លោកពុក ដេផារ៉ាត់ (គណៈគ្រប់គ្រងនៃប្រទេសថៃ កម្ពុជា និងឡាវ) មកពីប្រទេសថៃ បានមកដល់កម្ពុជា

ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២​ លោកពុក ដេផារ៉ាត់ (គណៈគ្រប់គ្រងនៃប្រទេសថៃ កម្ពុជា និងឡាវ) មកពីប្រទេសថៃ បានមកដល់កម្ពុជា ដើម្បីទស្សនៈកិច្ច និងសួរសុខទុក្ខ លោកពុក​ បងស្រី លោកគ្រូអ្នកគ្រូ បុគ្គលិក និងនិស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។

ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ ពួកយើងសូមស្វាគមន៍ លោកពុក ដេផារ៉ាត់ មកកាន់ដុន បូស្កូ ខេត្តព្រះសីហនុ បានប្រសិទ្ធពរដោយការចុះសួរសុខទុក្ខឪពុកខេត្ត ក្រោយរយៈពេលជាង​ ២ ឆ្នាំ ដោយសារ Covid19 ដែលរារាំងមិនអោយជួបគ្នា។

ក្នុងឱកាសពិសេសនេះ លោកពុក ដេផារ៉ាត់ លើកទឹកចិត្តឱ្យយើងទាំងអស់គ្នានាំមកនូវសេចក្តីល្អក្នុងខ្លួន និងរួមគ្នាដើម្បីអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា កម្ពុជា ថៃ និងឡាវ យើងជាបងប្អូននឹងគ្នា ហើយចែករំលែករឿងជាច្រើនដូចគ្នា ជាពិសេសយើងអាចឃើញភាពស្រដៀងគ្នានៃរបាំប្រពៃណីរបស់យើង ហើយខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំនៅប្រទេសថៃ។

ជាចុងក្រោយ កូនៗសូមគោរពលោកពុកមានសុខភាពល្អ និងសុខសុវត្ថិភាពគ្រប់ពេលវេលា។

លោកពុក ដេផារ៉ាត់ និងនិស្សិតដុនបូស្កូព្រះសីហនុ
លោកពុក ដេផារ៉ាត់ និងអធិការនៅដុនបូស្កូកែប
និស្សិតដុនបូស្កូកែប រាំស្វាគមន៍ លោកពុក ដេផារ៉ាត់
ពួកយើងជាបងប្អូនតែមួយ