មូលនិធិដុនបូស្កូកុមារ គឺជាគំរោងនៃកម្មវិធីដ៏វិសេសមួយដែលត្រូវបានទទួលស្គាល់ដោយ អង្ការមូលនិធិដុន
បូស្កូនៅកម្ពុជា។ មូលនិធិនេះបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលមានកុមារពិការ នឹងកំព្រាជាច្រើនបានចូលរួម
ដែលពួកគេត្រូវបានទទួលការឧបត្ថមយ៉ាងម៉ត់ចត់ បំផុតពីសំណាកអ្នកឧបត្ថម របស់ពួកគេ ។
មូលនិធិនេះបានបង្កើតឡើងដំបូងដោយមានទីតាំងធំនៅរាជធានីភ្នំពេញ ហើយបានបែងចែកជា សាខាចំនួនបីទៀតគឺ
ប៉ោយប៉ែត បាត់ដំបង នឹងខេត្តព្រះសីហនុ។ រហូតដល់ឆ្នាំ២០០៨ មូលនិធិដុន
បូស្កូកម្ពុជាមានចំនួនកុមារនៅក្នុងមូលនិធិប្រហែលជាជាង ៥០ ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា ។
ប្រវត្តនៃការបង្កើត
នៅក្នុងឆ្នាំ១៩៩២ មូលនិធិដុន បូស្កូកុមារត្រូវបានឧបត្ថមដោយ លោកឪពុក ចន វិស័រ បន្ទាប់
ពីមូលនិធិដុនបូស្កូកម្ពុជា។ លោកឪពុក ចន វិស័រក៏អ្នកឧបត្ថមរបស់មូលនិធិដុន បូស្កូកុមារនៅប្រទេសថៃផងដែរ។
គំនិតក្នុងការបង្កើតមូលនិធិ នេះត្រូវបានផ្តួចផ្តើមក្នុង ស្ថានភាព
ដ៏លំបាកគឺកំឡុងពេលនៃភាពមិនស្ថិតស្ថេររបស់សង្គ្រាម។ នៅឆ្នាំ ១៩៩៧ កុមារនៅកម្ពុជាចំនួន៧០ភាគរយ
មិនមានឱកាសទៅសាលារៀន ហើយ សាលារៀនភាគច្រើនត្រូវបានបំផ្លាញនៅក្នុងអតីតកាលដ៏ឈឺចាប់។
មូលនិធិក៏បានសំរេចចិត្តជួសជុលសាលារៀនមួយចំនួនឡើងវិញនៅក្នុង១៤ ខេត្តនៃប្រទេស
កម្ពុជាដោយទទួលបានការជួយឧបត្ថមពីសប្បុរសជនមួយចំនួននៅតាម បណ្តាប្រទេសនៅ អ៊ឺរុប។
នៅពេលជាមួយគ្នានេះដែមានកុមារមួយចំនួនកំពុងតែរស់នៅប្រកបដោយភាពក្រីក្ររ យ៉ាងសង្វែក
កុមារខ្លះកំពុងតែធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ ជាដើម
ហើយនឹងមានមួយចំនួនទៀតកំពុងតែធ្លាក់ខ្លួនទៅក្នុងការឆបោក នឹងខ្លះ
ទៀតក៏បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីមួយរបស់មូលនិធិដើម្បីធានាអោយ ពួកគេបានចូល សាលារៀន
នឹងទទួលនូវចំនីអាហារ។ កម្មវិធីនេះផ្តោតសំខាន់ជាពិសេសទៅលើកុមារដែល មកពីរោងចក្រដីអិដ្ឋខេត្តបាត់ដំបង
ក្មេងៗដែលបានជួយសង្គ្រោះពីអំពើរជួយដុរមនុស្សមក ពីប្រទេសថៃ ក្នុងទីក្រុងប៉ោយប៉ែត
នឹងកុមារនៅក្នុងខេត្តព្រះសីហនុ។
គោលបំណង
មូលនិធិដុន បូស្កូកុមារមានគោលបំណងលើកទឹកចិត្តកុមារ ដែលមកពីគ្រួសាសហគមន៏
ក្រីក្ររនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូចជាជំងឺអេដស៏, ការជួយដូរមនុស្ស,
កុមារដែលគ្មានទីពឹងអោយពួកគេមានលិទ្ធភាព សេរីភាពដូចមនុស្សទូទៅដែរ។
ម្យ៉ាងទៀតគឺចង់លើកដំកើងនូវប្រព័ន្ធអប់រំនៅកម្ពុជា នឹងលុបបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ។






