ជំរាបសួសរបងងប្អូនទាំងអស់គ្នា !
ខ្ញុំឈ្មោះ វី សំណាង ជានិស្សិតទេវវិទ្យាល័យភូមិភាគភ្នំពេញ ខ្ញុំមានអំណរសប្បាយដែលបាន
ចែករំឡែកជាមួយបងប្អូននូវជីវប្រវត្តិរបស់ខ្ញុំនិងបទពិសោធរបស់ខ្ញុំកាលនូវជាសិស្សដុនបូស្កូ
ស្នាក់សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ និងជីវិតសព្វថ្ងៃ នៅទេវវិទ្យាល័យ សន្ដយ៉ូហានម៉ារី ។

ខ្ញុំកើតនៅឆ្នាំ១៩៩៤ នៅទីក្រុងភ្នំពេញ ។ ឪពុកម្ដាយរបស់ខ្ញុំជាគ្រីស្ដបរិស័ទកាតូលិក ដូច្នេះ ខ្ញុំបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងតែពីនៅតូច។

នៅឆ្នាំ២០០៧ នៅសាលាដុនបូស្កូភ្នំពេញ ផ្ដើមគំនិតដោយលោកឪពុក ឡេអូ ដែលលោកចង់បង្កើតក្រុមមួយ ដែលឱ្យក្មេងប្រុសមកស្នាក់នៅសាលាបច្ចេកទេសដុន បូស្កូ ហើយពួកគេមានឱកាសទៅរៀន និងបើកឱកាសឱ្យក្មេងប្រុសទាំង
អស់នោះ រិះគិតអំពីការត្រាស់ហៅជាបូជាចារ្យ ជាអ្នកបួស នៅក្នុងព្រះសហគមន៍កាតូលិក។ ពេលខ្ញុំលឺដំណឹងនេះ ខ្ញុំពិតជាចង់ចូលជាមួយក្រុមនេះមែន ប៉ុន្ដែឪពុករបស់ខ្ញុំមិនអនុញ្ញាតឱ្យខ្ញុំទៅ ពីព្រោះខ្ញុំជាកូនទោលនៅក្នុងគ្រួសារ។ ប៉ុន្ដែក្រោយមកខ្ញុំក៏មានប្អូនប្រុសម្នាក់ទៀត ហើយឪពុករបស់ខ្ញុំក៏អនុញ្ញាតឱ្យខ្ញុំទៅស្នាក់សាលា ដុន បូស្កូ។

រយៈពេល៦ឆ្នាំដែលខ្ញុំនៅក្នុងសាលដុនបូស្កូ បានបង្រៀនខ្ញុំជាច្រើនពីក្មេងប្រុស
អាយុ ១៤ ឆ្នាំ ដែលធ្លាប់នៅផ្ទះជាមួយឪពុកម្ដាយមិនចេះធ្វើអី ដឹងតែរៀនតែមួយមុខ គឺឪពុកម្ដាយធ្វើទាំងអស់។ ក៏ប៉ុន្ដែ ពេលដែលខ្ញុំចូលសាលាដុនបូស្កូ គ្រប់យ៉ាង
បានបង្រៀនខ្ញុំ ឱ្យចេះរស់នៅជាមួយអ្នកដទៃ ចេះរស់ជាមួយមនុស្សអត់ដែលស្គាល់ ចេះញាំម្ហូបដែលមានដែលមិនអាចកម្ម៉ង់បានតាមចិត្ត។ ឱ្យខ្ញុំចេះគោរពតួនាទីខ្លួនឯង ខិតខំរៀន ចេះអធិដ្ឋានច្រើនជាងមុន ចូលរួមអភិបូជារាល់ថ្ងៃពីក្មេងប្រុសអត់ចេះបោកខោអាវ ឱ្យខ្ញុំចេះបោគខោអាវ និយាយរួមទៅ នែនាំឱ្យចេះរស់នៅ
ដោយខ្លួនឯង។ ចំនុចនេះ បានធ្វើឱ្យខ្ញុំត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចូលទេវវិទ្យាល័យ។

ជាចុងក្រោយខ្ញុំសូមអរគុណ ដុន បូស្កូជាច្រើន ដែលបានជួយខ្ញុំក្នុងការបណ្ដុះបណ្ដាលជីវិតរបស់ខ្ញុំ ឱ្យមានៅថ្ងៃនេះ។ ហើយខ្ញុំអធិដ្ឋានសម្រាប់យុវជនយុវនារីដែលកំពុងស្វែងយល់អំពីការត្រាស់ហៅរបស់ខ្លួនដែរ ។ ដូច្នេះ សូមអធិដ្ឋានជានិច្ចក្នុងការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះយើងម្នាក់ៗ។

បងប្រុស សំណាង កាលនៅតូច