
(ទីភ្នាក់ងារព័ត៌មានសាឡេស៊ាន – អែល សាន សាវ៉ាតឌរ (San Salvador) –
បន្ទាប់ពីការរៀបចំអស់រយៈពេលជិតមួយឆ្នាំ ការរង់ចាំសម្រាប់កម្មវិធីប្រគល់រង្វាន់ “មហោស្រពភាពយន្ដដុនបូស្កូសកល” បានបញ្ចប់នៅថ្ងៃទីដប់ប្រាំបួន ខែវិច្ឆិកា នៅទីក្រុង ទូរិន។ ភាពយន្តសរុបចំនួន មួយពាន់ប្រាំមួយរយប៉ែតសិបប្រាំមួយ ត្រូវបានទទួលពីប្រទេសចំនួន មួយរយដប់ប្រាំមួយ ជុំវិញពិភពលោកជាភាសាផ្សេងៗគ្នាជាច្រើន។ នៅក្នុងប្រភេទ “ភាពយន្តខ្លីរហូតដល់ មួយនាទី” វីដេអូចំនួនកៅសិបបី បានមកដល់ខណៈដែលនៅក្នុង “ភាពយន្តខ្លីមានចលនារហូតដល់មួយនាទី” មានវីដេអូចំនួនម្ភៃប្រាំបី បានមកដល់ដែលក្នុងនោះ យុវជនពីរនាក់មកពីអាមេរិកកណ្តាលស្ថិតក្នុងចំណោមអ្នកឈ្នះ ម្នាក់ក្នុងប្រភេទនីមួយៗ។ ដានីអែល ហ្វ្លែមេនកូ ជា សិស្សចាស់នៃសាលា “សាន់តា ស៊ីស៊ីលៀ” ក្នុងប្រទេស អ៊ីល សាលវ៉ាឌរ បានឈ្នះចំណាត់ថ្នាក់លេខមួយ ក្នុងប្រភេទ “ភាពយន្តខ្លីមួយនាទី” ជាមួយនឹងវីដេអូរបស់គាត់ “Corazón Azul” ។ និង ម៉ារី ណាសារ៉ែត (María Nazareth Castillo) សិស្សចាស់នៃ “CEDES Don Bosco” មកពី San José – Costa Rica បានឈ្នះចំណាត់ថ្នាក់ទីបី នៅក្នុងប្រភេទ “ភាពយន្តខ្លីដែលមានចលនាមួយនាទី” ជាមួយនឹងវីដេអូរបស់នាង “El sol” ។

ដានីអែល ហ្វ្លែមេនកូ គឺជាសិស្សចាស់នៃសាលា សាន់តា ស៊ីស៊ីលៀ – អែលសាល់វ៉ាឌ័រ ឆ្នាំសិក្សា ២០១៧ ។ បច្ចុប្បន្នគាត់ គឺជាអ្នកជំនាញខាងគំនូរជីវចល។ “ខ្ញុំមានជំនាញក្នុងការបង្កើតស្នាដៃសិល្បៈសេរ៉ាមិច ហើយធ្វើការក្នុងទម្រង់នេះ វាបានកើតឡើងចំពោះខ្ញុំ ដើម្បីធ្វើគំរូបេះដូង និងបង្ហាញមនុស្សអំពីរបៀបដែលវត្ថុមួយត្រូវបានបង្កើតឡើង។ មនុស្សជាច្រើនគិតថាវាសាមញ្ញ ប៉ុន្តែវាត្រូវការការងារច្រើន។ ខ្ញុំចង់បង្កើតភាពស្រដៀងគ្នាជាមួយនឹងតំបន់របស់ខ្ញុំផងដែរ។ ខ្ញុំចង់បង្ហាញដំណើរការដែលតំបន់មួយ ឬទីប្រជុំជនមួយ មានស្រដៀងនឹងសិប្បករ ដែលធ្វើការជាមួយនឹងដីឥដ្ឋដែរ គឺចាប់ផ្តើមដោយការទាញយកដី មកកែច្នៃវា យ៉ាងល្អិតល្អន់។ ពាន់ដឺក្រេនៅក្នុងឡមួយ ប្រសិនបើអ្នកឃើញរឿងខ្លីរបស់ខ្ញុំ អ្នកអាចយល់កាន់តែច្បាស់» គាត់និយាយដោយភ្ញាក់ផ្អើលជាមួយនឹងរង្វាន់របស់គាត់។
នៅពេលដែលគាត់បានឮ អំពីកម្មវិធី ពីមិត្តភក្តិមួយចំនួន គាត់គិតថាគំនិតនេះ អាចចូលរួមក្នុងកម្មវិធី ដូច្នេះហើយគាត់បានសុំការគាំទ្រពីវិចិត្រករឈ្មោះ ប្លែនកា ដើម្បីសហការជាមួយ និង ចូស លូអ៊ីស ដែលនិពន្ធតន្ត្រីជាពិសេសសម្រាប់ខ្សែភាពយន្តខ្លី។
ដានីយ៉ែល និយាយថា “ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិននឹកស្មានដល់សោះ! ខ្ញុំចូលចិត្តចូលរួមក្នុងកម្មវិធីបុនានា ខ្ញុំតែងតែចូលរួមដោយមិនរំពឹងអ្វីមួយ ប៉ុន្តែវាបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល” ។

ម៉ារី ណាសារ៉ែត ជាសិស្សស្ដង់ដារទីដប់មួយនៅ ស៊ីដេស ដុនបូស្កូ (CEDES Don Bosco) ត្រូវបានបំផុសគំនិតដោយ ព្រះអំណោយទាន របស់សាកលវិទ្យាធិការ។ “ខ្ញុំមិនដឹងថា ត្រូវចាប់ផ្តើមដោយរបៀបណា! ប៉ុន្តែការនិយាយទៅកាន់ក្រុមរបស់ខ្ញុំ ពួកយើងបានគិតពីការបង្កើតអ្វីមួយដើម។ គ្រូជនជាតិ អេស្ប៉ាញរបស់ខ្ញុំឈ្មោះ លូរ៉ា ហ្សូង៉ា Laura Zúñiga បានសរសេរសម្រាប់វីដេអូនេះទាំងស្រុង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដឹងគុណចំពោះព្រះអម្ចាស់ ទ្រង់មិនដែល បោះបង់ចោលខ្ញុំ ទាំងអស់នេះ គឺសម្រាប់សិរីរុងរឿងរបស់ទ្រង់! ការតំណាងឱ្យប្រទេសកូស្តារីកា តាមរយៈខ្សែភាពយន្តរបស់ខ្ញុំនៅក្នុងវិធីនេះ និងតំណាងឱ្យ ស៊ីដេស CEDES ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសូមអរគុណព្រះជាម្ចាស់ និងដុន បូស្កូ ដែលប្រសិនបើគ្មានគាត់ គ្មានអ្វីនឹងអាចទៅរួចនោះទេ”។ អ្នកឈ្នះនីមួយៗនៃពិធីបុណ្យនេះ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងការទទួលស្គាល់ទូទាំងពិភពលោក។
ដកស្រង់និងបកប្រែពី https://www.infoans.org/en/sections/news/item/14169-el-salvador-two-young-people-from-central-america-win-awards-at-the-don-bosco-global-youth-film-festival-dbgyff