សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុន បូស្កូនារីបានធ្វើកម្មវិធីចែកសញ្ញាបត្រ័

សូមអបអរសាទរ សិស្សចំនួន១៩២នាក់ នៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូផ្នែកនារី មកពីសាខាទាំងបីគឺទួលគោក, ទឹកថ្លា, និងបាត់ដំបង ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាល រយៈពេលពីរឆ្នាំ លើមុខជំនាញគណនេយ្យនិងលេខាធិការិនី, អក្ខរកម្មនិងកាត់ដេរ, និងផ្នែកវិជ្ជាធ្វើម្ហូបអាហារ និងសេវាកម្មសណ្ឋាគារ នាថ្ងៃទី២១ កក្តដា ២០១៨ នៅវិទ្យាល័យដុនបូស្កូទឹកថ្លា។ បងស្រី អាម៉ាន់ដា​ ជំនួយការីនីផ្តាំផ្ញើដល់សិស្សដែលទទួលវិញ្ញាបនបត្រថា ចេញទៅចាប់ផ្តើមរបៀបរស់នៅថ្មីក្នុងសង្គម សូមប្អូនរស់នៅស្របតាមគុណតម្លៃដែលបានទទួលពីសាលា និងរួមគ្នាកសាងសង្គមប្រកបដោយសន្តិភាព និងអហឹង្សាតាមរយៈការស់នៅប្រចាំថ្ងៃ។

ដុនបូស្កូផ្នែកនារីបានចូលមកក្នុងប្រទេសកម្ពុជានាដើមទសវត្សឆ្នាំ១៩៩០។ បច្ចុប្បន្នមានសាលានៅ បាត់ដំបង និងភ្នំពេញចំនួនបីកន្លែងគឺនៅផ្សាមាន់អាំងទួលគោក ទឹកថ្លា និងភូមីច្រែសភ្នំពេញថ្មី ដែលមានបណ្តុះបណ្តាលចំណេះទូទៅពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ស្ត្រី។
រហូតមកដល់បច្ចុប្បន្នមានសិស្សដែលបានទទួលវិញ្ញាបនបត្រវិជ្ជាជីវៈពីសាលេស៊ានដុនបូស្កូផ្នែកនារី មានចំនួន២១៣៩នាក់ ដែលក្នុងនោះ៖ មជ្ឈមណ្ឌលផ្នែកលេខាធិការិនី (ទួលគោក) ១២៩២នាក់ មជ្ឈមណ្ឌលជំនាញផ្នែកអក្ខរកម្ម និងកាត់ដេរ (បាត់ដំបង) ៣២៣នាក់ និងមជ្ឈមណ្ឌលជំនាញផ្នែកបច្ចេកវិជ្ជាម្ហូបអាហារ និងសេវាកម្មសណ្ឋាគារ(ទឹកថ្លា) ៥២៤នាក់។

អត្ថបទៈ Radio Veritas Asia Khmer Language

You may also like...