សកម្មភាពនៃការធ្វើបទបង្ហាញនៅថ្ងៃដំបូង របស់សិស្សថ្នែកជួសជុលរថយន្ត
សកម្មភាពនៃការធ្វើបទបង្ហាញនៅថ្ងៃដំបូង របស់សិស្សថ្នែកជួសជុលរថយន្ត

ភ្នំពេញៈ ការធ្វើបទបង្ហាញ របាយការណ៍បញ្ចប់ឆ្នាំសិក្សា ឬការការពារសារ​ណា បញ្ចប់ឆ្នាំសិក្សាឆ្នាំ២០១៦-២០១៨ របស់សិស្សឆ្នាំទី២ នៃសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ បានប្រព្រឹត្តឡើង​នៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែសីហា។ ហើយកម្មវិធីនេះ មានការអញ្ជើញចូលរួមជា​ភ្ញៀវ​កិត្តិយស​ដោយ​លោក​សាស្រ្តា​ចារ្យ​ព្រហ្ម ពៅ ប្រធានផ្នែកអេឡិចត្រូនិច ពីវិទ្យាស្ថានពហុប​ច្ចេក​វិទ្យាជាតិកម្ពុជា​(NPIC)។

ការធ្វើបទបង្ហាញនេះ សំរាប់តែសិស្សថ្នាក់បរិញ្ញាប័ត្ររងជាន់ខ្ពស់តែប៉ុណ្ណោះ រីឯសិស្សថា្នក់វិជ្ជាជិវៈ ត្រូវប្រលងបញ្ចប់នៅឆមាសទី៣។ សញ្ញាប័ត្រ​ដែល​សិស្សជាប់បទបង្ហាញនេះ អាចយកទៅដាក់ពាក្យ​ចូល​រៀន​នៅតាម សាកលវិទ្យាល័យ ឬវិទ្យាស្ថានផ្សេងៗបាននៅឆ្នាំទី២ ឬឆ្នាំទី៣ ទៅតាមជំ​នាញដែលទាក់ទង។