ចូរស្តាប់បងប្រុសសាឡេស៊ាន


ដើម្បីឃើញការត្រាសត្រៅយ៉ាងពេញលក្ខណៈ
មិត្តភក្តិ និងគ្រួសារសាឡេស៊ានជាទីស្រលាញ់
ពាក្យ រាត្រីសួស្តី សំរាប់ខែសីហា នេះបានចេញពីទីក្រុង ចាកាតា ជាកន្លែងតែងតាំងនៃវិញ្ញាណ ដោយលោកពុក ឯណឌ្រូ វង់ ប្រធានប្រតិភូថ្មី នៃតំបន់សន្ត លូវីស វើស៊ីលៀរ (INA)។ យើងបានចែកនៅអំណរសប្បាយ និងសេចក្តីរីករាយយ៉ាងខ្លាំង ជាមួយបងប្អូន ៧២ នាក់នៅក្នុងប្រទេសដ៏ធំនេះ ជាពិសេស បន្ទាប់ពីការតែងតាំងថ្មី គឺបងប្រុសសាឡេស៊ាន ៣ នាក់និងលោកពុក ៩ នាក់។
នៅតែបន្មានថ្ងៃទៀតទេ យើងនឹងប្រារព្វកម្មវិធី ប្រជុំសមាជ បងប្រុសសាឡេស៊ាន អាស៊ី-អូសេអានី នៅ ខេលុង ប្រទេសវៀតណាម ដោយមានគំរូថា «អ្នកទាំងអស់គ្នាជាបងប្រុស»។ សន្តម៉ាថាយៈ ២៣,៨ ហេតុអ្វីយើងត្រូវការប្រារព្វព្រឹត្តិការណ៍យ៉ាងទៀងទាត់ ជារៀងរាល់ ៦ ឆ្នាំម្តង? សិស្សច្បងម្នាក់ដែល ធ្លាប់បានចូលរួម ប្រជុំសមាជសាឡេស៊ានពិភពលោកនៅ ឆ្នាំ១៩៧៥ បានចែករំលែកពីជំនឿរបស់គាត់។ ដុន បូស្កូ បានសន្យាជាមួយពួកយើងថា សហគមន៍សាឡេស៊ាន ដ៏រស់រវើកនេះ បានថ្វាយខ្លួនដល់សាឡេស៊ានអោយក្លាយខ្លួនជា បូជាចារ្យ និងបងប្រុស។ យើងមិនអាចបំពេញកិច្ចការទាំងអស់ដោយគ្មានបងប្រុសបានទេ យើងត្រូវការពេលវេលា ដើម្បីលើកកំពស់ដល់ការស្ម័គ្រចិត្តក្នុងការបំពេញ ការត្រាសហៅជាសាឡេស៊ាន ដូចជាបងប្រុស និងបូជាចារ្យ ដើម្បីបង្ហាញការត្រាសហៅពេញលេញជាសាឡេស៊ាន។
ក្នុងចំណោម បងប្អូនសាឡេស៊ាន ១៥០០ នាក់ក្នុងតំបន់ EAO មានបងប្រុសចំនួន ២១៥ នាក់ នឹងចូលរួមប្រជុំសមាជ EAO លើកទី ០៧។ មុនពេលកម្មវិធីនោះចូលមកដល់នៅថ្ងៃទី ៩ ដល់ទី ១២ មានបងប្រុសសាឡេស៊ានច្រើនជាង ៤០% បានចែករំលែកការសម្ភាសន៍របស់ខ្លួននៅលើ boscolink (ANS មាន ០៧ ភាសា) គ្រប់អាណាខេត្តទាំងអស់បានធ្វើវីដេអូ បទបង្ហាញនេះស្អាត។
ចូរស្តាប់បងប្រុសសាឡេស៊ាន! បើកភ្នែករបស់យើង ដើម្បីមើលឃើញបេសកកម្មសាឡេស៊ានដ៏ប្រពៃ ការរៀបចំការអបរំ និងជីវិតបែបជំនឿ ភាពបរិបូរណ៍ និងភាពល្អស្រស់បំព្រងនៃទំរង់ការត្រាសហៅទាំងពីរ ចេញមកពីការត្រាសហៅអោយក្លាយជាសាឡេស៊ានតែមួយ។ ជាតម្រូវការយើងអាចនិយាយបានថា បើគ្មានអ្នកទាំងអស់គ្នាទេ យើងមិនម៉ែនជាខ្លួនយើងទេ! នៅក្នុងបទសម្ភាសន៍ យើងអាចសរសើរលើជីវិតរបស់គាត់ និងជីវិតនៅស្ថានបរមសុខ ដែលវាពិតជាវត្តមានយ៉ាងជ្រាលជ្រៅក្នុងចំណោមយុវជន វាជាតម្រូវការជាដ៏ពិសេស។ សូមសរសើរដល់បងប្រុសសាឡេស៊ាន ដែលបានអធិដ្ឋានយ៉ាងច្រើនសំរាប់ជីវិតប្រចាំថ្ងៃ ដូចជាសវ័កព្រះយេស៊ូបានសន្យា។ ប៉ុន្តែរឿងទាំងនោះ ខ្ញុំនឹងបង្ហាញអោយឃើញភាពជាបុគ្គល ក្នុងកម្មវិធីប្រជុំសមាជ ដែលពេលនោះនឹងមានរបៀបជាច្រើននៃ បងប្រុសសាឡេស៊ាន ត្រូវបង្ហាញ។ ហើយពួកគាត់អាចនឹងភ្លេចសន្តបុគ្គលផ្សេងៗ មិនដូចបងប្រុស ចូ គូស៊ី ក្នុងប្រទេសទីម័រទេ! ខ្ញុំសូមអញ្ជើអ្នកទាំងអស់គ្នាអោយស្តាប់ បងប្រុសសាឡេស៊ាន។

លោកពុក វ៉ាក្លាហ្វ កលេមិន ប្រធានប្រតិភូ ដុន បូស្កូតំបន់អាស៊ី-អូសេអានី

You may also like...