មូលនិធិដុនបូស្កូកម្ពុជា

មូលនិធិដុនបូស្កូកម្ពុជាគឺជា អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល ជាកម្មសិទ្ធិ របស់គ្រួសារ​សាឡេស៊ាន ដុនបូស្កូ នៅ លើពិភពលោក (SDB.ORG)។​​​ ​​មូលនិធិនេះ បាន​ចាប់ផ្ដើម នៅ អំឡុង ទសវត្ស ឆ្នាំ១៩៨០តាមតំបន់ ដែលជនជាតិខ្មែរ​​ភៀសខ្លួន​តាំងនៅ។ ដោយបានឆ្លងកាត់ នូវ បទពិសោធន៏ ជាច្រើន ទាក់ទង​ នឹង​ក្មេងៗ​ក្រីក្រ​ និងគ្រួសារ កម្ពុជា ដែលរងគ្រោះដោយ សារសង្រ្គាម ហើយដោយទទួល បានការ ឧបត្ថម្ភ ពី អង្គការសហ ប្រជាជាតិ និងអង្គការមួយចំនួន ផ្សេងទៀតនោះ ដុនបូស្កូ បានចូលមកដល់ កម្ពុជា នៅឆ្នាំ១៩៩០ ។ នេះជាលើកដំបូង ដែលរដ្ឋាភិបាល បានអនុញ្ញាតិ អោយ បើក សាលា បច្ចេក ទេស នៅក្នុងប្រទេសខ្មែរ ។ មូ​ល​និ​ធិ ​ដុ​ន​បូ​ស្កូ បានបើក សាលា បច្ចេកទេស ដុនបូស្កូនៅក្នុង ទីក្រុង ភ្នំពេញ នៅឆ្នាំ ១៩៩១ ។ វាជា គំរោង ដំបូង គេបង្អស់ ក្នុងការអប់រំខាង ជំនាញ​បច្ចេកទេស នៅកម្ពុជា  រួមទាំង ការជួយ កុមារក្រីក្រ  ការសាងសង់ សាលារៀន កសាងមជ្ឈមណ្ឌល និង កន្លែងផ្សេងៗ ទៀត ។ នៅចន្លោះឆ្នាំ១៩៩១ រហូត ដល់ឆ្នាំ ២០១០ នេះដុនបូស្កូបានជួយ យុវជន ក្រីក្រច្រើនជាង ៥០០០០ នាក់អោយ ទទួល បាននូវចំនេះ ដឹងមូលដ្ឋានខាង បច្ចេកទេស ហើយយុវជនជាង ៤០០០ នាក់ បានទទួ លនូវ សញ្ញាប័ត្រ ពីសាលាដូចជា ផ្នែកអគ្គីសនីផ្នែកអេឡិចត្រូនិច ផ្នែកយន្ដសាស្រ្ដរថយន្ដ ផ្នែកបោះពុម្ព  ផ្នែកទំ នាក់ទំន ង សង្គម  ផ្នែកលេខាធិការ  ផ្នែកចុងភៅ ផ្នែកគ្រប់គ្រង សណ្ឋាគារ និងផ្នែកជាងផ្សារ ។ តាមរយ: លិទ្ធផលទាំងនេះ ក៏សូមថ្លែង អំណរគុណដល់អ្នក ឧបត្ថម អ្នកស្ម័គ្រចិត្ត,សមាគមន៏អង្ការ ក្រៅរដ្ឋាភិបាល មន្ត្រីរាជការ សមាគមន៏សិស្សចាស់ និងសប្បុរសជនជា ច្រើនដែលបានផ្តល់ នូវតំលៃបេសកម្ម របស់ ដុន បូស្កូ សំរាប់ជួយដល់ ក្មេងកំព្រានឹងក្រីក្ររ ។តំណាង អោយក្មេងកំព្រានឹងយុវជនក្រីក្ររ ទាំងអស់ សូមអគុណ ចំពោះ ការទស្សនាការងារ របស់យើងខ្ញុំ នៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំចង់អោយលោកអ្នក ចូលរួមជាមួយយើងខ្ញុំ ដើម្បីអោយដុនបូស្កូ អាចបន្តរការងារសំរាប់ អភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។

 

 

 

 

 

 

2017  Don Bosco Cambodia   globbersthemes joomla templates
samsun escortbayanlarin resimleri
Creampie