ខែថ្មីទើបចូលមកដល់ ដុន បូស្កូកែបឈ្នះគេបាន ១ ទៀតបាត់

 កីឡាករដុន បូស្កូកែបមានឯកសណ្ឋានពណ៌ផ្ទៃមេឃ ក្រុមមកអង្គការក្តីញញឹមថ្មីមានលឿង

កីឡាករដុន បូស្កូកែបមានឯកសណ្ឋានពណ៌ផ្ទៃមេឃ ក្រុមមកអង្គការក្តីញញឹមថ្មីមានលឿង

ខេត្តកែបៈ កីឡាបាល់ទាត់មិត្តភាពរវាង សាលាបច្ចេកទេសដុន បូស្កូខេត្តកែប និងអង្គការក្តីសង្ឈឹមថ្មី នៅរសៀលនេះ ទទួលបានលទ្ធផល ០៤ ទល់នឹង ០៣ ដោយជុំទី០១ ខាងសាលាបច្ចេកទេសដុន បូស្កូខេត្តកែបធ្វើបាន០២ គ្រាប់ ឯអង្គការក្តីសង្ឈឹមថ្មីធ្វើបាន ០៣ គ្រាប់។ ចូលដល់តង់ទី ០២ ខាងដុន បូស្កូយើងធ្វើបាន០២ គ្រាប់បន្ថែមទៀត ដែលលទ្ធផលចុងក្រោយ ខាងសាលាបច្ចេកទេសដុនបូស្កូកែបមានគ្រាប់បាល់លើសមួយគ្រាប់។

អង្គការក្តីសង្ឈឹមថ្មី ជាអង្គការមួយស្ថិតក្រោមគ្រីស្តសាសនានិកាយ ប្រូតេស្តង់ ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត ដែលសព្វថ្ងៃអង្គការបានជួយក្មេងៗ និងយុវជនក្រីក្រអោយមានឳកាសទៅសាលា។ គិតមកដល់សព្វថ្ងៃ អង្គការបានមកបោះទីតាំងនៅតំបន់នេះជាង ០៥ ឆ្នាំមកហើយ។ ហើយសំរាប់ការប្រកួតកីឡាមិត្តភាពថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងមួយដើម្បី មានចំណងមិត្តភាព រវាងអង្គការនិងសាលា។

You may also like...