លោកណៅ សុខបានបរិច្ចាគកូនឈើ៣០ ដើមបន្ថែមទៀត ដល់សហគមន៍ដុន បូស្កូខេត្តកែប

លោកណៅ សុខនៅកណ្តាលជាប់លោកពុកលី សំណាងជាមួយលោកគ្រូ និងសិស្សផ្នែកអគ្គិសនី

លោកណៅ សុខនៅកណ្តាលជាប់លោកពុកលី សំណាងជាមួយលោកគ្រូ និងសិស្សផ្នែកអគ្គិសនី

ខេត្តកែបៈ ​លោកណៅ សុខ ជាអ្នកសិក្សាផ្នែកមគ្គុទេសន៍ បានផ្តល់អំណោយកូនឈើ ៣០ ដើមដល់សាលាបច្ចេកទេសដុន បូស្កូខេត្តកែបនៅព្រឹកមិញនេះ ដោយក្នុងនោះមានដើមរំដួល ព្តុល ព្រីង និងដើមក្ងោក។ ក្នុងឳកាសនោះលោកសុខ មានប្រសាសន៍ថា មនុស្សភាគច្រើនធ្វើដំណើតកំសាន្ត សំរាប់ជាការដើរលេងសប្បាយតែណ្ណោះ តែសំរាប់រូបលោកវិញ ដំណើរកំសាន្តគឺបេសកម្មសង្គមទៅវិញ។ ដោយលោកបាននិយាយថា ការដាំដើមឈើជាចំណែកមួយដ៏សំខាន់សំរាប់ បរិស្ថាន មនុស្សនិងសត្វ ដូច្នេះចូរយើងជួយដាំដើមដើម្បីអោយប្រទេសយើងមានពណ៌បៃតង។ លោកណៅ សុខក៏បានសុំដល់អស់បងប្អូនដែលចូលចិត្តធ្វើដំណើរកំសាន្ត សូមប្រើពេលដែលយើងបានចំណាយនោះ ជួយការងារសង្គមខ្លះ ដើម្បីអោយប្រទេសរបស់យើងបានរីកចំរើន។

សូមរំលឹកផងដែរថា លោកណៅ សុខបានកូនដើមឈើដល់ដុន បូស្កូតាំងពីឆ្នាំ២០០៨ មកម្លេះ ដោយដំបូងលោកបាន អោយកូនឈើដល់សាលាបច្ចេកទេសដុន បូស្កូភ្នំពេញ បន្ទាប់មកទៀតបានផ្តល់អោយដុន បូស្កូខេត្តព្រះសីហនុ និងកែប។

លោកណៅ សុខនិងលោកពុកលី សំណាង

លោកណៅ សុខនិងលោកពុកលី សំណាង

You may also like...