Tagged: លោកពុកដេប៉ារ៉ាត់

លោកពុកដេប៉ារ៉ាត់ ភីទីសាន់

សាររបស់លោកពុកប្រធានប្រតិភូដុន បូស្កូថៃ កម្ពុជា ឡាវ

បងប្អូនជាទីស្រលាញ់ ខ្ញុំបានចំណាយពេលពេញមួយខែ នៃខែមិថុនា ដើម្បីទស្សនកិច្ចបងប្អូនគ្រួសារសាឡេស៊ានរបស់យើងនៅប្រទេសកម្ពុជា និងប្រទេសឡាវ។ នៅកម្ពុជាយើងមានផ្ទះទាំងអស់ចំនួន ៥ និងប្រទេសឡាវយើងមានផ្ទះតែមួយទេ គឺនៅក្នុងទីក្រុងវៀងច័ន្ទ។ យើងអាចនិយាយបានថា បេសកកម្មរបស់យើងនៅប្រទេសកម្ពុជា ឈានដល់ដំណាក់កាលទី ២ បន្ទាប់ពីរយៈពេល ២៥ ឆ្នាំដែលយើងបានទៅបំពេញការងារនៅទីនោះ។