មូលនិធិ ដុន បូស្កូ កម្ពុជា

ជួយដល់យុវជនដែលត្រូវគេបោះបង់ចោល

  • Increase font size
  • Default font size
  • Decrease font size

មូលនិធិកុមារដុន បូស្កូ

E-mail Print PDF

មូលនិធិដុនបូស្កូកុមារ គឺជាគំរោងនៃកម្មវិធីដ៏វិសេសមួយដែលត្រូវបានទទួលស្គាល់ដោយ អង្ការមូលនិធិដុន

បូស្កូនៅកម្ពុជា។ មូលនិធិនេះបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលមានកុមារពិការ នឹងកំព្រាជាច្រើនបានចូលរួម

ដែលពួកគេត្រូវបានទទួលការឧបត្ថមយ៉ាងម៉ត់ចត់ បំផុតពីសំណាកអ្នកឧបត្ថម របស់ពួកគេ ។

មូលនិធិនេះបានបង្កើតឡើងដំបូងដោយមានទីតាំងធំនៅរាជធានីភ្នំពេញ ហើយបានបែងចែកជា សាខាចំនួនបីទៀតគឺ

ប៉ោយប៉ែត បាត់ដំបង នឹងខេត្តព្រះសីហនុ។ រហូតដល់ឆ្នាំ២០០៨ មូលនិធិដុន

បូស្កូកម្ពុជាមានចំនួនកុមារនៅក្នុងមូលនិធិប្រហែលជាជាង ៥០ ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា ។

ប្រវត្តនៃការបង្កើត

នៅក្នុងឆ្នាំ១៩៩២ មូលនិធិដុន បូស្កូកុមារត្រូវបានឧបត្ថមដោយ លោកឪពុក ចន វិស័រ បន្ទាប់

ពីមូលនិធិដុនបូស្កូកម្ពុជា។ លោកឪពុក ចន វិស័រក៏អ្នកឧបត្ថមរបស់មូលនិធិដុន បូស្កូកុមារនៅប្រទេសថៃផងដែរ។

គំនិតក្នុងការបង្កើតមូលនិធិ នេះត្រូវបានផ្តួចផ្តើមក្នុង ស្ថានភាព

ដ៏លំបាកគឺកំឡុងពេលនៃភាពមិនស្ថិតស្ថេររបស់សង្គ្រាម។ នៅឆ្នាំ ១៩៩៧ កុមារនៅកម្ពុជាចំនួន៧០ភាគរយ

មិនមានឱកាសទៅសាលារៀ​ន ហើយ សាលារៀនភាគច្រើនត្រូវបានបំផ្លាញនៅក្នុងអតីតកាលដ៏ឈឺចាប់។

មូលនិធិក៏បានសំរេចចិត្តជួសជុលសាលារៀនមួយចំនួនឡើងវិញនៅក្នុង១៤ ខេត្តនៃប្រទេស

កម្ពុជាដោយទទួលបានការជួយឧបត្ថមពីសប្បុរសជនមួយចំនួននៅតាម បណ្តាប្រទេសនៅ អ៊ឺរុប។

នៅពេលជាមួយគ្នានេះដែមានកុមារមួយចំនួនកំពុងតែរស់នៅប្រកបដោយភាពក្រីក្ររ យ៉ាងសង្វែក

កុមារខ្លះកំពុងតែធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ ជាដើម

ហើយនឹងមានមួយចំនួនទៀតកំពុងតែធ្លាក់ខ្លួនទៅក្នុងការឆបោក នឹងខ្លះ

ទៀតក៏បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីមួយរបស់មូលនិធិដើម្បីធានាអោយ ពួកគេបានចូល សាលារៀន

នឹងទទួលនូវចំនីអាហារ។ កម្មវិធីនេះផ្តោតសំខាន់ជាពិសេសទៅលើកុមារដែល មកពីរោងចក្រដីអិដ្ឋខេត្តបាត់ដំបង

ក្មេងៗដែលបានជួយសង្គ្រោះពីអំពើរជួយដុរមនុស្សមក ពីប្រទេសថៃ ក្នុងទីក្រុងប៉ោយប៉ែត

នឹងកុមារនៅក្នុងខេត្តព្រះសីហនុ។

គោលបំណង

មូលនិធិដុន បូស្កូកុមារមានគោលបំណងលើកទឹកចិត្តកុមារ ដែលមកពីគ្រួសាសហគមន៏

ក្រីក្ររនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូចជាជំងឺអេដស៏, ការជួយដូរមនុស្ស,

កុមារដែលគ្មានទីពឹងអោយពួកគេមានលិទ្ធភាព សេរីភាពដូចមនុស្សទូទៅដែរ។

ម្យ៉ាងទៀតគឺចង់លើកដំកើងនូវប្រព័ន្ធអប់រំនៅកម្ពុជា នឹងលុបបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ។

Last Updated on Tuesday, 21 September 2010 09:05  

រូបភាពប្រចាំថ្ងៃ


តំណភ្ជាប់សំខាន់ៗ


ផ្សាយពាណិជ្ជកម្មលើគេហទំព័រ

ប្រសិនបើលោកអ្នកមានបំណង

ចង់ធ្វើការផ្សព្វផ្សាយទៅលើអាជីវ

កម្មររបស់លោកអ្នកនៅលើគេហ

ទំព័រយើងខ្ញុំ សូមទំនាក់ទំនងតាម

អាស័យដ្ឋានដូចខាងក្រោម :

លោកឈិន សៀង​​ ប្រធានគ្រប់គ្រង Web house

H/P : 016 52 42 41

E-mail:sieng.dbshv@gmail.com

លោកសុខ​ គែន Webeditor

E-mail:

sokken95@gmail.com

H/P:015 46 88 25