អភិបាលរងខេត្តកែបចុះ ត្រួតពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រដុន បូស្កូកែប

លោកពុកលី សំណាងអធិការសាលាដុន បូស្កូខេត្តកែបខាងឆ្វេង និងអភិបាលរងខេត្តកែបលោកព្រុំ គន្ធិនៅខាងស្តាំថតរូបនៅមុខកញ្ចុះមាត់សមុទ្រខាងក្រោយសាលា

លោកពុកលី សំណាងអធិការសាលាដុន បូស្កូខេត្តកែបខាងឆ្វេង និងអភិបាលរងខេត្តកែបលោកព្រុំ គន្ធិនៅខាងស្តាំថតរូបនៅមុខកញ្ចុះមាត់សមុទ្រខាងក្រោយសាលា

ខេត្តកែបៈ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ព្រឹកមិញនេះ អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក ព្រុំ គន្ធិ និងក្រុមការងារ បានចុះមកពិនិត្យការដ្ឋានសាងសង់កញ្ចុះនៅមាត់សមុទ្រក្នុងបរិវេនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដើម្បីធ្វើជាកន្លែងឲ្យសិស្សានុសិស្សបានមករៀន និងអង្គុយលេងកម្សាន្ត។  នៅក្នុងការចុះពិនិត្យការសាងសង់កញ្ចុះមាត់សមុទ្រនេះ អភិបាលរងខេត្តកែប លោក ព្រុំ គន្ធិបានលើកឡើងថា៖ «ខេត្តអនុញ្ញាតឲ្យសាលាធ្វើការសាងសង់តាមការស្នើសុំ តែមិនអនុញ្ញាតឲ្យមានការសាងសង់នៅលើដីដែលជាចំណីរបស់សមុទ្រឡើយ ព្រោះនៅថ្ងៃអនាគត ខេត្តនឹងធ្វើផ្លូវប្របមាត់សមុទ្រនោះ »។

តំណាងឲ្យសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប លោកទ្រី សីហា នាយកសាលាបច្ចេកទេសដុន បូស្កូខេត្តកែប បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលខេត្តកែប ដែលបានអនុញ្ញាតឲ្យសាលាបានសាងសង់កញ្ចុះនេះឡើង ព្រោះវាជាកន្លែងមួយដែលអាចអោយក្មេងៗ និងយុវជន បានរៀននៅទីនេះ និងលេងលំហែកំសាន្ត ហើយក៏សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភដែលតែងតែជួយជាថវិកាក្នុងការសាងសង់កន្លែងនេះឲ្យលេចចេញជារូបរាងបាន។

សូមបញ្ជាក់ថា កញ្ចុះមាត់សមុទ្រឆ្នេរដុនបូស្កូ ខេត្តកែបនេះ គឺធ្វើលក្ខណៈបែបបុរាណ ដោយខាងក្រោមនិងជញ្ជាំងធ្វើពីឈើ និងដំបូលប្រកស្បូវ៕

You may also like...