ការប្រកតួ ប្រជែងភាពយន្តដុន្ រូស្កូកម្ពុជា ឆ្នាំ២០២២ ប្រធានបទ“ស្ដាប់សម្លេងនៃការបង្កើត”

ការប្រកួតប្រជែងភាពយន្ដ ដុនបូស្កូ កម្ពជា ឆ្នាំ២០២២ ប្រធានបទ "ស្ដាប់សម្លេងនៃការបង្កើត"

គណៈប្រតិភូទំនាក់ទំនងសង្គមរបស់ដុនបូស្កូកម្ពុជា សូមអញ្ជើញកុមារ និងយវជនចូលរួមការប្រកួតភាពយន្ដ ដើម្បីអបអររដូវកាលនៃការបង្កើតឆ្នាំ២០២២ ជាមួយនឹងការបំផុសគំនិតពី(ភ្លើងឆេះ)និងស្ដាប់សម្លេងនៃការបង្កើត។ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា  កុមារនិងយុវជនកម្ពុជា ជាពិសេសេបងប្អូនដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលដុនបូស្កូកម្ពុជា ក៏សូមអញ្ជើញពិសេសដល់កុមារ និងយុវជនមកពីក្រុមផ្សេងនៅប្រទេសកម្ពុជា សូមផ្ញើភាពយន្ដខ្លីមកពួកយើង ដែលទាក់ទងនឹងរដូវបង្កើត ក្រោមប្រធានបទៈ ស្ដាប់សម្លេងនៃការបង្កើត។

លក្ខខណ្ឌនៃភាពយន្តខ្លីមានដូចជា៖

  • ភាពយន្តខ្លីមួយ (ចន្លោះពី ១ ទៅ ១៥ នាទី) ផលិតដោយកុមារ ឬមនុស្សវ័យក្មេង (អាយុពី ៨ ទៅ ២៤ ឆ្នាំ) អំពីប្រធានបទ “ស្តាប់សំឡេងនៃការបង្កើត” ។ ភាពយន្តខ្លីត្រូវតែជាការឆ្លុះបញ្ចាំងអំពីតម្លៃ និងការការពារនៃផ្ទះរួមរបស់យើង និងរបៀបដែលកុមារ និងយុវជនអាចលើកកម្ពស់វា។
  • ភាសា៖ វាអាចនិយាយជាភាសាដើមដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស។
    ប្រភេទភាពយន្ដ៖ រឿងប្រឌិត និងរឿងពិត និងវិដេអូ តន្ត្រី។

ចាប់ទទួលពាក្យ៖

ថ្ងៃទី ១ ដល់ថ្ងៃទី 10 ខែកញ្ញា តាមរយៈអ៊ីម៉ែល Soccom.kh@gmail.com & management@donboscokhmer.org ។

ការចុះឈ្មោះចូលរួមប្រកួត៖

ក. ឈ្មោះក្រុម អាយុ និងព័ត៌មានទំនាក់ទំនង តាមរយៈទម្រង់បែបបទតំណភ្ជាប់។

ខ. សេចក្ដីសង្ខេបខ្លីនៃអត្ថបទគ្រោង និងគំនិតភាពយន្ដ។

ផុតកំណត់នៃការផ្ញើភាពយន្ដ៖

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកចូលរួមទាំងអស់រក្សានៅលើប្រព័ន្ធអ៊ីនធើណែត (មិនសាធារណៈ) ហើយផ្ញើមកកាន់អ៊ីម៉ែលSoccom.kh@gmail.com & management@donboscokhmer.org

ផ្សាយលទ្ធផល៖

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ការបង្ហាញភាពយន្ដ ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី ៤ តុលា នៅស្ទួឌីយោទូរទសស្សន៍ នៃនាយកដ្ឋានទំនាក់ទំនងសង្គមដុនបូស្កូកែប ជាមួយនឹងការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម។ ខ្សែភាពយន្ដទាំងអស់ នឹងត្រូវបានចាក់ផ្សាយ។

ជ័យលាភីទទួលបាន៖

អ្នកដែលបានលំដាប់ពីលេខ១ លេខ២

ជ័យលាភីទី១    ១៥០ ដុល្លារ

ជ័យលាភីទី២  ៥០ដុល្លារ

សំណើរ៖

យើងខ្ញុំអ្នករៀបចំកម្មវិធីប្រកួតប្រជែងភាពយន្ដនេះ សូមស្នើរទៅកាន់អ្នកចូលរួមគាំទ្រឧបត្ថម្ភ ដើម្បីអោយតម្លៃនៃជ័យលាភីបានកាន់តែច្រើន។