លោកឪពុក ដានីអែល ត្រូវបានតែងតាំងជាបូជាចារ្យថ្មី នៅ ម៉ាដាហ្គាស្ការ ជាកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីការធ្វើដំណើរឆ្ងាយពីកន្លែងសិក្សា របស់លោកពុក ក្លីហ្វតុនហល (មែលប៊នប្រទេសអូស្ត្រាលី) បានចំណាយពេលពីរបីថ្ងៃ ក្នុងការរៀបចំ។

តែងតាំងនេះ មានការចូលរួមអធីបតីភាព ដោយលោកអភិបាល ហ្វីលីព រួមជាមួយឌីកុនក្នុងស្រុកចំនួន ៨នាក់ ផ្សេងទៀតមកពីក្រុមជំនុំសាសនាផ្សេងៗគ្នា។ ការតែងតាំងរបស់លោកពុក មានវត្តមានមិនត្រឹមតែគ្រួសារ និងសាច់ញាតិរបស់លោកប៉ុណ្ណោះទេ ក៏មាន សាឡេស៊ានដុនបូស្កូ ប្រទេសម៉ាដាហ្គាស្ការ រួមទាំង លោកឪពុក អ៊ីនណូស៊ីន បាស៊ីម៉ាណា និងសាឡេស៊ានផងដែរ។ លោកឪពុក ដានីអែល បានប្រារព្ធពិធីអរព្រះគុណនិងអភិបូជា នៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិហារព្រះសហគមន៍កាតូលិក នៃទីក្រុង ម៉ារ៉ូម៉ានដ្រាយ ។ មុនបុណ្យណូអែល បូជាចារ្យដែលទើបតែងតាំងថ្មី បានចែករំលែកសារខ្លីមួយពី ផ្ទះរបស់លោកថា”មិត្តជាទីស្រឡាញ់សង្ឃឹមថាអ្នកកំពុងថែរក្សាយ៉ាងល្អ។

នៅពេលនេះ ខ្ញុំនៅប្រទេសម៉ាដាហ្គាស្កា។ ដូច្នេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ពីការស្នាក់នៅនេះ ដើម្បីផ្ញើជូនអ្នករាល់គ្នានូវរូបថតណាត់ជួបមួយចំនួន។ នៅពេលក្រោយ ខ្ញុំសង្ឃឹមថា នឹងចែករំលែកអារម្មណ៍បន្ដិចបន្ដួចបន្ថែមទៀត។ ខ្ញុំនឹងធ្វើដំណើរទៅ ម៉ុនតូ ដែលជាភូមិជនបទតូចមួយដែលឪពុកម្តាយខ្ញុំកំពុងរស់នៅ។ ខ្ញុំនឹងនៅជាមួយលោកទំាងពីរ ចំនួនពីរបីថ្ងៃ។

នៅថ្ងៃបុណ្យណូអែលខ្ញុំបានទទួលពិធីជ្រមុជទឹក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៨៥ និងអភិបូជា នៅព្រះវិហារ សន្ដ ធើរេស ជាកន្លែងដែលខ្ញុំធ្លាប់នៅ អំឡុងពេលកុមារភាព ។ ហើយជាកន្លែង គួរឱ្យចងចាំបំផុត លើកដំបូងរបស់ខ្ញុំ ក្នុង ឆ្នាំ១៩៩៦។ សូមជូនពរអ្នកទាំងអស់គ្នារីករាយ ថ្ងៃណូអែល និងអបអរសាទរប្រកបដោយផ្លែផ្កា! យើងទាំងអស់គ្នារួមដំណើរជាមួយ បូជាចារ្យ ដែល ទើបតែងតាំងថ្មី គឺលោកពុក ដានីយ៉ែល មកពីប្រទេសម៉ាដាហ្គាស្ការ ដែលត្រូវបានចាត់តាំងដោយ អធិការធំ តាំងពីឆ្នាំ ២០១២ ប្រតិភូកម្ពុជា ។