ទទួលយកការត្រាសហៅ និងយល់ពីជីវិតបងប្រុសសាឡេស៊ាន

បាំងកក ប្រទេសថៃៈ ជីវិតរបស់ខ្ញុំមានរបៀបដូចសន្តយូសែហ្វ។ បទសម្ភាសន៍ របស់បងប្រុសចន្យ ថាណាត់

តើមានអ្វីដែលជំរុញអោយបងប្រុសពេញចិត្តនឹងជីវិតជាសាឡេស៊ាន?

ព្រះជាម្ចាស់បាន ត្រាសហៅខ្ញុំអោយធ្វើជាបងប្រុសសាឡេស៊ានដុន បូស្កូ ខ្ញុំមានទំនុកចិត្តចំពោះទ្រង់ ដែលបានហៅខ្ញុំមកបំរើយុវជន ជាពិសេសមនុស្សក្រីក្រ។ ដូច្នេះសុភមង្គល និងសេចក្តីរីករាយរបស់ខ្ញុំបានមកពីព្រះជាម្ចាស់ តាមរយៈបេសកកម្មរបស់ដុន បូស្កូ។

តើបងប្រុសយករបៀបតាមបងប្រុសសាឡេស៊ានមួយណាដែរ?

សំរាប់ខ្ញុំ របៀបរបបរបស់សន្តយ៉ូសែហ្វជាស្តាយរបស់ខ្ញុំ។ គាត់បន្ទាបខ្លួន សុភាព អត់ធ្មត់ និងឈ្លាសវៃ។ ទោះបីគាត់ជាមនុស្សដែលមិនសូវចេះនិយាយច្រើន ប៉ុន្តែគាត់ខំប្រឹងធ្វើការងារ ដើម្បីព្រះជាម្ចាស់។ ខ្ញុំប្រាកដក្នុងចិត្តណាស់ថា ចរិតបែបនេះបានបង្ហាញពីសញ្ញាណនៃបងប្រុស សាឡេស៊ាន។

តើមានអ្វីពិសេសផ្សេងទៀត ដែលជាចំណែកនៃបេសកកម្មសាឡេស៊ានរបស់យើង?

ខ្ញុំគិតថា ចំណែកដែលពិសេស របស់បងប្រុសសាឡេស៊ាន គឺការថ្វាយខ្លួន។ ជីវិតរបស់អ្នកបួស ចុះចាញ់ព្រះជាម្ចាស់ ហើយពួកគាត់ត្រូវប្តេជ្ញាជាមួយគំរោងការរបស់ព្រះជាម្ចាស់។

តើបងប្រុសសាឡេស៊ានត្រូវមានជំនាញអ្វី ដើម្បីបង្ហាញអោយឃើញនៅ ក្នុងព្រះសហគមន៍ និងគ្រួសាឡេស៊ាន?

ដើម្បីអោយគេមើលឃើញនៅក្នុងព្រះសហគមន៍ យើងត្រូវមានចំណុច សំខាន់ ០២ គឺការផ្សព្វផ្សាយ និងការនិយាយអំពីបងប្រុសសាឡេស៊ាន នៅតាមព្រះសហគមន៍នៅក្នុងតំបន់ ឬពេលមានឳកាសពិសេសជាមួយគ្រួសារសាឡេស៊ាន។ ទីពីរគឺ ការបង្ហាញអត្តសញ្ញាណបងប្រុសសាឡេស៊ាន តាមរយៈការអបរំ និងតាមបូជាចារ្យព្រះសហគមន៍។

តើមានអ្វីដែលជួយទ្រទ្រង់ដល់បងប្រុស?

ខ្ញុំអាចនិយាយបានថា វាជាសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ជំនួយពីព្រះនាងម៉ារី វិញ្ញាណរបស់លោកពុក បូស្កូ និងបងប្រុសសាឡេស៊ានដែលបានជួយទ្រទ្រង់ និងលើកទឹកចិត្តដល់ខ្ញុំ ដើម្បីអោយមានជំនឿលើជីវិតជាបងប្រុសសាឡេស៊ាន។

តើកំណប់អ្វីដែលបងប្រុសទទួលបានពីការប្រជុំព្រឹក្សា EAO 2013 Hua Hin Congress?

បទពិសោធន៍ដ៏សំខាន ដែលខ្ញុំទទួលបានមកពីការប្រជុំ EAO 2013 Hua Hin Congress បានធ្វើអោយគ្រួសាបងប្រុសសាឡេស៊ាន នៅតំបន់របស់យើងមានការរីកចំរើន មានការចាប់អារម្មណ៍ មានការលើកតម្កើង និងមានមនុស្សផ្សេងទៀតបានយល់ពីក្រុមរបស់យើង។

តើបងប្រុសរំពឹងថា នឹងទទួលបានអ្វីបន្ថែមទៀត សំរាប់ការប្រជុំ គ្រួសារសាឡេស៊ាន EAO 2018?

នៅក្នុងការប្រជុំនេះ ខ្ញុំរំពឹងថានឹងទទួលបាន ០៣ ចំនុច៖ ទី០១ គឺមោទនៈភាពរបស់ក្រុមបងប្រុសសាឡេស៊ាន ទី០២ មានការកោតសរសើរដល់ក្រុមបងប្រុសាឡេស៊ាន និងទី០៣ ក្រុមបងប្រុសសាឡេស៊ាននឹងត្រូវបានទទួលស្គាល់ពីព្រះសហគមន៍ការតូលិក និងគ្រួសារសាឡេស៊ាន។

You may also like...