ជំនឿ និងការអប់រំ

 ថ្ងៃអាទិត្យទីមួយក្នុងរដូវអប់រំពិសេស    ឆ្នាំខ រដូវអប់រំពីសេស  (ឬ រដូវសែសិបថ្ងៃ)

បុណ្យចម្លង ជាបុណ្យដ៏ប្រសើរជាងគេក្នុងមួយឆ្នាំ គឹយើងនឹករលឹកអំពីព្រះគ្រូយេស៊ូសោយទិវង្កតនិងទទួលព្រះជន្មថ្មីដ៏រុងរឿង។ បងប្អូនដែលនឹងទទួលពិធីច្រមុជទឹកក្នុងឧកាសបុណ្យចម្លង គឺចូលរូបរួមជាមួយព្រះយេស៊ូដែលគង់នៅជាមួយគេ។ បងប្អូនទាំងនោះនិងគ្រីស្របរិស័ទ ត្រូវយកចិត្តទុកដាក់អាន និងរិគិតអំពីអត្ថបទគម្ពីរដែលព្រះសហគមន៍បានជ្រើសរើសសម្រាប់សូត្រជារៀងរាល់ថ្ងៃអាទិត្យ។

អត្ថបទទីមួយ (គម្ពីរសម្ពន្ធមេត្រីចាស់)

យើងនឹកអំពីគម្រោងការនៃការសង្ក្រោះតាមសម្ពន្ធមេត្រីចាស់។ មាន ៦ ដំណាក់កាល គឺ

អាទិត្យទី ១     :  ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកណូអេ។
អាទិត្យទី   ២    :  ព្រះអង្កជ្រើសរើសលោកអប្រាហាំនិងប្រជារាស្តអីុស្រាអែល។
អាទិត្យទី ៣      :  ព្រះអង្គប្រទានធម្មវិន័យតាមរយ:លោកម៉ូសេ។
អាទិត្យទី ៤      :  ប្រជារាស្តអីុស្រាអែលត្រូវនារទេសនៅស្រុកបាប៊ីឡូន។
អាទិត្យទី ៥      :  លោកយេរេមុីជូនដំណឹងអំពីសម្ពន្ធមេត្រីថ្មី។
អាទិត្យទី ៦      :  អ្នកបម្រីដែលសុខចិត្តបូជាជិវិតសម្រាប់ប្រជាជន ។

អត្ថបទទីពីរ      : សុទ្ធតែពន្យាល់អំពីព្រះយេស៊ូសោយទិវង្គតនិងទទួលព្រះជន្មថ្មីដ៏រុងរឿង ជាសេចក្តី    សំខាន់នៃគី្រស្តសាសនាយើង។ យើងជាគ្រីស្តបរិស័ទត្រូវយល់អំពីព្រះហឬទ័យ     អាណិតមេត្តារបស់ព្រះបិតា និងរបស់ព្រះយេស៊ូ។

ដំណឹងល្អ         : សុទ្ធតែជាអត្ថបទសម្តែងអំពីសក្ការបូជសរបស់ព្រះគ្រូយេស៊ូ។

អាទិត្យទី ១     :  ព្រះគ្រូផ្ចាញ់លោភ: មោហ: ទោស: គឺឹឈ្នះការល្បួង។
អាទិត្យទី  ២     :  ផ្លូវទៅកាន់សេរីរុងរឿង គឺគ្រូវរុងទុក្ខ និងឲ្យគេធ្វើគត់។
អាទិត្យទី ៣      :  ព្រះយេស៊ូជម្រះរបៀបទាក់ទង់ជាមួយព្រះបិតា។
អាទិត្យទី ៤      :  លោកនីកូដែមត្រូវផ្ញើជីវិតលើព្រះយេស៊ូដែលត្រូវគេឆ្គាង។
អាទិត្យទី ៥      :  ព្រះគ្រូយេស៊ូដែលគេលើកឡើងនៅលើឈើឆ្កាង ទាក់ទាញមនុស្សទាំងអស់
អាទីត្យទី ៦      : ព្រះយេស៊ូត្រូវគេកាត់ទោសនិងធ្វើគត់ ។

ក្នុងអាទិត្យទីមួយនៃរដូវសែសិបថ្ងៃ ព្រះសហគមន៍ពន្យាល់អំពីព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់ដែលសព្វព្រះហឬទ័យរក្សាជីវិតរបស់សត្វលោក។ តែមនុស្សត្រូវលះបង់ចោលលោភ: មោហ:  ទោស:។

កំណើតពិភពលោក (៩:១៥)

ពាក្យណែនាំ

            ព្រះជាម្ចាស់ប្រតិស្ថានមនុស្សលោកយ៉ាងសែនសុខដុរមនា។ ក៏ប៉ុន្តែ លោកអាដាំ និងនាងអេវា ជាមនុស្សខាងដើម បានហូបផ្លែឈើដែលព្រះជាម្ចាស់បានហាមមិនឲ្យហូប។ លោកកាអីុន និងលោកអាបិល ជាកូនលោកអាដាំនិងនាងអេវា។ លោកកាអីុនធ្វើគត់លោកអាបិលជាប្អូន។ ព្រះជាម្ចាស់ធ្វើឲ្យទឹកលិចផែនដី ទុកជាទណ្ខកម្ម។ តែព្រះអង្គអាណិតមេត្តា លោកណូអេ និងក្រុមគ្រួសាររបស់គាត់។

            អត្ថបទដែលយើងសូត្រនៅថ្ងៃេនះ គឺព្រះជាម្ចាស់សន្យាថា នឹងរក្សាទុកមនុស្សលោកឲ្យរស់នៅតរៀងទៅ។ ព្រះអង្គចង់សម្ពន្ធមេត្រីជាមួយសត្វលោកនិងមនុស្សលោក ដោយមាន ឥន្ទធនូ ជាសញ្ញាសំគាល់និងជានិមិត្តរូប។

            រឿងទាំងនេះសុទ្ធតែរឿងប្រឌិតឡើង ដែលមនុស្សពីដើមនៅមជិ្ឃមបូពារធ្លាប់ដំណាលដើម្បី ពន្យល់អភូតហេតុដែលគេឃើញឬជបប្រទះ ដោយនឹកអំពីទំនាក់ទំនងជាមួយព្រះជាម្ចាស់ចានិច្ច។

សេចក្តីអត្ថធិប្បាយ

*តាំងពីដើមរៀងមក មនុស្សមានតណ្ហាទាក់ទាញ គឺ លោក: (អាដាំនិងអេវាចង់សីុផ្លែឈើ) មោហ: (ការវង្វេងពី ព្រះបណ្តាំព្រះជាម្ចាស់) និង ទោស: (លោកកាអីុនធ្វើគត់លោកអាបិល)។ តណ្ហាទាំងនោះបណ្តាលឲ្យផែនដី វិនាស  (សព្ចថ្ងៃនេះ តណ្ហាដដែលនេះក៏ធ្វើឲ្យពិភពលោកវិនាសដែរ)។

*តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់អាណិតមេត្តាមនុស្សលោក       ព្រះអង្គមានព្រះបន្ទូកសន្យាថា នឹងរក្សាការពារជីវិតសត្វលោកឲ្យរស់នៅ។

*គេដាក់ឈ្មោះពិបាកស្តាប់ថា ព្រះជាម្ចាស់និងមនុស្សលោក ចងសម្ពន្ធមេត្រី ជាមួយគ្នា គឺគូរទាំងពីរជាប់ជាមួយ គ្នាដោយ សម្ពន្ធ (ដែលមានន័យថា ជាប់ជាមួយគ្្នា) មេត្រី  (មានន័យថា ការរាប់អានតាមបំណាងប្រាជ្ញា) គឺសន្យាគ្នាយ៉ាងមាំមួន។

-ព្រះជាម្វាស់និងមនុស្សលោកជាប់ជាមួយគ្នាដោយព្រះហឬទ័យអាណិតមេត្តា និងដោយសេចក្តីស្រឡាញ់។ គម្ពីរទាំងមូលរៀបរាប់អំពីទំនាក់ទំនងរវៀងគូរទាំងពីរ។ កំពូលនែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះ មនុស្សលោក គឺព្រះអង្គចាត់ព្រះយេស៊ូជាព្រះបុត្រាឲ្យមកតែងតាំងព្រះ រាជរបស់ព្រះជាម្ចាស់ មានអត្ថន័យថាព្រះគ្រូយស៊ូធ្វើឲ្យព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់កើតជារូបរៀង។ លោកគ្រូយេស៊ូក្នុងឋាន:លោកជាមនុស្ស  បានបូជាព្រះជន្មនៅលឺឈើឆ្កាង ដើម្បីសម្តែងសេចក្តីស្រឡាញ់របស់មនុស្សលោកទៅកាន់ព្រះបិតា។

*តាមពិត គូរទាំងពីរមិនស្មើគ្នាទេ! សេចក្តីអាណិតមេត្តា កំឡាំងប្តេជ្្ញា សុទ្ធតែមកពីព្រះបិតា។ មានពាក្យសម្ពន្ធមេត្រីរបស់ខ្ញុំ  ៉បីដងក្នុងអត្ថបទនេះ។ អស្ចារ្យមែន! មនុស្យលោកគ្រាន់តែទទួលតាមព្រះហឬទ័យស្រឡាញ់របស់ព្រះបិតាប៉ុណ្ណោះ!

*ឥត្ទធនូ (៉ឥត្ទធនូរបស់ខ្ញំុ)៉ជាអភូតហេតុតាមធម្មធាតិ គឺពន្លឺព្រះអាទិត្យបែកចេញពីគ្នាក្នុងទឹកពពក ហើយបញ្ជេញពណ៌ផ្សេងៗ។ ទោះបីរឿងកំណើតឥត្ទធនូប្រឌិតឡើងក្តី ក៏ពេលយើងឃើញឥត្ទធនូ គួរឲ្យនឹកដល់ព្រះបិតាដែរ។

*ព្រះជាម្ចាស់ចង់សម្ពន្ធមេត្រីជាមួយសត្វលោកដែលមានជីវិត។ យើងគោរពអ្នកដទែនិងសត្វលោកទុកជាជីវិតមកពីព្រះជាម្ចាស់ ឬយ៉ាងណា? អ្វីទៅជីវិត? ជិវិតមនុស្ស?

លិខិតទី១ របស់លោកសិលា (៣:១៨-២២)

ពាក្យលំនាំ

ពេលយើងទទួលអគ្គសញ្ញាជ្រមុចទឹក យើងផ្ញើជីវិតទាំងស្រុងលើព្រះយេស៊ូដែលសោយទិវង្កតនិងទទួលព្រះជនថ្មីដ៏រុងរឿង យើងរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ យើងទទួលព្រះវិញ្ញាណដែលជាព្រះជន្មផ្តាល់របស់ព្រះយេសូនិងរបស់ព្រះបិតា។ ការរស់របស់យើងត្រូវតែប្លែកពីរបៀបរស់នៅពីពេលមុន គឺយើងរួមជាមួយព្រះយេស៊ូដែលគង់នៅជាមួយយើង។

សេចក្កីអត្ថធីប្បាយ

* ព្រះវិញ្ញាណជាព្រះជន្មរបស់ព្រះជាម្ចាស់ បានប្រទានព្រះជន្មថ្មីដ៏រុងរឿងឲ្យព្រះយេស៊ូ។ គេសរសេររបៀបនេះ តែនៅកន្លែងនេះទេ។

*មានតែក្នុងអត្ថបទនេះទេ ដែលមានចែងថា ព្រះយេស៊ូទៅប្រកាសដំណឹងល្អដល់អ្នកដែលស្លាប់នៅសម័យ    លោកណូអេ។ តាមមតិជនជាតិអីុស្រាអែល អ្នកទាំងនោះជាអ្នកបាបធ្ងន់ជាងគេ។

គម្ពីរដំណឹងល្អតាមលោកមាកូ  (១:១២១៥) (គម្ពីរសិក្សាទំព័រ ៣១-៣២)

ពាក្យលំនាំ

            លោកគ្រូយេស៊ូទទួលពិធីច្រមុជទឹក មិនមែនសម្រាប់ឲ្យលោករួចពីបាប ដូចអ្នកស្រុកទេ តែលោករួមសាមគ្គីជាមួយអ្នកបាប។ រួចព្រះវិញ្ញាណជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់ ចាត់ (ពាក្យដើម ដេញ) លោកគ្រូយេស៊ូទៅក្នុងវាលរហាដ្នានដើម្បីបំផ្លាញអំណាចរបស់មារ។

សេចក្តីពន្យាល់

សែសិបថ្ងៃ ជារយ:ពេលជីវិតរបស់មនស្ស គឺជាពេលវេលាយ៉ាងយូរក្រែង។ ប្រហែលអ្នកតែងគម្ពីរដំណឹងល្អនឹកដល់ជនជាតិអីុស្រាអែលរស់នៅក្នុងវាលរហោដ្នានអស់សែសិបឆ្នាំ (ជណ ១៤-៣៤)។ តាមលោកមា៉ថាយ មារល្បួងព្រះគ្រូយេស៊ូនៅពេលចប់សែសិបថ្ងៃហើយ។ តាមលោកម៉ាកូ ព្រះគ្រូប្រយុទ្ធនឹងសាតាំងរហូត។

សាតាំង : មានអត្ថន័យថា អ្នកប្រឆាំងគេនៅមុខព្រះជាម្ចាស់ (យប ១:៦) ជាខ្មាំងរារាំងផ្លូវមិនឲ្យតែងតាំងព្រះរាជ្យរបស់ព្រះជាម្ចាស់។

-សត្វព្រៃ : បង្ហាញអំពីទុក្ខលំបាកនៃការរស់នៅក្នុងវាលរហោដ្នាន (អស ៣៤:១១-៥០) ឬសម្រាប់លើកតម្កើងសុភមង្គលនៃការរួមគ្នាក្រោមអំណាចរបស់ព្រះគ្រីស្តនៅពេលក្រោយ (អស ១:៦-៩)។ ការបង្រាបសត្វព្រែជាសញ្ញាសំគាល់បញ្ជាក់ថា ព្រះជាម្ចាស់គាំទ្រលោកគ្រូយេស៊ូ។

ក្រុមទេវទូតបម្រើ: ជាសញ្ញាសំគាល់បញ្ជាក់ទៀតថា អ្នកណាផ្ញើជីវិតលើព្រះជាម្ចាស់ ព្រះអង្គគាំទ្រគេ (ទំន ៩១:១១-១៣ ចម្លងនៅ មថ ៤:៦)។ ហេតុនេះ ព្រះគ្រូយេស៊ូពិតជាឈ្នះមារ។

ដំណឹងល្អរបស់ព្រះជាម្ចាស់ : គឺព្រះជាម្ចាស់បំពេញតាមព្រះបន្ទូលសន្យា តាមរយ:ព្រះគ្រូយេស៊ូ ជាពិសេស ព្រះយេស៊ូជាព្រះគ្រីស្ត គឺជាស្តេចដែលយាងមករំដោះប្រជារាស្រ្តមកដល់ហើយ! តែព្រះអង្កមករំដោះគេ តាមរបៀបផ្សេងពីអ្នកស្រុករង់ចាំនោះ។

-ចូរប្រែចិត្តគំនិត និងផ្ញើជីវិតលើដំណឹងល្អ : គឺដូររបៀបគិត និងប្រព្រឹត្តតាម។ ព្រះគ្រូយេស៊ូនឹងផ្ជាញ់មារសាតាំងនៅលើឈើឆ្កាងជាស្ថាពរ។ ហេតុនេះ ត្រូវផ្ញើជីវិតលើព្រះេយស៊ូ ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ព្រះអង្គមានសមត្ថភាពក្នុងយើង និងក្នុងលោកនេះដែរ។ យើងរួមជាមួយព្រះគ្រីស្ត រំងាប់តណ្ហា គឺលោភ: មោហ: ទោស: ក្នុងខ្លួនយើង។
François PonchaudBP 12357 rue 101 Boeung TrabekPhnom Penh(001 855) (0)92 79 22 17)