លោកពុកសំណាង ជាមួយបុគ្គលិកដែលគ្រីស្តបរិស័ទ និងបុព្វជិតកាតូលិកសាឡេស៊ាន
លោកពុកសំណាង ជាមួយបុគ្គលិកដែលគ្រីស្តបរិស័ទ និងបុព្វជិតកាតូលិកសាឡេស៊ាន
លោកពុកសំណាង ជាមួយបុគ្គលិកដែលគ្រីស្តបរិស័ទ និងបុព្វជិតកាតូលិកសាឡេស៊ាន

ខេត្តកែបៈ ពាក្យថាជាគ្រីស្តបរិស័ទ មានន័យថាជាមនុស្សដែលដើរតាមគន្លងមាគ៌ា របស់ព្រះគ្រីស្ត ហើយមនុស្សទាំងនោះ ត្រូវបានចុះកុងត្រាជាមួយព្រះជាម្ចាស់ ជាអ្នកផ្សាយដំណឹងល្អរបស់ទ្រង់។ តួនាទីរបស់គ្រីស្តបរិស័ទមាន ដូចជាការចូលរួមអភិបូជា ស្តាប់ព្រះបន្ទូលព្រះគ្រីស្ត អធិដ្ឋាន និងចេះជួយមនុស្សដ៏ទៃទៀត។

នៅរសៀលថ្ងៃទី ០៩ នេះ បុគ្គលិកគ្រីស្តបរិស័ទ នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបបានប្រជុំរៀបចំកម្មវិធី អបរំជំនឿដល់បុគ្គលិក និងសិស្ស ដែលមានបំណងចង់ស្គាល់ពីសាសនាកាតូលិក។ ដោយការបង្រៀនពីសាសនានេះ សំរាប់តែបុគ្គលិកឬ សិស្សដែលស្ម័គ្រចិត្តចង់ស្គាល់ពីសាសនាតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅសាលាបចច្ចេកទេសដុន បូស្កូខេត្តកែបមាន សិស្សនិងបុគ្គលិកជាង ៣០០ ដែលក្នុងនោះមានគ្រីស្តបរិស័ទតែ ០៤ នាក់និងបុគ្គលិកឬសិស្សដែលកាន់សាសនាឥស្លាមមានតែ ៥% ប៉ុណ្ណោះ។ តាមរយៈលោកពុកលី សំណាងជាបុព្វជិតកាតូលិក នៃគ្រួសារសាឡេស៊ានមានប្រសាសន៍ថា ការអបរំជំនឿ ឬការបង្រៀនពីសាសនា គឺជាការអបរំវប្បធម៌ទូទៅមួយសំរាប់សិស្ស បើទោះបីជាបុគ្គលនោះមិនចូលរួមជាគ្រីស្តបរិស័ទក៏ដោយ តែពួគគាត់អាចយកការអបរំនេះមកប្រើប្រាស់នៅក្នុងសង្គមដើម្បីក្លាយជាមនុស្សល្អ។