គុណភាពនៃការសិក្សា

សព្វថ្ងៃនេះសាលាបច្ចេកទេសដុន បូស្កូ មានភាពលេចធ្លោនៅក្នុងប្រទេស ដោយសាតែកូនសិស្សជំនាន់មុនៗជាច្រើនមានការងារ
ធ្វើរហូតមកដល់ឥឡូវនេះពួកគេមួយចំនួនមានក្រុមហ៊ុនផ្ទាល់ខ្លូនថែមទៀតផង។
ពួកគេភាគច្រើនមកពីគ្រួសារក្រីក្រ ហើយយើងសព្វថៃ្ងនេះមានសាលាបច្ចេកដុនបូស្កូចំនួនបីនៅក្នុងប្រទេសកម្ពុជា
សិស្សភាគច្រើន
ជាក្មេងកំព្រា និង ក្មេងក្រីក្រ។រយះពេលកន្លងមកសាលារៀននីមួយៗមានយុវជនដាក់ពាក្យសុំចូលចំនួន៣២៤០នាក់សំរាប់ ២៣០កន្លែង។
លោកបូជាចារ្យដែលមានអាយុ​៧២ឆ្នាំនៅមិនទាន់ចូលនិវត្ត ហើយនៅតែបន្តជួយធ្វើការដើម្បីក្មេងកំព្រានិងក្មេងក្រីក្ររបស់គាត់បានមាន
ប្រសាសន៏ថាពេលដែលកូនសិស្សជំនាន់ដំបូងមកចូលរៀនក្នុងសាលាពួកគេទាំងនោះគ្មានអ្វីទាំងអស់ សូម្បីតែខោអាវស្លៀកពាក់រៀននិង
សំរាប់ធ្វើការក្នុងរោងជាង។ ក្រោយពេល ដែលពួកគេចេញទៅរកការងារធ្វើបានមួយឆ្នាំអាចមានលទ្ឋភាពទិញម៉ូតូជិះមកលេងសាលាហើយ
រយ:ពេលពីរឆ្នាំពួកគេមកលេងមានចិញ្ជៀនពាក់និងសម្លៀកបំពាក់ស្អាតៗ រីឯ៥ឆ្នាំក្រោយមកទៀតពួកគេមានកូនមួយមកលេងជាមួយ ។
ខ្ញុំពិតជាមានអារម្មណ៍សប្បាយត្រេកអរយ៉ាងក្រៃលែងដែលឃើញពួកគេអាចធ្វើអោយជីវិតមានការផ្លាស់ប្តូរពីភាពក្រីក្រលំបាកហើយឥឡូវ
មកលេងសាលាមានអ្វីៗដែលផ្លាស់ប្តូរបានល្អ ប្រសើរបែបនេះ។
 

សង្ឃឹមថាដុន បូស្កូនឹងដក់ជាប់ជារៀងរហូតនៅក្នុងចិត្តគំនិតរបស់យុវជនខ្មែរគ្រប់រូបដែលបានទទួលការបណ្តុះ បណ្តាល !

2017  Don Bosco Cambodia   globbersthemes joomla templates
samsun escortbayanlarin resimleri
Creampie