ភ្នំពេញ, ប្រទេសកម្ពុជា – ខែវិច្ឆិកា ឆ្នាំ ២០២១ – ថ្នាក់ដឹកនាំនៃសមាគមសិស្សចាស់ ដុន បូស្កូ កម្ពុជា បានជួបប្រជុំគ្នានៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងវត្តមានរបស់ប្រតិភូរបស់យើង គឺលោកពុក រ៉ូអែល សូតូ ប្រតិភូប្រចាំកម្ពុជា និងជានាយកមូលនិធិ “ដុន បូស្កូ” នៅកម្ពុជា និងលោកពុក ចន វីសឺរ ។ ពិធីនេះធ្វើឡើង ដើម្បីដំឡើងគណៈគ្រប់គ្រងថ្មីនៃគណៈប្រធានសមាគមន៍សិស្សចាស់។ របាយការណ៍ដែលបានបង្ហាញក្នុងព្រឹត្តិការណ៍នេះ បានទទួលស្គាល់ពីវឌ្ឍនភាពរហូតមកដល់ពេលនេះ ហើយសភាបានសម្តែងក្តីសង្ឃឹមថា បេសកកម្មនៃគណៈប្រធានអណត្តិទី ៦ នឹងបន្តដំណើរទៅមុខក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ប្រធានសិស្សចាស់ថ្មីបានចាប់ផ្តើមការបម្រើរបស់ពួកគេ ដោយសម្តែងការជូនពរចំពោះលោកពុក រ៉ូអែល សូតូ និងលោកពុក ចន វីស័រ ដោយសង្ឃឹមថាបេសកកម្មរបស់ពួកគេ នឹងទទួលបានផ្លែផ្កាក្នុងការជួយយុវជនកម្ពុជា ក្នុងការកសាងអនាគត។ មកទល់នឹងពេលនេះ មានយុវជនជាង ២៥,០០០នាក់ នៅក្នុងប្រទេសកម្ពុជា ដែលចាប់តាំងពីឆ្នាំ ១៩៩១ មក បានទទួលការអប់រំសាឡេស៊ាន តាមរយៈសាលារៀន និងមជ្ឈមណ្ឌលអប់រំ ចំនួនប្រាំពីរក្នុងប្រទេស។