គ្រួសារសាឡេស៊ាន

 

ឆ្នាំ ១៨៥៤

"យើងនឹងមានឈ្មោះថាសាឡេស៊ាន"

 ២៦មករា១៨៥៤ នៅទីក្រុងទុរិន ធាតុអាកាសកំពុង ត្រជាក់ខ្លាំងណាស់ ប៉ុន្តែនៅក្នុងបន្ទុប់ធ្វើការរបស់ លោក ឪពុកបូស្កូ មិនសូវត្រជាក់ប៉ុន្មានទេ។ប្រសាសន៏របស់ លោកឪពុក ធ្វើអោយយុវជន៤នាក់ដែលកំពុង អង្គុយ ស្តាប់ មានអារម្មណ៏ស្រមៃតាមប្រសាសន៏ លោកឪពុកដោយក្តីសង្ឃឹមក្នុងចិត្ត។ "ពួកកូនប្រហែលជាធ្លាប់ ឃើញហើយថា  ពុកបូស្កូធ្វើអ្វីដែលអាចធ្វើទៅ បានតែត្រូវធ្វើម្នាក់ឯង។ ប្រសិនណាជាពួកកូនជួយផងយើងអាច ធ្វើទីសំគាល់បាន ច្រើនយ៉ាងព្រោះក្មេងៗ ក្រីក្រមានចំនួនរាប់មិនអស់កំពុងរងចាំយើង។ ពុកសន្យាជាមួយពួកកូន ថាព្រះមាតា និងជួយពួក​  យើងអោយមានមណ្ឌលយុវជនដ៏ធំល្វឹង ល្វើយមានព្រះវិហារមានផ្ទះ មានសាលារៀន និងសាលា បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង មានលោកបូជាចារ្យយើងជាច្រើនមកជួយ យើងទាំងក្នុងប្រទេសអ៊ីតាលី ក្នុងអឺរ៉ុបទាំងមូល និងក្នុងអាមេរិក។ ពុកឃើញកូនមួយចំនួន មានមួកលោកអភិបាលព្រះសហគមន៏ពាក់ផង......."។

យុវជនទាំងបួនសំលឹងមុខគ្នាទៅវិញទៅមកទាំងឆ្ងល់ ដូចកំពុងយល់សប្តិ។ ថ្វីបើយ៉ាងនេះ​ហើយក៏ដោយ លោក ឪពុកមិននិយាយលេងទេ កាយវិការរបស់លោក ម៉ឺងម៉ាត់ដូចលោកកំពង់មើល ឃើញអនាគត។ "ព្រះមាតាត្រូវការ អោយពួកយើងចាប់បង្កើត ជាក្រុមគ្រូសារមួយឡើង។ រឿងនេះពុកគិតទុកជា យូរមកហើយថាតើត្រូវដាក់ឈ្មោះ អោយគ្រួសារយើងយ៉ាងដូចម្តេច? នៅទីបំផុតសំរេចចិត្ត អោយពួកយើងមានឈ្មោះថាសាឡេស៊ាន"។ យុវជនទាំង​បួននោះប្រៀបដូចជា​បង្គោលថ្មររបស់ក្រុមគ្រួសារសាឡេស៊ាន។​ ម៉ៃឃើលរួ កត់ត្រារឿងនេះទុកក្នុង​កំណត់ហេតុ​ផ្ទាល់​​​ខ្លួនថា៖​ "យើងមកជួបជុំគ្នាក្នុងបន្ទុប់ធ្វើការរបស់ លោកឪពុកបូស្កូ ។

ពេលនោះ​​រ៉ក់កៀទី, ​​​​​អារទីលៀ, កាលីអេរ៉ូនិងរួ យើងទាំងអស់គ្នា សំណូមពរចង់សាកល្បង អនុវត្តសេចក្តី មេត្តា ករុណាចំពោះមនុស្សគ្រប់រូបជាបងប្អូនដោយពឹងលើព្រះអំណោយទាន របស់ព្រះអម្ចាស់ព្រមទាំង សន្តហ្រ្វង់ស្វ័រដឺសាលផង ហើយទៅមុខយើងនិងធ្វើកិច្ចសន្យា ប្រសិនណា ជា អាចធ្វើទៅបាន យើង នឹងសច្ចា  ប្រណិធាន ចំពោះព្រះជាអម្ចាស់។ អ្នកណាសំរេចចិត្តសាកល្បង ត្រូវសំរេចចិត្ត បែបនេះ រួមទាំង  អ្នកដែល ចង់សំរេចចិត្ត នឹងបានឈ្មោះថា"សាឡេស៊ាន" ហេតុការណ៏នាពេលអណាគត" ដូចលោកឪពុកបូស្កូរៀនរាប់ ប្រាប់យុវជនរបស់ លោកកាលពីល្ងាចថ្ងៃនោះមែន។ ជារឿងមួយ មិនខុសគ្នាមិនខុសគ្នា នឹងរឿងកាលពីប៉ុន្មានឆ្នាំមុននោះ ឡើយកាលនោះមានមនុស្សមួយចំនួន នាំគ្នាចោទថាលោក ឪពុកបូស្កូ ឡប់សតិ គួរតែឆាប់នាំគ្នា បញ្ចូនលោកទៅ មន្ទីរពេទ្យ វិកលចរឹត។ លោកឪពុកបូស្កូ មានប្រសាសន៏ បញ្ចាក់ផ្ទួនៗ ដោយក្តីជឿជាក់ ព្រោះថា៖ "លោកឪពុក ឃើញអ្វីៗ សព្វបែបយ៉ាង ក្នុងសុបិនយ៉ាងច្បាស់ " ក្នុងឆ្នាំ១៨៤៧  លោកឪពុក យល់សប្តិសំខាន់ ម្យ៉ាង ដែលោកប្រកាន់ទុកជា គម្រោងការត្រូវធ្វើនា ពេលអនាគត។ មកដល់ឆ្នាំ១៨៦៤ លោកឪពុកលើកយករឿងសុបិននេះមករៀបរាប់ អោយសមាជិក សាឡេស៊ានជំនាន់ ដំបូងបង្អស់ស្តាប់  ក្នុងនោះមានលោកឪពុក កាលីអេរ៉ូ លោកឪពុកឌូរាន់ដូ និងលោកឪពុក បាបេរីស ក្នុងបន្ទប់ទទួលភ្ញៀវរបស់លោក។ ថ្ងៃមួយនាឆ្នាំ១៨៤៧ ខណៈពុកកំពុង ធ្មេចភ្នែករំពឹងគិតថា តើត្រូវធ្វើ អំពើល្អយ៉ាងដូចម្តេច ដើម្បីជួយយុវជន?  ស្រាប់តែភ្លាមនោះ ព្រះមាតាម៉ារីលេចធ្លោ មកប្រចក្សនៅចំពោះ មុខពុក នាំពុកទៅកាន់សួនឧទ្យានមួយ សុទ្ធតែបុប្ឆាចម្រុះ ពណ៌យ៉ាង ស្រស់បំព្រង។ក្នុងសួនឧទ្យាននោះ មានស៊ុមផ្កាកូឡាបស្រស់ៗ មានវល៏្លវៀររុំព័ទ្ធ សំបូរដោយផ្កានិងស្លឹកគន់មើល គួរអោយ ជក់ភ្នែកជាពន់ពេក ព្រោះមាន​​​ សុទ្ធតែផ្កា កំពុងរីក ស្តុះស្គាយ។  ដោយឡែកនៅលើដី ក៏មានក្រាល សុទ្ធតែផ្កាកូឡាបដែរ។  ព្រះមាតាមាន ព្រះសវនីយ៏បង្គាប់ពុកថា៖ "ដោះស្បែកជើងដែរចេញ ហើយដើរ លើផ្កនេះទៅ!នេះ ហើយជាផ្លូវដែល លោកត្រូវដើរ "ពុកក៏ប្រញាប់ដោះស្បែក ជើងចេញទាំងចិត្ត ទោមនស្ស ព្រោះមិនចង់ ដើរជាន់បំផ្លាញ ផ្កាកូឡាបអស់ទាំងនោះឡើយ។  លុះដោះស្បែកជើងដើរចេញ ហើយពុកក៏ បោះជំហានដើរ ក៏ប៉ុន្តែ ផ្កាកូឡាបទាំងនោះដូចជា មានបន្លាបង្កប់នៅពីក្នុងពុកក៏ទុចជំហានហើយពោលថា៖ "ចាំបាច់ត្រូវមានស្បែកជើងទើបបាន "ពុកនិយាយទៅកាន់អ្នកនាំផ្លូវ"មែនហើយ"  ព្រះនាងឆ្លើយ  "ត្រូវពាក់ស្បែកជើងក្រាសៗទើបបាន" លុះពាក់ស្បែកជើងរួច ពុកក៏ឈានជើងដើរបន្តដោយមាន មិត្តភក្តិ ជាច្រើននាក់សុំរួម ដំណើរទៅជាមួយដែរ។ ពេលកំពុងធ្វើដំណើរ មែកកូឡាប ដែលធ្លាក់សំយុង ចុះមកជារំយោល នោះពុកក្រឡេកទៅ ឃើញសុទ្ធតែផ្កកូឡាប ពាសពេញទាំងអស់ ទាំងខាងលើ ខាងក្រោម ខាងចំហៀងនិង ខាងខ្នងដាស់ពាសពេញតាមផ្លូវរហូត។ រីឯបន្លាបង្កប់ក្នុង ផ្កាមុតជើងពុក ធ្វើអោយរបួសពេញ បាតជើង សូម្បីខ្លួនប្រាណ និងដៃក៏ មានតែស្នាមមុតឆ្កូត ដោយសារបន្លា ដែលពុកយកដៃទៅផាត់ចេញ ពីមុខក្នុងពេលកំពុងដើរនោះដេរ។ ផ្កាកូឡាបង្កប់បន្លានោះ មានច្រើនណាស់វាមុត ពុកឈាមហូរពេញខ្លួន។  រីឯអ្នករួមដំណើរ ជាមួយឃើញ ពុកដើរ ដូច្នោះក៏នាំគ្នានិយាយថា៖"មើលចុះ! លោកឪពុកដើរលើព្រំកូឡាប ដូចជាស្រួលណាស់ "គេនិយាយយ៉ាង នេះប្រហែលជា គេមើលមិនឃើញ បន្លាមុតឆ្កូតលើ ខ្លួន ប្រាណ ពុកទេ  មើល ទៅ។

 

2017  Don Bosco Cambodia   globbersthemes joomla templates