រៀនភាសាខ្មែរ

 

        នៅចុងទសវត្សរ៍នេះ ប្រទេសកម្ពុជាបានក្លាយទៅជាគោលបំណងអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងប្រទេស ដែលមានខាងបុរាណវិទ្យា និងកំណប់ទ្រព្យប្រវតិ្តសាស្រ្ត នៃអារ្យធម៌ខ្មែរបុរាណ នៅក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ វិនិយោគទុនបរទេស គឺមានភាពរីកចម្រើនលូតលាស់ ទាំងផ្នែកនយោបាយ និងស្ថានភាពសង្គម កំឡុងពេលនេះប្រទេសកម្ពុជា គឺមានការធ្វើសមាហវ័ណ នៅក្នុងតំបន់ដែលហៅថា អាស៊ាន។ភាសាអង់គ្លេស បានក្លាយជាភាសាពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមទាំងភាសាសំខាន់ៗ មានដូចជា ភាសាបារាំង ភាសាចិន ភាសាវៀតណាម និងភាសាថៃ។វាគឺជាការពិភាក្សា ថាគ្រប់ជនជាតិខ្មែរដែលទៅរស់ប្រទេសដ៏ទៃ គួរៀនខ្លះ ឬទាំងអស់អំពីភាសាខ្មែរ ដើម្បីផ្សារភ្ជាប់ ខ្លួនពួកគេផ្ទាល់ទៅ​និងសង្គម បេះដូងខ្មែរ។

ការនិយាយភាសាខ្មែរទោះបីជាមូលដ្ឋានក្តីនឹងជាផ្លូវសម្រាប់ការមកដល់ព្រះរាជាណាចក្រអច្ឆរិយ។ប្រសិនបើការស្នាក់នៅរបស់អ្នកជាពេលដ៏ខ្លី ការរៀនភាសាខ្មែរខ្លះ អាចឲ្យអ្នកមានឳកាសល្អ ដើម្បីស្គាល់នូវវប្បធម៌ និងអត្តសញ្ញាណ នៃប្រទេស និងអ្នកអាចទទួលនូវចំណេះដឹង មួយក្នុងចំណោម ភាសាបុរាណទាំងអស់។

សាលាភាសាខ្មែរ ដុនបូស្កូ គឺបម្រើនូវសេវាកម្ម សាលាបច្ចេកទេស នៃខេត្តព្រះសីហនុ និងខេត្តកែប ជាទីក្រុងទាំងពីរដែលនៅក្បែរតំបន់មាត់សមុទ្រនៅក្នុងប្រទេសកម្ពុជានៅលើដែនសមុទ្រចិនភាគខាងត្បូង។

សាលាដុនបូស្កូ នៅក្នុងប្រទេសកម្ពុជា គឺជាសាលាអង្គការ ដែលជួយកុមារនិងយុវជនក្រីក្រ ដើម្បីទទួលបាននូវជំនាញ។ សាលានេះត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៩១ ប៉ុន្តែដុនបូស្កូបាន ចាប់ផ្តើម ដំណើរការនៅជម្រុំជនភាសិកខ្មែរ នៅក្នុងប្រទេសថៃ តាំងពីឆ្នាំ១៩៨០មកម៉្លេះ។

វត្ថុបំណងនៃសាលាភាសាខ្មែរ នៅខេត្តព្រះសីហនុ និង ខេត្តកែប គឺដើម្បីបង្រៀន ភាសាខ្មែរ ដល់បរទេស ជាមូលដ្ឋានគ្រឹះ នៅក្នុងតំបន់កម្ពុជាដែលស្របកម្មវិធី នៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន គ្រប់មេរៀនទាំងអស់ប្រើប្រាស់ភាសាអង់គ្លេស ដែលជាភាសាពេញនិយម ប៉ុន្តែ ជនជាតិដែលមិន និយាយភាសាអង់គ្លេស គឺអាចចូលរួមបាន ដែលចាប់ផ្តើមពី ការអនុវត្តន៍វិធីសាស្រ្ត របស់ដុនបូស្កូ គឺការសន្ទនាខ្មែរ។

អ្នកអាចមានឳកាសទទួលបានការរៀបរាប់បរិយាយ ដោយកូនសិស្សផ្នែកទំនាក់ទំនងសង្គម នៅក្នុងថ្នាក់ ដែលបង្ហាញអ្នកអំពី អត្តសញ្ញាណ វប្បធម៌ និងចិត្តគំនិតនៃប្រជាជនខ្មែរ។

សាលាផ្តល់នូវ អ៊ិនធឺណិត​ មានកន្លែងសិក្សាប្រកបដោយផាសសុខភាព​ បរិវេណលេងកីឡា និងបរិកាសសម្រាប់គ្រួសារ ដែលស្វាគមន៍លោកអ្នក។

សម្រាប់ការចុះឈ្មោះ អ្នកនឹងទទួលបាននូវកាលវិភាគច្បាស់លាស់ ដែលសមរម្យសម្រាប់ពេលវេលាអ្នក។ នៅក្នុងខេត្តព្រះសីហនុ មានថ្នាក់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រពេលព្រឹក ដែលមេរៀនទាំងអស់ចេញពីសាលា។

សម្រាប់ថ្លៃឈ្នួលៈ

១ម៉ោង ៥ ដុល្លា ឬ ២០០០០ រៀលថ្លៃឈ្នួលនេះគឺ សម្រាប់ផ្គត់ផ្គង់ ដល់គម្រោងអប់រំដុនបូស្កូ​ក្នុងប្រទេសកម្ពុជា។ សូមស្វាគមន៍ ប្រសិនបើលោកអ្នកចង់ចូលរួម ជួយដល់ផ្នែកទំនាក់ ទំនងសង្គមនិង សារព័ត៌មាន។

ទំនាក់ទំនងមកយើងខ្ញុំៈ

សម្រាប់ខេត្តកែប សូមទំនាក់ទំនងមកលោកគ្រូ ពៅ តុលាៈ ០៩៧​៨១ ៣៥ ៨១៨ 

សម្រាប់ខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលោកគ្រូ អ៊ូច សំបូរ ០៩២ ៣៨ ៦២ ៤០។ 

2017  Don Bosco Cambodia   globbersthemes joomla templates
samsun escortbayanlarin resimleri
Creampie