ក្រុងរ៉ូម ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨

ទៅកាន់បងប្អូន

នៅអាណាខេត្តរបស់សន្ត ប៉ូល

ប្រទេសថៃ-កម្ពុជា-ឡាវ(THA)

ទីក្រុងបាំងកក-ប្រទេសថៃ

បងប្អូនជាទីស្រលាញ់

ដើម្បីអោយកិច្ចប្រតិបត្តិការណ៍ របស់យើងកាន់តែមានភាពរីកចំរើន យើងត្រូវចុះត្រួតពិនិត្យ នូវជីវិប្រចាំថ្ងៃ នៅតាមផ្ទះនីមួយៗ ដើម្បីបែងចែកនូវតម្រូវការផ្សេងៗដល់ អាណាខេត្តអ្នករាល់គ្នា។ ខ្ញុំបានចាត់លោកពុក វ៉ាក្លាហ្វ ក្លេមិន អោយទៅធ្វើទស្សនៈកិច្ចសំខាន់មួយ តាមមាត្រាទី ១២៧ នៃរដ្ឋធម្មនុញ(ច្បាប់គ្រួសារសាឡេស៊ាន) និងបទបញ្ញត្តិទី ១០៤។

គាត់នឹងនៅជាមួយអ្នករាល់គ្នា  ដើម្បីធ្វើទំនាក់ទំនងជាមួយបងប្អូនទាំងឡាយនៅក្នុងសហគមន៍ ការវិវដ្តនៃសំណងអាគារផ្សេងៗ និងការទំនាក់ទំនងជាមួយរដ្ឋាភិបាល។ សំរាប់ការទស្សនៈកិច្ចនេះ គាត់ត្រូវបានផ្ទេរសិទ្ធពីអធិការ អោយទៅរៀបចំការងារផ្សេងៗដែលគាត់ នឹងពិចារណាថាត្រូវធ្វើយ៉ាងណាអោយបញ្ហារដែលបងប្អូនមាន បានល្អប្រសើរឡើងវិញ។

ការទស្សនៈកិច្ចនឹងចាប់ផ្តើមនៅចន្លោះថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨

ខ្ញុំសូមអោយបងប្អូនទាំងអស់គ្នា និយាយជាមួយលោកពុកវ៉ាក្លាហ្វ ក្លេមិន ដោយស៊េរី និងទំនុកចិត្ត ​ដោយនិយាយនូវអ្វី ដែលគាត់គិតថាមានប្រយោជន៍ សំរាប់គាត់ សហគមន៍ អាណាខេត្ត និងបងប្អូនព្រះសហគមន៍។ គាត់នាំសេចក្តីស្រលាញ់ដល់អ្នក ដំណោះស្រាយពីទុក្ខកង្វល់នៃ ក្រុមព្រឹក្សាទូទៅរបស់អ្នក សំរាប់ការវិវដ្ត មាគ៌ានៃ​សហគមន៍របស់យើង។

គាត់ស្ថិតក្នុងបញ្ហារជាមួយអ្នករាល់គ្នា ដែលយើងអនុញ្ញាតិអោយគាត់សម្រេចចិត្តលើ ស៊ីជីទី ២៧ ជាពិសេសគឺយោងទៅលើព្រះវិញ្ញាណ បងប្អូន និងបុព្វជិត ការផ្លាស់ប្តូរនៃសហគមន៍របស់យើង ដើម្បីធានាអោយអ្នកនូវការវិវដ្តនៃការផ្សាយដំណឹងល្អ ការអបរំ និងការដឹកនាំយុវជនអោយទទួលស្គាល់ពីត្រាសហៅ។

ការទស្សនៈកិច្ចនោះ នឹងនាំការសួរសុខទុក្ខរបស់ខ្ញុំ ដោយធានាថាខ្ញុំនឹងចងចាំអ្នករាល់គ្នាក្នុងការអធិដ្ឋានរបស់ខ្ញុំ។ ខ្ញុំនឹងអធិដ្ឋានសំរាប់ការទស្សនៈកិច្ចសំខាន់នោះ អោយទទួលបានផលផ្លែល្អ ហើយខ្ញុំចូលចិត្ត នៅបំណងរបស់ ព្រះនាងម៉ារីជាទីពុំនឹង។

ជាមួយការប្រទានពរ

ដោយភាពស្និតស្នាលក្នុងនាមដុន បូស្កូ

សារលោកពុកអធិការ ហ្វេរណាន់ដេស ជាភាសារអង់គ្លេស
សារលោកពុកអធិការ ហ្វេរណាន់ដេស ជាភាសារអង់គ្លេស