សកម្មភាពមុនពេលប្រលងឆមាស
សកម្មភាពមុនពេលប្រលងឆមាស
សកម្មភាពមុនពេលប្រលងឆមាស (រូបភាពម៉ារីបែល តាដងអ្នកស្ម័គ្រចិត្តមកពីប្រទេសហ្វីលីពីន)

ភ្នំពេញៈ សិស្សឆ្នាំទី ០២ នៃសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ ឆ្នាំសិក្សា ២០១៦-២០១៨ កំពុងប្រលងបញ្ចប់ឆ្នាំសិក្សា។ ការប្រលងនេះប្រើរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ០៧ និងទី ០៨ ខែកក្កដា ហើយនៅថ្ងៃទី ០៩ និងថ្ងៃទី១០ សិស្សឆ្នាំទី ២ ទាំងអស់ត្រូវការពាររបាយការណ៍បញ្ចប់ឆ្នាំសិក្សា។ បន្ទាប់ពីបានបំពេញគ្រប់កិច្ចការសាលាទាំងអស់ហើយ សិស្សទាំងអស់នឹងត្រូវចេញទៅបំពេញការងារសាកល្បងរយៈពេលបីខែ នៅតាមក្រុមហ៊ុនដែលសាលាបានចុះកិច្ចព្រមព្រៀងជាមួយ។

ក្រោយពីបញ្ចប់ការសាកល្បងការងាររយៈពេល ៣ ខែហើយ ពួកគាត់ត្រូវសុំលិខិតវាយតម្លៃការងារ មកប្តូរយកសញ្ញាប័ត្រ ក្នុងករណីប្រសិនបើសិស្សណាដែលមានចំនុចវិជ្ជមាន ក្នុងលិខិតវាយតម្លៃនោះ សាលានឹងមិនចេញសញ្ញាប័ត្រអោយទេ។

សូមបញ្ជាក់ថា សញ្ញាប័ត្រដែលខាងសាលាផ្តល់អោយមានកំរិត ស្មើរនឹងបរិញ្ញាប័ត្ររង ដែលត្រូវទទួលស្គាល់ដោយក្រសួងការងារ។ សិស្សដែលទទួលបានសញ្ញាប័ត្រនេះ អាចយកទៅដាក់ពាក្យចូលរៀននៅតាមមហាវិទ្យាល័យ និងសកលវិទ្យាល័យផ្សេងៗ ក្នុងកំរិតបរិញ្ញប័ត្របាន ដោយបំពេញតាមលក្ខ័ណខ្លះៗរបស់ សាកលវិទ្យាល័យ។