គុណភាពនៃការសិក្សា PDF Print E-mail

សព្វថ្ងៃនេះសាលាបច្ចេកទេសដុន បូស្កូមានភាពលេចធ្លោនៅក្នុងប្រទេសដោយសាតែកូនសិស្សជំនាន់មុនៗ

ជាច្រើនមានការងារធ្វើ រហូតមកដល់ ឥឡូវនេះពួកគេមួយចំនួនមានក្រុមហ៊ុនផ្ទាល់ខ្លូនថែម

ទៀតផង។ពួកគេភាគច្រើនមកពី គ្រួសារក្រីក្រ ហើយយើងសព្វថៃ្ងនេះមានសាលា

បច្ចេកដុនបូស្កូចំនួនបីនៅក្នុងប្រទេសកម្ពុជា សិស្សភាគច្រើនជាក្មេងកំព្រា និង ក្មេងក្រីក្រ។

រយះពេលកន្លងមកសាលារៀននីមួយៗមាន យុវជនដាក់ពាក្យសុំចូលចំនួន ៣២៤០នាក់សំរាប់ ២៣០កន្លែង។

លោកបូជាចារ្យដែលមានអាយុ​៧២ឆ្នាំនៅមិនទាន់ចូលនិវត្ត ហើយនៅតែបន្តជួយធ្វើការដើម្បី

ក្មេងកំព្រានិងក្មេងក្រីក្ររបស់គាត់បានមានប្រសាសន៏ថា ពេលដែលកូន

សិស្សជំនាន់ដំបូងមកចូលរៀនក្នុងសាលាពួកគេទាំងនោះគ្មានអ្វីទាំងអស់ សូម្បីតែខោអាវស្លៀកពាក់រៀន

និងសំរាប់ធ្វើការ ក្នុងរោងជាង។ ក្រោយពេលដែលពួកគេចេញទៅរកការងារធ្វើបានមួយឆ្នាំអាចមាន

លទ្ឋភាពទិញម៉ូតូជិះមកលេងសាលាហើយរយ:ពេលពីរឆ្នាំពួកគេមកលេង មានចិញ្ជៀនពាក់និងសម្លៀកបំពាក់ស្អាតៗ រីឯ៥

ឆ្នាំក្រោយមកទៀតពួកគេមានកូនមួយមកលេងជាមួយ ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយត្រេកអរយ៉ាងក្រៃលែងដែលឃើញពួកគេ អាចធ្វើអោយជីវិត

មានការផ្លាស់ប្តូរពីភាពក្រីក្រលំបាក ហើយឥឡូវមកលេងសាលាមានអ្វីៗដែលផ្លាស់ប្តូរបានល្អ ប្រសើរបែបនេះ។

   
សង្ឃឹមថាដុន បូស្កូនឹងដក់ជាប់ជារៀងរហូតនៅក្នុងចិត្តគំនិតរបស់យុវជនខ្មែរគ្រប់រូបដែលបានទទួលការបណ្តុះ បណ្តាល !

 

រួមគ្នាការពារកុមារ

ទាញយកខ្មែរយូនីកូដ

ទំនាក់ទំនងតាម Skype

ភ្ញៀវលើបណ្តាញ​ :)

We have 1 guest online

ចែកចាយទំព័រនេះ

អាកាសធាតុកម្ពុជា/Cambodia's Weather

An error occured - you set wrong location or data for your location are unavailable