| គោលបំណង |
|
|
|
|
មូលនិធិដុនបូស្កូខ្មែរ មានគោលបំណងជួយបណ្ដុះបណ្ដាល ក្មេងកំព្រា និង យុវជនក្រីក្រ ដើម្បីអោយពួកគេមាន ជំនាញវិជ្ជាជីវះ មួយពិតប្រាកដ និង ឃ្លាតឆ្ងាយពី រង្វង់នៃ ភាពក្រីក្រ។ វគ្គបណ្តុះបណ្តាលសិក្សាមានរយះពេលតែពីរឆ្នាំប៉ុណ្ណោះ កូនសិស្សចេញទៅនឹងមានការងារធ្វើ ។ មួលនិធិដុនបូស្កូ មានជំនាញសំរាប់អោយសិស្ស ចូលសិក្សាមាន៦ជំនាញនៅឆ្នាំ២០០៨ -២០០៩។ ចំនែកឯ អាយុសិស្ស អាចចូល សិក្សា បានចាប់ពី ១៦ដល់២១ឆ្នាំ ទាំងពីរភេទ។ក្រៅពីកម្មវិធីសិក្សា នៅក្នុងជំនាញបចេ្ចកទេស មូលនិធិដុនបូស្កូ បាន បង្កើតកម្មវិធីជួយសង្រ្គោះជាច្រើន ដើម្បីបំពេញដល់តំរូវ ការរបស់ក្មេងៗ ដែលពួកគេទាំងនោះមកពី គ្រួសារក្រីក្រ និង ក្មេងកំព្រា...។
រាជធានីភ្នំពេញ កម្មវិធីសិក្សានៃសាលា បច្ចេកទេសដុនបូស្កូដែលបានកំនត់ចំនួន សិស្សចូលរៀនមានដូចខាង ក្រោមនេះ :ការសិក្សាក្នុងរយះពេលតែ ២ឆ្នាំ និងទទួលបានសញ្ញាប័ត្រពីសាលាដែល ទទួលស្គាល់ ពីក្រសួងបណ្តុះបណ្តាល វិជ្ជា ជីវ:
*សិស្សទាំងនេះភាគច្រើនជាស្រី ៥៨នាក់ សិក្សាមុខជំនាញរោងពុម្ព និង អេឡិចត្រូនិច *សិស្សស្រីស្នាក់ក្នុងមានចំនួន ៣៧នាក់ និងប្រុសមានចំនួន ១២៨នាក់ ស្នាក់ក្នុងសាលា
២)សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុ ការបង្ហាញពីចំនួនសិស្សដែលសិក្សារយះពេល ២ឆ្នាំ មានដូចខាងក្រោមនេះ:
*ចំនួនសិស្សស្រីសរុប មាន ៨០នាក់ *ចំនួនសិស្សស្រីស្នាក់ក្នុងសាលាមាន ៤៧នាក់ ចំនែកសិស្សប្រុសមានចំនួន ៨០នាក់
៣)មជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ប៉ោយប៉ែត ការបង្ហាញពីចំនួនសិស្សដែលសិក្សារយះពេល ២ឆ្នាំ មានដូចខាងក្រោមនេះ :
*ចំនួនសិស្សស្រីមាន ២២នាក់ *ចំនួនសិស្សស្រីស្នាក់ក្នុងមាន ៧នាក់ និងសិស្សប្រុសមាន ១៨នាក់
៤)សាលាដុនបូស្កូ ផ្នែកលេខាធិការខណ្ឌទួលគោក ភ្នំពេញ ការបង្ហាញពីចំនួនសិស្សដែលសិក្សារយះពេល ២ឆ្នាំ មានដូចខាងក្រោមនេះ
*សិស្សស្រីស្នាក់ក្នុងទាំងអស់មានចំនួន ៦៦នាក់
៥) សាលាដុនបូស្កូសិស្សស្រីទឹកថ្លា ភ្នំពេញ ការបង្ហាញពីចំនួនសិស្សដែលសិក្សារយះពេល ២ឆ្នាំ មានដូចខាងក្រោមនេះ :
ការបង្ហាញពីចំនួនសិស្សដែលសិក្សារយះពេល ២ឆ្នាំ មានដូចខាងក្រោមនេះ :
ចំនួនសិស្សសរុបដែលមាននៅក្នុងជំនាញសិក្សាទាំងអស់ :
១ សាលាបច្ចេកទេសដុនបូស្កូ ភ្នំពេញ មានចំនួនសិស្សសរុប ៥២៦នាក់ ២សាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ មានចំនួនសិស្សសរុប ៤២៩នាក់ ៣ មជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ប៉ោយប៉ែត មានចំនួនសិស្សសរុប ១០១នាក់ ៤ សាលាដុនបូស្កូ ផ្នែកលេខាធិការខណ្ឌទួលគោក ភ្នំពេញ មានចំនួនសិស្សសរុប ១១៥នាក់ ៥ សាលាដុនបូស្កូសិស្សស្រីទឹកថ្លា ភ្នំពេញ មានចំនួនសិស្សសរុប ៦០នាក់ ៦ មជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ដុនបូស្កូខេត្តបាត់ដំបង មានចំនួនសិស្សសរុប ៦៨នាក់ ចំនួនសិស្សសរុបគ្រប់សាលាទាំងអស់មានចំនួន ១,២២៩នាក់ ថវិកាដែលសាលារៀនមួយចំនាយសំរាប់សិស្សមួយនាក់ជិត ±US 300.មួយឆ្នាំ
ខាងក្រោមនេះជា ក្រុមអ្នកឧបត្ថម្ភ អាចជួយអោយ ក្មេងកំព្រា និង ក្មេងៗមកពីគ្រួសារ ក្រីក្រផ្តល់អោយពួកគេបានចូលសិក្សានូវជំនាញបណ្តុះបណ្តាលវិជ្ជាជីវះដែលបានផ្តល់ ជាមូលនិធិទៅដល់មជ្ឍមណ្ឌល មាន
ការថ្លែងអំណរគុណយ៉ាងធំបំផុតនោះចំពោះអ្នកឧបត្ថម្ភទាំងអស់ដែលផ្តល់នូវឪកាសដល់ក្មេងៗ ទាំងអស់នេះអោយពួកគេបានចូលរៀនមុខជំនាញជួយអោយពួកគេគេចចេញពីរង្វង់នៃភាព អវិជ្ជា និង ភាពក្រីក្រ បាន ។ |
















