សូមស្វាគមន៍ឆ្នាំ២០២២ ជាមួយព្រះអំណោយទានដែលលោកពុកធំ នៅប្រទេសរ៉ូម ផ្ញើយើងសម្រាប់ពិភពលោកទាំងមូល ហើយយើងធ្វើនេះសម្រាប់ប្រទេសកម្ពុជាផងដែរ។

សួស្ដីបងប្អូនទាំងអស់គ្នា

ខ្ញុំសូមពន្យល់ខ្លះអំពីព្រះអំណោយទានឆ្នាំ២០២២

រាល់ឆ្នាំ លោកឪពុកធំនៅទីក្រុងរ៉ូម គឺលោកពុក អ៊ែនហេល ហ្វាណាន់ដេស អធីមេ ជាអ្នកដែលដឹកនាំ ដុនបូស្កូទំាងមូលលើពិភពលោក។ លោកបានអោយសារមួយ សម្រាប់យើងបានចែកនៅគ្រប់កន្លែង គឺយើងហៅសារនេះថា “ព្រះអំណោយទាន” គឺជាអ្វីដែលមកពីព្រះគម្ពីរ ជាប្រវត្តិសាស្រ្ដដុនបូស្កូ។ នៅឆ្នាំនេះ លោកពុកធំ អ៊ែនហេល បានជ្រើសរើសពាក្យមួយដែល សន្ដ ហ្រ្វង់ស្វ័រ ដឺសាល ពន្យល់សម្រាប់យើងទាំងអស់គ្នា។ សន្ដ ហ្វ្រង់ស្វ័រ ដឺសាល ជាបូជាចារ្យ អភិបាលម្នាក់ដែលរស់ប្រហែល២០០ឆ្នាំមុនលោកពុកបូស្កូ គាត់នៅប្រទេសបារាំង ពេលនោះកន្លែងដែលគាត់កំណើតជាប្រទេសតូចជាង។ គាត់បាននិយាយថា “ធ្វើអ្វីដោយសេចក្ដីស្រលាញ់ គ្មានការបង្ខិតបង្ខំ” មានន័យថា អ្វីៗទាំងអស់ដែលយើងធ្វើត្រូវបង្ហាញដោយសេចក្ដីស្រលាញ់ ហើយលោកពុកបូស្កូ យកសារនេះសម្រាប់ការអប់រំសាឡេស៊ាន សម្រាប់សាលារបស់លោកពុក នៅលើពិភពលោកទាំងមូល។ លោកពុកបូស្កូយកគំនិតនេះសម្រាប់យើងធ្វើការអប់រំសម្រាប់ក្មេង និងយុវជនយុវនារី ។ អ៊ីចឹងយើងធ្វើអ្វីទាំងអស់ បង្រៀនដោយសេចក្ដីស្រលាញ់។ ឧទាហរណ៍ នៅក្នុងសាលាយើងមានវិន័យ តែវិន័យនោះមិនជាវិន័យ ដែលយើងបង្ខិតបង្ខំ យើងធ្វើទាំងនេះសម្រាប់ការពារយុវជន សម្រាប់ការពារក្មេង សម្រាប់ការពារលោកគ្រូអ្នកគ្រូនៅក្នុងសេចក្ដីស្រលាញ់។ នៅក្នុងព្រះអំណោយទាននោះគឺ ធ្វើអ្វីទាំងអស់ដោយសេចក្ដីស្រលាញ់ដោយគ្មានការបង្ខិតបង្ខំ គឺជាអ្វីដែល សន្ដហ្វ្រង់ស្វ័រដីសាលបង្រៀនយើង ដែលលោកពុកបូស្កូយកមកសិក្សានៅសាឡេស៊ាន។ យើងមានរូបភាពលោកពុកបូស្កូនៅក្នុងព្រះអំណោយទាន និងក្រោយពុកបូស្កូ មានសន្ដ ហ្វ្រង់ស្វ័រដឺសាល គាត់ជាអ្នកអោយគំនិតលោកពុកបូស្កូ។ នៅខាងមុខពុកបូស្កូ មានបេះដូង ។ បេះដូងនោះជាបេះដូងរបស់លោកពុកបូស្កូ ផ្ទាល់ ហើយនៅក្នុងបេះដូងនោះមានយុវជនយុវនារីជាច្រើន ដែលមានបេសកកម្មរបស់លោកពុកបូស្កូ។ នៅខាងឆ្វេងមានព្រះនាងម៉ារីជាទីពំនឹង ជាមួយកុមារព្រះយេស៊ូ ។ នេះជាសញ្ញាសំខាន់សម្រាប់ឆ្នាំ២០២២។ យើងមើលឃើញមានសញ្ញាមួយ ជាសញ្ញាចង្វាក់បេះដូង មានន័យថាយើងដើរទៅមុខជានិច្ចដោយសេចក្ដីស្រលាញ់។ សរុបមក ពាក្យខាងលើ “ធ្វើអ្វីដោយសេចក្ដីស្រលាញ់ ដោយគ្មានការបង្ខិតបង្ខ” ជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ នៅពេលបង្រៀន ដឹកនាំ និងអប់រំសម្រាប់យុវជន យុវនារី ហើយនិងសម្រាប់ក្មេង និងយុវជនដែលធ្វើអ្វីទាំងអស់ជាមួយសេចក្ដីស្រលាញ់ ដូចជាការរៀនដោយសេចក្ដីស្រលាញ់ ការធ្វើការងារដោយសេចក្ដីស្រលាញ់​ រួមគ្នាទាំងអស់ សប្បាយជាមួយគ្នា ធ្វើការជាមួយទាំងអស់ដោយសេចក្ដីស្រលាញ់ អត់មានអ្នកណា មកបង្ខិតបង្ខំយើងធ្វើអ្វីទេ។