មានស្នាដៃគូរគំនូរស្អាត មានឳកាសទៅលេងខេត្តសៀមរាប

បាត់ដំបងៈ ក្នុងរយៈពេល ០៣ ថ្ងៃនៃការចុះជួបសួរសុខទុក្ខកូនមូលនិធិកុមារដុន បូស្កូកាលទៅថ្ងៃទី ២៧, ២៨ និង ២៩ ខែមិថុនាកន្លងទៅនេះ ខាងមូលនិធិកុមារដុន បូស្កូខេត្តបាត់ដំបង មានកម្មវិធីប្រលងគំរនូរពិសេស។ កម្មវិធីប្រលងនេះធ្វើឡើង ដើម្បីជ្រើសរើសក្មេងៗដែលមានស្នាដៃល្អ មានឳកាសបានទៅលេងខេត្តសៀមរាប។ ហើយកម្មវិធីជួបសួរសុខទុក្ខនេះ ថែមទាំងបានចែកកាដូរដល់ក្មេងផងដែរ។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៨ នេះខាងមូលនិធិកុមារដុន បូស្កូបាត់ដំបងបានជួយក្មេងៗចំនួន ១០៨ នាក់។ ដោយក្នុងនោះមានមួយចំនួនកំពុងទទួលការអបរំ ពីសាលាចំណេះដឹងទូទៅដុន បូស្កូអង្អូងចេញ និងសាលាដុន បូស្កូសាលាបាឡាត់ ហើយមួយចំនួនទៀតកំពុងទទួលការអបរំនៅសាលារដ្ឋ។

You may also like...