លោកឱពុកអានហេលបានជ្រើសរើសយករូបភាពនេះនៃលោកឱពុកថូម៉ាសមកពីប្រទេសឥណ្ឌា ដែលត្រូវបានចាប់ពង្រត់រយៈពេល១៨ ខែនៅយេម៉ែន។

នេះគឺជានិមិត្តរូបនៃការបញ្ជូនប្រពៃណីពីទីក្រុងទូរីននៃពួកសាឡេស៊ានទៅបរទេសដើម្បីបម្រើយុវជននៅតាមប្រទេសជាច្រើនលើពិភពលោក។ ចាប់តាំងពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៨៧៥ បានមាន១៤៨ក្រុមសាឡេស៊ានបានចាកចេញពីទូរីនដើម្បីបម្រើយុវជននៅក្នុងប្រទេសជាច្រើន។

បន្ទាប់ពីលោកបានដោះលែងពីអ្នកចាប់ជំរិតនៅក្នុងប្រទេសយេម៉ែន លោកឱពុកថូម៉ាសបាននិយាយទៅកាន់លោកឱពុកអានហេលថា លោកធ្លាប់អធិដ្ឋានអំឡុងពេលឃុំឃាំងអស់រយៈពេល១៨ខែ គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្លាប់ប្រសិនបើវាមកដល់ គាត់បានអធិស្ឋានសម្រាប់អ្នកចាប់ពង្រត់របស់គាត់ គាត់បានអធិស្ឋានសម្រាប់បងស្រីនៃសប្បុរសធម៌ដែលត្រូវបានគេសម្លាប់នៅពេលដែលគាត់ត្រូវបានគេចាប់ជំរិត។ ដោយសារតែគាត់មិនអាចប្រារព្ធពិធីអភិបូជាជារៀងរាល់ថ្ងៃ, គាត់រំលឹកពាក្យរបស់អភិបូជានៅក្នុងចិត្តរបស់គាត់ វាផ្តល់ឱ្យគាត់នូវសន្តិភាពនៃចិត្តនិងព្រលឹង។ លោកឱពុកអានហេលបាននិយាយថាវាផ្តល់ឱ្យគាត់នូវគំរូនៃព្រះជាម្ចាស់។ ព្រះអងបង្ហាញពីអំណាចរបស់ព្រះអងនៅក្នុងមនុស្សរាបទាបនិងខ្សោយ។

នៅពេលបច្ចុប្បន្ននេះលោកឱពុកថូម៉ាសមិនរង់ចាំរង្វាន់ណាទេ គាត់បន្តបន្ដបម្រើកូនក្មេងហើយអធិស្ឋានសម្រាប់យើងទាំងអស់គ្នា។ ឪពុកថូម៉ាសបាននិយាយថាខ្លួនគាត់គឺជាយញ្ញបូជាដែលមានជីវិត គាត់បានក្លាយជាអភិបូជាកំឡុងពេលចាប់ជំរិតនៅយេម៉ែនអស់រយៈពេល១៨ខែនោះ។

នៅពេលដែលលោកឱពុកថូម៉ាសនៅរ៉ូម បងប្រុសលោកឱពុកសាឡេស៊ាន២១នាក់ និងបងស្រីសាឡេស៊ាន១៣នាក់បានទទួលឈើឆ្កាងដុនបូស្កូនៅទូរីន ពីរនាក់ក្នុងចំនោមពួកគេនឹងមកប្រទេសកម្ពុជា: បងរ៉េមីនមកពីឥណ្ឌានិងលោកពូល មកពីប្រទេសវៀតណាម។

ឪពុកថូម៉ាសបាននិយាយជាមួយសាឡេស៊ានថ្មីៗដែលនឹងទៅបរទេស ហើយវាគឺជាពេលវេលាពិសេសមួយនៃការចែករំលែកនិងសេចក្តីស្រឡាញ់ សាឡេស៊ានទាំងនេះគឺជាពូជរបស់ដុនបូស្កូដែលត្រូវបានរីករាលដាលនៅលើពិភពលោកដើម្បីបម្រើយុវជន ជាពិសេសអ្នកក្រីក្រ។

យើងអធិស្ឋានសម្រាប់ពួកគេ។

លោកឱពុកអានហេល ជាមួយសាឡេស៊ានវ័យក្មេងនៅទូរីន អ្នក់ខ្ពស់បំផុតគឺបងប្រុសប៉ុលសម្រាប់កម្ពុជា។