កិច្ចប្រជុំ ស្ដីពី “វឌ្ឍនភាពនៃការបណ្ដុះបណ្ដាលនៅតាមគ្រិះស្ថានសិក្សា អ.ប.រ. ក្នុងបរិបទកូវីដ១៩ និងបញ្ហាផ្សេងៗ”

ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការប្រចាំការ បានប្រព្រឹត្តិទៅ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង zoom ។

ក្នុងនោះដែរ សកម្មភាពចូល និងរបៀបវីរៈមានដូចជាៈ

  • លោក ហៀប សម្បត្តិ ៖ ត្រួតពិនិត្យវត្តមានអ្នកចូលរួមកិច្ចប្រជុំតាមអនឡាញ។
  • លោកស្រី ឡាយ ផល្លីន(MC) ៖ ប្រកាសហេតុ សមាសភាពគណៈអធិបតី និងអ្នកចូលរួម។
  • ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ៖ បើកមតិកិច្ចប្រជុំទាំងមូល។
  • ឯកឧត្តម ថត សាម៉ុន និងលោកស្រី ឃុន លក្ខិណា ៖ ធ្វើរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនៃការបណ្ដុំបណ្ដាលតាមអនឡាញ។
  • សំនួរ ចម្លើយ និងបញ្ហាផ្សេងៗ អ្នកចូលរួមទូទៅ។
  • ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ៖ មតិបូកសរុប និងបិទកម្មវិធី។