អភិបាលរងខេត្តកែបចុះ ត្រួតពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រដុន បូស្កូកែប
ខេត្តកែបៈ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក ព្រុំ គន្ធិ និងក្រុមការងារ បានចុះមកពិនិត្យការដ្ឋានសាងសង់កញ្ចុះនៅមាត់សមុទ្រក្នុងបរិវេនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដើម្បីធ្វើជាកន្លែងឲ្យសិស្សានុសិស្សបានមករៀន និងអង្គុយលេងកម្សាន្ត។ នៅក្នុងការចុះពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រនេះ អភិបាលរងខេត្តកែប លោក ព្រុំ គន្ធិបានលើកឡើងថា៖ «ខេត្តអនុញ្ញាតឲ្យសាលាធ្វើការសាងសង់តាមការស្នើសុំ តែមិនអនុញ្ញាតឲ្យមានការសាងសង់នៅលើដីដែលជាចំណីរបស់សមុទ្រឡើយ ព្រោះនៅថ្ងៃអនាគត ខេត្តនឹងធ្វើផ្លូវប្របមាត់សមុទ្រនោះ »។