ពេញចិត្តនឹងការត្រាសហៅរបស់ព្រះជាម្ចាស់

ការត្រាសហៅរបស់ព្រះជាម្ចាស់ មិនម៉ែនបានមកពីបំណងដែលយើងចង់បាននោះទេ តែវាបានមកពីការស្តាប់ ការត្រាសហៅរបស់ព្រះជាម្ចាស់។ យើងស្តាប់ទ្រង់តាមរយៈជីវិតប្រចាំថ្ងៃរបស់យើង និងព្យាយាមយល់នូវសេចក្តីពិត ដែលជាចំណែកមួយធ្វើអោយយើងក្លាយជាជីវិតអ្នកបួស ឬជីវិតយើងនឹងមិនត្រលប់ ទៅជាជីវិតបែបសមញ្ញនៅក្នុងពិភពលោកវិញទេហើយវាគ្មានបញ្ហាអ្វីសំរាប់ការចំណាយពេលរបស់យើងទេ។

ខ្ញុំឈ្មោះចន្យ ណារី មានអាយុ ២៧ ឆ្នាំហើយជាកូនទី ០២ ក្នុងគ្រួសារពុទ្ធបរិស័ទ។ ខ្ញុំមកពីប្រទេសកម្ពុជា តែឥលូវនេះកំពុងរៀននៅប្រទេសថៃ។ ខ្ញុំចាប់ផ្តើមចូលរៀននៅសាលាបឋមសិក្សាអូរពពូល ហើយនៅអាយុ ១៧ ឆ្នាំខ្ញុំបានសម្រេចចិត្តឈប់រៀនអស់រយៈពេល ៣ ឆ្នាំ (វិទ្យាល័យ) ដើម្បីជួយធ្វើការរកប្រាក់ផ្គត់ផ្គង់បងប្អូនដែលកំពុងរៀននៅវិទ្យាល័យ។ នៅពេលនោះដែរគ្រួសាររបស់ខ្ញុំបាន ប្តូរទីតាំងទៅរស់នៅស្រុកស្ទឹងហាវ(ខេត្តព្រះសីហនុ) ដែលនៅទីនោះខ្ញុំបានស្គាល់សាឡេស៊ាន និងព្រះហសហគមន៍កាតូលិក។ ខ្ញុំបានរៀននៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុអស់រយៈពេល០២ ឆ្នាំមុនចូលជាបងប្រុសសុរិយ៉ា។

កំណើតរបស់ខ្ញុំជាពុទ្ធបរិស័ទ ហើយខ្ញុំបានក្លាយខ្លួនជាកាតូលិកបរិស័ទនៅអាយុ ២១ ឆ្នាំ។ ខ្ញុំបានចាប់ចិត្តជាសាឡេស៊ាន នៅពេលដែលខ្ញុំបានឃើញ ការសណ្តោសប្រណីដល់យុវជនយុវនារី ជាច្រើន។ យ៉ាងណាមិញ ការយល់ឃើញនេះជាការត្រាសហៅ អោយក្លាយជាសាឡេស៊ាន ដែលវាបានផ្លាស់ប្តូរតាមរយៈការប្រើពេលវេលា នៅដុន បូស្កូ។ ខ្ញុំបានឃើញ ពីជំរៅដែលខ្ញុំខំស្វែងរក វាសុភមង្គលមកពីការត្រាសហៅ អោយក្លាយជាសាឡេស៊ាន។ បន្ទាប់ពីការតស៊ូអស់រយៈពេលជាច្រើនខែនេះ ខ្ញុំបានចូលខ្លួនជាបងប្រុសសុរិយ៉ា។

សាលាដុន បូស្កូ បានចែកពេលវេលាអោយចូលរួមអភិបូជា ជារៀងរាល់ថ្ងៃ និងបានទទួលសារភាពទោសកំហុស ទៅព្រះជាម្ចាស់បានទៀងទាត់ ដែលវាបានបើកអោយយើង បានទទួលអគ្គសញ្ញាផ្សះផ្សាសេចក្តីស្រលាញ់ជាមួយព្រះជាម្ចាស់។ លោកពុកចន្យ វិស័រ និងលោកពុកលី សំណាងបានលើកទឹកចិត្តខ្ញុំ អោយដើរលើផ្លូវជាសាឡេស៊ាន។ លោកពុកសាឡេស៊ានទាំងពីរនាក់ បានបង្ហាញផ្លូវ ហើយថែមទាំងបានបង្ហាញអោយខ្ញុំបានយល់ពីចំណុចល្អ និងចំណុចអាក្រក់។ លោកពុកសាឡេស៊ានទាំងពីរនាក់ និងលោកពុកជាច្រើនទៀតបាន បង្ហាញជាឧទាហរណ៍ដល់ខ្ញុំ អោយយល់ពីអត្ថន័យនៃជីវិតសាឡេស៊ានដុន បូស្កូ។ ពួកគាត់បានចាកចេញពីប្រទេសកំណើតខ្លួន មកជួយដល់យុវជនក្រីក្រនៅប្រទេសផ្សេងដែលពួកគាត់មិនដែលស្គាល់ នោះបានបង្ហាញអោយឃើញពីសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ដល់ព្រះជាម្ចាស់។

បច្ចុប្បន្ននេះ ខ្ញុំបានបំពេញការសិក្សាទស្សនៈវិទ្យា នៅមហាវិទ្យាល័យ សាអេងថាម នៃក្រុងសាំផ្រាន ប្រទេសថៃ ខ្ញុំប្រាប់ដោយស្មោះថា រៀននៅទីនោះសប្បាយណាស់។ បទពិសោធន៍ដែលខ្ញុំមាននៅទីនោះ ប៉ុន្មានឆ្នាំកន្លងមកនេះ មិនមានអ្នកណាមកបង្ខំខ្ញុំទេ គឺខ្ញុំចូលមកតាមរយៈការត្រាសហៅរបស់ព្រះជាម្ចាស់។ ខ្ញុំបានត្រៀមខ្លួនសំរាប់ទទួលយកព័ត៌មាននៅឆ្នាំបន្ទាប់ៗ ដែលខ្ញុំប្រាកដចិត្តថាព្រះជាម្ចាស់ និងបន្តជួយខ្ញុំអោយដើរលើផ្លូវដែលទ្រង់បានគូសអោយ។

ព្រះជាម្ចាស់ មានព្រះបន្ទូលទៅកាន់មនុស្សគ្រប់គ្នា តាមរបៀបផ្សេងៗ។ ជីវិត មិនដូចជាការលេងដេញពាក្យ ឬល្បែងល្បងប្រាជ្ញា ដែលយើងត្រូវវិភាគគ្រប់ចន្លោះ និងបំពេញគ្រប់ចំលើយ អោយបានត្រឹមត្រូវតាមលំដាប់លំដោយ តាំងពីដើមដល់ចប់នោះទេ។ ជីវិតយើង មានភាពសមញ្ញ យើងត្រូវធ្វើអ្វីដែលល្អបំផុត តាមដែលអាចធ្វើបាន ដូចជាស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ យកចិត្តទុកដាក់ស្តាប់តាមរបៀបផ្សេងៗ មើលប្រសិនបើមានលំនាំអ្វីថ្មី សំរាកនៅពេលដែលមានអ្វីប្រឆាំងនៅក្នុងចិត្ត។ ជាទូទៅយើងនឹងឃើញទិសដៅពិត បន្តិចម្តងៗ ឬយើងអាចទទួលបានគ្រប់គ្រាន់ដើម្បីអោយយើងអាចធ្វើការសំរេចចិត្តបាន។ នៅពេលនោះ ការទុកចិត្ត ជំនឿលើព្រះជាម្ចាស់ នឹងទទួលបាននៅជំហ៊ានបន្ទាប់។

សូមអគុណ!

បេសកកម្មសាឡេស៊ាន នៅកម្ពុជានឹងប្រារព្វនៅ ២៥ ឆ្នាំក្រោយ។ រហូតមកដល់ពេលបច្ចុប្បន្ន យើងមានអ្នករៀនបួសដែលបានទទួលស្គាល់តែ ២ នាក់ប៉ុណ្ណោះហើយអ្នកទាំងពីរនោះត្រូវបញ្ជូនអោយទៅរៀននៅ ក្រុងសាំប្រាណ ប្រទេសថៃ។ ក្នុងបរិបទនេះ យើងមានបូជាចារ្យជាជនជាតិខ្មែរចំនួន ០៧ នាក់ បងស្រីជាជនជាតិខ្មែរ ៥ នាក់។ វាបញ្ជាក់អោយឃើញថា ដំណើរការនេះមានភាពយ៉ាវយឺតណាស់ តែវាមានប្រយោជន៍សំរាប់ព្រះសហគមន៍ថ្មី ដែលបានកើតឡើងម្តងទៀតបន្ទាប់ពីរបបប្រល័យពូជសាសន៍។

You may also like...