សារលិខិតរបស់លោកឪពុកធំទៅដល់យុវជនជាទីស្រលាញ់របស់លោក

យុវជនជាទីស្រលាញ់ ក្មេងប្រុសក្មេងស្រី មកពីគ្រប់ទីកន្លែងនៃក្រុមគ្រួសារសាឡេស៊ាន ដល់ស្រស់ស្អាតរបស់យើង ការសួរសុខទុករបស់ខ្ញុំថ្ងៃនេះ ជាលេខទីមួយគឺសម្រាប់អ្នករាល់គ្នា។ ជាការពិតណាស់ខ្ញុំសូមសម្តែងនៅក្តីស្រលាញ់របស់ខ្ញុំដល់ ក្រុមគ្រួសារសាឡេស៊ានទាំងអស់ ទៅដល់បងស្រី កូនស្រីរបស់ព្រះមាតាម៉ារីជាទីពុំនឹងដែលជាអ្នកជួយដល់ក្រុមគ្រីសសាសនា        ដៃគូសហប្រតិបត្តិការជាមួយក្រុមគ្រួសារសាឡេស៊ាន​ សិស្សចាស់ និងសមាជិកទាំងអស់នៃក្រុមគ្រួសារសាឡេស៊ាន ដ៏ស្រស់ស្អាតនិងអស្ចារ្យ។

មកដល់យុវជនជាទីស្រលាញ់ ខ្ញុំបានសរសេរសំបុត្រទៅកាន់អ្នករាល់គ្នានៅថ្ងៃនេះ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០ ពីទីក្រុង    វ៉ាល់ឌូកូ។

នៅទីនេះពេលនេះជាពេលព្រឹកព្រលឹម ដែលថ្ងៃបានរះចែងចាំង ហើយកាលពីប៉ុន្មាននាទីមុននេះខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ក្នុងនាមព្រះមាតាម៉ារីជាទីពុំនឹង នឹងជួយដល់ក្រុមគ្រីស្ទបរិស័ទរបស់យើង ហើយជាពិសេសទៀតនោះគឺនៅពីមុខព្រះបរមសារីរិកធាតុរបស់ព្រះបិតាដុនបូស្កូ និងពួកបរិសុទ្ធ និងពរជ័យទាំងអស់របស់យើងដែលបានអមដំណើរយើងនៅ      ទីក្រុងប៉ាស៊ីលីកា (ផ្លូវម៉ារីយ៉ា ម៉ាសារីយ៉ូ, ផ្លូវ ដូមីនិកសាវីយ៉ូ, សូមព្រះជាម្ចាស់ប្រទានពរដល់ មីឆែល រ៉ូ, សូមព្រះជាម្ចាស់ប្រទានពរដល់ ហ្វីលីប៉ូ រីណាល់ឌី) ។

ខ្ញុំបាននិយាយទៅកាន់ព្រះជាម្ចាស់អំពីអ្នករាល់គ្នា ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ តាមរយះព្រះនាងម៉ារីជាទីពុំនឹង និងតាមរយះលោកឪពុកបូស្កូ ដើម្បីទូលអង្វរសម្រាប់អ្នករាល់គ្នា សម្រាប់ក្មេងៗ យុវជនយុវនារី នៃក្រុមគ្រួសារសាឡេស៊ាននៅទូទាំងពិភពលោក លើសពីនេះទៀតសម្រាប់ក្មេងៗ ដែលកំពុងរស់នៅទូទាំងពិភពលោក។ ខ្ញុំគិតថាសម្រាប់ក្មេងៗជាទីស្រលាញ់របស់ខ្ញុំ ខ្ញុំអធិដ្ឋានសម្រាប់អ្នករាល់គ្នា គឺជាការបង្ហាញនៅសេចក្តីស្រលាញ់ដ៏ពិតប្រាដកមួយ។ លោកឪពុកបូស្កូ តែងតែធ្វើការដើម្បី   យុវជនរបស់លោក ហើយក្នុងចំណោមពួកគាត់ គឺប្រៀបបានជាអំណោយមួយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា នៅក្នុងថ្ងៃស្រស់ស្អាតមួយនេះ នៅក្នុងនាមរបស់ព្រះបិតា និងវិញ្ញាណដ៏វិសុទ្ធ។

ក្នុងថ្ងៃនេះ ក៏ដូចជាថ្ងៃផ្សេងៗទៀតដែរ ខ្ញុំសូមបញ្ជាក់ថាថ្មីម្តងទៀតនូវបំណងប្រាថ្នាដ៏មុតមាំ របស់អ្នកទាំងអស់គ្នាដែលជា        យុវជន      ក្មេងៗនៅលើពិភពលោក អោយទទួលបានអារម្មណ៍អរសប្បាយ នៅពេលបាននៅក្នុងផ្ទះនៃក្រុមគ្រួសារសាឡេស៊ាន អោយដូចជាអ្នកកំពុងរស់នៅក្នុងផ្ទះរបស់អ្នកដែរ។ ទ្វារនៃផ្ទះរបស់ក្រុមគ្រួសារសាឡេស៊ានត្រូវតែជាសេចក្តីសង្ឈឹម ហើយខ្ញុំ     សង្ឈឹមថាពួកគេ និងបើកចំហរជានិច្ចសម្រាប់អ្នកគ្រប់គ្នា ហើយវាជាទ្វារនៃដួងចិត្តរបស់សមាជិករបស់យើងម្នាក់ៗ នៃក្រុមគ្រួសារសាឡេស៊ានរបស់យើង។

ក្នុងថ្ងៃនេះ ក៏ដូចជាថ្ងៃផ្សេងៗទៀតដែរ ខ្ញុំនៅតែបន្តនូវក្តីសង្ឈឹមយ៉ាងមុតមាំក្នុងចិត្តថា ចិត្ត បេះដូងរបស់លោកឪពុក ដុនបូស្កូ កំពុងតែឆក់យកចិត្តយុវជនរបស់គាត់ ដូច្នេះចិត្ត បេះដូងរបស់សមាជិកនៃគ្រួសារសាឡេស៊ាន នៅតែបន្តមានបំណងចង់នៅជាមួយអ្នករាល់គ្នា ដើម្បីយល់ពីអ្នក យល់ពីសកម្មភាពរបស់អ្នករាល់ថ្ងៃ និងអាចចែករំលែងនៅកម្លាំងចិត្ត និងក្តីសង្ឈឹម ក្តីសុបិន្ត និងគម្រោងផែនការរបស់អ្នក។ លោកឪពុកដុនបូស្កូ បានផ្លាស់ប្តូរការពេញចិត្តរបស់គាត់សម្រាប់យុវជនគ្រប់គ្នា ទៅជាបេសកកម្មមួយដ៏ធំធេងដែលជាហេតុផងដ៏ចាំបាច់ និងអទិភាពមួយសម្រាប់លោក។ ខ្ញុំក៏ស្នើរសុំដូចគ្នាសម្រាប់យើងទាំងអស់គ្នាថា មានមនុស្សពេញវ័យជាច្រើនដែលកំពុងបានអមដំណើររបស់អ្នកជាមួយអ្នក។

ក្នុងថ្ងៃនេះ ក៏ដូចជាថ្ងៃផ្សេងៗទៀតដែរ ខ្ញុំស្នើរសុំអ្នកជួយដល់យើងរាល់គ្នា ជួយដល់ពួកយើងរាល់គ្នាមា្នក់ៗ និងអ្នកអប់រំគ្រប់រូបនៅក្នុងផ្ទះរបស់អ្នក ដែលអ្នកបានចាត់តាំង និងជាមនុស្សម្នាក់ដែលជួយដើម្បីបង្កើតនៅមិត្តភាពរបស់យើងឡើងវិញ និងដើរឆ្ពោះទៅទាំងអស់គ្នា តាមគោលការណ៍ និងទស្សនៈរបស់ព្រះជាម្ចាស់។ ទាំងក្មេងទាំងចាស់ យើងអាចអប់រំគ្នា ផ្តល់ឱ្យគ្នាទៅវិញទៅមក នូវអំណោយដ៏អស្ចារ្យមួយដែលបានបញ្ជាក់ថាយើងជានរណា ហើយនេះមិនមែនគ្រាន់តែជាការដាក់បង្ហាញអោយឃើញនោះទេ វាគឺជាការជឿជាក់យ៉ាងជ្រាលជ្រៅដែលកើតចេញពីលោកឪពុកដុនបូស្កូខ្លួនឯង ព្រោះក្មេងប្រុសរបស់គាត់ក៏បានដឹងថាលោកឪពុកដុនបូស្កូ ជានណា ហើយមកពីណាដែរ សូមជួយយើងទាំងអស់គ្នា យុវជនជាទីស្រឡាញ់ ដើម្បីផ្តល់អ្វីដែលល្អបំផុត ដើម្បីរីកចម្រើន និងដើម្បីប្រសើរជាងមុន ហើយការជួយអ្នកនេះហើយគឺនឹងមិនអោយអ្នកមានសេចក្តីខកបំណងនោះទេ។

ហើយថ្ងៃនេះក៏ដូចជានៅក្នុងថ្ងៃផ្សេងទៀតដែរ ខ្ញុំសូមបញ្ជាក់ម្តងទៀតថារបស់ដែលមានតម្លៃបំផុតដែលយើងមាន ហើយដែលយើងអាចផ្តល់ជូនអ្នក មិនមែនជាផ្ទះ និងវត្តមាននៃការអប់រំរបស់គ្រួសារសាឡេស៊ាននៅលើពិភពលោកទេ របស់ដែលថ្លៃបំផុតនោះគឺមិនមែនសាលា រឺកន្លែងកីឡា រឺក៏សាកលវិទ្យាល័យ រឺក៏កន្លែងធ្វើសច្ចាប្រណិធាន រឺក៏មជ្ឈមណ្ឌលនោះទេ របស់ដែលមាន តម្លៃបំផុតនោះគឺព្រះយេស៊ូគ្រីស្ទ ដែលបានឈ្នះយើងហើយធ្វើអោយយើងធ្លាក់ក្នុងការអប់រំណែនាំរបស់លោក អ្វីដែលមានតម្លៃ បំផុតដែលយើងមានហើយដែលយើងអាចផ្តល់ជូនអ្នកបាននោះគឺដូចជាលោកឪពុកដុនបូស្កូ ធ្វើការងារដើម្បីកូនៗរបស់គាត់ ការជួបជាមួយព្រះវរបិតារបស់យើងតាមរយៈព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ។ ថ្ងៃនេះក៏ដូចជានៅក្នុងឱកាសផ្សេងៗទៀតដែរ ខ្ញុំសុបិន្តថារឿងនេះបានក្លាយជាការពិតរៀងរាល់ថ្ងៃ គ្រប់ទីកន្លែង គ្រប់ប្រទេស និងគ្រប់វប្បធម៌ទាំងអស់ដែលអ្នកនៅ មាននៅក្នុងគ្រប់សាសនាទាំងអស់ ថាយើងអាចជួយអ្នកឱ្យជួបព្រះ ហើយទ្រង់នឹងគង់នៅជាមួយអ្នក ដើម្បីបង្ហាញនូវភាពស្រស់ស្អាតនៃជីវិតរបស់អ្នក ដែលព្រះបានប្រទានដល់អ្នកគ្រប់គ្នា។

ដោយដកស្រង់សំដីរបស់ លោកឪពុកដុនបូស្កូ ជាទីស្រឡាញ់យើងសូមជូនពរដល់ អ្នកទាំងអស់គ្នា មិត្តភក្តិជាទីស្រលាញ់ ក្មេងប្រុសក្មេងស្រី ក្មេងជំទង់និងយុវវ័យឱ្យមានសុភមង្គលនៅទីនេះ និងអស់កល្បជានិច្ច។ សូមរីករាយនិងធ្វើឱ្យក្រុមគ្រួសាររបស់អ្នកនិងមនុស្សគ្រប់គ្នានៅក្នុងសកលលោករបស់អ្នករីករាយជារៀងរាល់ថ្ងៃ។

ដោយក្តីស្រឡាញ់ក្នុងនាមលោកឪពុកដុនបូស្កូ ! ខ្ញុំសូមគោរពជូនពរដល់អ្នករាល់គ្នា!