានដូចជា៖ ឈឺក ឈឺក្បាល ហៀរសំបោរ ក្អក ដែលមានអាការៈដូចផ្តាសសាយ។
*ការការពារ កូវីដ *៖
ត្រូវប្រាកដថាមនុស្សរបស់អ្នកអនុវត្តតាម៖
១) តម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលវេលា
២) អនាម័យ
៣) មិនស្នាក់នៅជិតៗជាមួយមនុស្សច្រើន (បន្ទប់ស្នាក់នៅសម្រាប់តែពេលយប់ ហើយត្រូវប្រាកដថាបន្ទប់មានខ្យល់ចេញចូលមានបង្អួចបើកចំហ)
៤) មិនមានដំណើរទស្សនកិច្ចទៅកាន់តំបន់ដាច់ពីគេទេ។
៥) ត្រូវប្រាកដថាអ្នកអនុញ្ញាតឱ្យបង្គន់ពិតជាបានសម្អាត។
៦) រក្សាចម្ងាយ ជៀសវាងការកកកុញច្រើនពេក។
៧) សុទិដ្ឋិនិយម (កីឡា ការសិក្សា ថែសួន។ )
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងលើកដៃប្រណម និងអធិដ្ឋានរាល់ពេល សូមអោយពួកយើងបានឆ្លងផុតក្នុងបរិបថនេះផង។ ជាពិសេស គឺអ្នកដែលបានឆ្លងមេរោគអូមីក្រុងថ្មីនេះ។ សូមព្រះជាម្ចាស់តាមថែរក្សា ពួកគេអោយឆាប់រួចផុតពីជំងឺដែលអាក្រក់នេះ នឹងអ្នកដែលមិនទាន់ឆ្លងសូមកុំអោយមានការឆ្លងរីករាលដាលជាបន្តទៅទៀត។
ពួកយើងទាំងអស់គ្នាសូមអរគុណបញ្ហាដែលកើតមានលើកនេះផងដែរ ដែលបានអោយពួកយើងចេះរួបរួមគ្នា ចេះរស់នៅក្នុងបរិបថដែលពិបាក ចេះអធិដ្ឋាន ចេះការពារខ្លួន ចេះលេងកីឡា ហាត់ប្រាណ នឹងចេះសម្របខ្លួនទៅតាមកាលៈទេសៈ។
សូមចែករំលែកសារនេះទៅកាន់សិស្សានុសិស្ស សិស្សចាស់ និងមិត្តភក្តិទាំងអស់គ្នា។ សូមផ្សព្វផ្សាយថា យើងត្រូវការជំនួយក្នុងពេលនេះសម្រាប់ថ្នាំ ការធ្វើតេស្ត និងអ្វីៗផ្សេងទៀតសម្រាប់សាលា។

