លោកជ័យ សុវណ្ណខាងឆ្វេង លោកជាម សុវណ្ណរិទ្ធិខាងស្តាំ
លោកជ័យ សុវណ្ណខាងឆ្វេង លោកជាម សុវណ្ណរិទ្ធិខាងស្តាំ
លោកជ័យ សុវណ្ណខាងឆ្វេង លោកជាម សុវណ្ណរិទ្ធិខាងស្តាំ

ភ្នំពេញៈ ក្នុងកិច្ចបញ្ចប់នៃកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលបច្ចេកទេសដុន បូស្កូ តំណាងសមាគមសិស្សចាស់ដុន បូស្កូកម្ពុជា បានមានប្រសាសន៍ដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលស្ថិតក្នុងកម្មអោយជួយផ្សព្វផ្សាយដល់សិស្សដែលរៀនចប់ពីដុន បូស្កូ អោយចូលរួមសកម្មភាពសមាគមន៍ ដើម្បីយុវជនដុន បូស្កូ។

លោកជ័យ សុវណ្ណប្រធានសមាគមសិស្សចាស់ដុន បូស្កូកម្ពុជា​ មានប្រសាសន៍ថា សមាគមសិស្សចាស់ គឺជាកម្មវិធីស្ម័គ្រចិត្តមួយដែលធ្វើការរួមគ្នា រវាងសិស្សចាស់ដែលបានរៀនចប់ពីសាលាដុន បូស្កូសាខាណាមួយនៅក្នុងប្រទេសកម្ពុជា។ ហើយសកម្មភាពដែលសមាគមន៍កំពុងធ្វើសព្វថ្ងៃ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្សដែលកំពុងសិក្សានៅដុន បូស្កូ និងជួយស្វែងរកប្រភពការងារសំរាប់ពួកគាត់ ពេលបញ្ចប់ការសិក្សា ឬកន្លែងសំរាប់ចុះកម្មសិក្សា។ មិនត្រឹមតែប៉ុណ្ណោះសមាគមនក៏បានចូលរួមចំណែកយ៉ាងធំផ្សេងទៀត សំរាប់កម្មវិធីសាលា ការឧបត្ថមដល់សាលា ឬសិស្សចាស់ លោកគ្រូអ្នកគ្រូរបស់ដុន បូស្កូកម្ពុជាដែលមានជួបបញ្ហាណាមួយជាយៈថាហេតុ។

លោកជាម សុវណ្ណរិទ្ធិបេឡា សមាគមនសិស្សចាស់ក៏មានមតិជំរុញអោយសិស្សដែលរៀនចប់ពីសាលាដុន បូស្កូទាំងអស់ចូលរួមជាមួយសមាគមនសិស្សចាស់ ដើម្បីធ្វើការរួមគ្នាក្នុងនាមជាកូនពុក បូស្កូ ដូចបងប្អូនបង្កើតសំរាប់ជួយដល់យុវជនខ្មែរក្រីក្រ និងអភិវឌ្ឍន៍សង្គមរបស់យើង។