លោកពុកដេប៉ារ៉ាត់ ភីទីសាន់

បងប្អូនជាទីស្រលាញ់

ខ្ញុំបានចំណាយពេលពេញមួយខែ នៃខែមិថុនា ដើម្បីទស្សនកិច្ចបងប្អូនគ្រួសារសាឡេស៊ានរបស់យើងនៅប្រទេសកម្ពុជា និងប្រទេសឡាវ។ នៅកម្ពុជាយើងមានផ្ទះទាំងអស់ចំនួន ៥ និងប្រទេសឡាវយើងមានផ្ទះតែមួយទេ គឺនៅក្នុងទីក្រុងវៀងច័ន្ទ។

យើងអាចនិយាយបានថា បេសកកម្មរបស់យើងនៅប្រទេសកម្ពុជា ឈានដល់ដំណាក់កាលទី ២ បន្ទាប់ពីរយៈពេល ២៥ ឆ្នាំដែលយើងបានទៅបំពេញការងារនៅទីនោះ។ ឥលូវនេះជាពេល ដែលយើងត្រូវបង្កើនសមត្ថិភាពនៃវត្តមាន របស់យើងអោយមានលំនឹងកាន់តែខ្លាំង គឺឈរដោយខ្លួនឯង។ យើងមានការងារជាច្រើន ដែលត្រូវអភិវឌ្ឍន៍ និងកែតម្រូវ ដូច្នេះវាអាចអោយបេសកកម្មរបស់យើង ឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន បានយ៉ាងលឿនដូចជា ការផ្លាស់ប្តូរសង្គម សេដ្ឋកិច្ច និងទីលាននយោបាយ។ អ្វីដែលសំខាន់បំផុតនោះ គឺជារបៀបមួយដែលយើងអាចធ្វើអោយបេសកកម្មរបស់យើងមានស្ថេរភាព ទៅតាមលក្ខ័ណ្ឌរបស់បងប្អូនសាឡេស៊ានយើង ទាំងគុណភាពជីវិតបែបសាសនា និងការងារដែលយើងកំពុងធ្វើ។ វាជាមោទនៈភាពមួយ ដែលបច្ចុប្បន្ននេះ យើងមានសមាជិកសាឡេស៊ានជាជនជាតិខ្មែរ ចំនួន ៦ នាក់ មានទាំងបុព្វជិតនិងបងប្រុស ដែលពួកគាត់បានបង្កើតទំរង់ និងគ្រឹះនៃសេដ្ឋកិច្ចយ៉ាងមានស្ថេរភាព។ សូមយើងទាំងអស់គ្នាជួយលើកទឹកចិត្ត និងអធិដ្ឋានអោយបងប្អូនសាឡេស៊ានរបស់យើង នៅស្រុកខ្មែរ ដែលកំពុងធ្វើដំណើរទៅមុខតាមផ្លូវ នៃបេសកកម្មទាំងមូលរបស់យើង។ យើងទាំងអស់គ្នាក៏ជួយអធិដ្ឋានដល់ បងស្រីសាឡាស៊ាន របស់ក្រុមបងស្រី នៃព្រះនាងម៉ារីជួយដល់គ្រីស្តបរិស័ទ  និងបងស្រីមេត្តាករណានៃព្រះបេះដូងព្រះនាងម៉ារី ព្រមទាំងសមាជិកនៃគ្រួសារសាឡេស៊ានទាំងអស់។

នៅប្រទេសឡាវ ការងាររបស់យើងឆ្លើយតប ទៅលើតម្រូវការរបស់យុវជនណា ដែលចង់ទទួលបានជំនាញ ដើម្បីយកទៅប្រើប្រាស់និងបំពេញការងាររកប្រាក់មកផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ។ កាលដែលមានមុខរបរ ជាចំណែកមួយនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស។ កម្មវិធីសិក្សារបស់យើងនៅទីនោះ មានរយៈពេល ៦ ខែទៅ ១ ឆ្នាំ ដែលវាជាការឆ្លើយតបទៅនឹងតម្រូវការសង្គម ជាពិសេសយុវជន ដើម្បីមានការងារធ្វើ និងមិនមានបញ្ហារនៅក្នុងសង្គម។ បងប្អូនសាឡេស៊ានរបស់យើង ​ក្នុងប្រទេសឡាវ តែងតែមានការឆ្នៃប្រឌិត និងបំណង់ក្នុងការជួយអ្នក្រ និងយុវជនក្រីក្រជានិច្ច ដើម្បីអោយពួកគេទទួលបានការអប់រំសមរម្យ។ បងប្អូនសាឡេស៊ានយើង តែងតែងសម្របខ្លួនគ្រប់ពេលដើម្បី រស់នៅតាមជីវិតសាសនា និងបំពេញបេសកកម្មរបស់ពួកគេ អោយទទួលបានលទ្ធផលល្អ ទៅតាមប្រព័ន្ធគោលនយោបាយ និងរដ្ឋបាលក្នុងប្រទេស។ វាជាបេសកកម្មការងារមួយដ៏លំបាក ដែលយើងត្រូវលើកទឹកចិត្ត អធិដ្ឋានសំរាប់បងប្អូនសាឡេស៊ាន និងបងស្រីគ្រួសារព្រះនាងម៉ារីជួយគ្រីស្តបរិស័ទនៅក្នុងប្រទេសឡាវ។

តាមគំរូ របស់លោកអធិការសាឡេស៊ាននៃ តំបន់ប្រទេសថៃ ក្នុងឆ្នាំ ២០១៧ ដល់ ២០២៣ លោកបានសរសេរក្នុងចំណុច ៥ ថាក្នុងបន្ទាត់ ស៊ីជី ទី២៧ អ្នក និងក្រុមព្រឹក្សាររបស់អ្នក ត្រូវជួយបងប្អូនរបស់អ្នក ទៅតាមជំរៅនៃអត្តសញ្ញាណ បែបជីវិតជាអ្នកបួស ដែលបានចងសម្ព័ននៃសេចក្តីពិត ​និងជីវិតវិញ្ញាណដ៏វិសុទ្ធ។ អ្នកនឹងត្រូវលះបង់ថាមពល សំរាប់ទិដ្ឋភាពនៃជីវិត ដើម្បីអោយមានភាពរីកចំរើន នៅពេលអនាគត់តំបន់របស់យើង។ យើងត្រូវតែបង្កើននូវគុណភាព នៃជីវិតសាសនា ទាំងបីប្រទេស គឺថៃ កម្ពុជា ឡាវ។

ក្នុងគំរូទី ១០ លោកអធិការបានសរសេរថា ប្រតិភូកម្ពុជាថ្មីមួយនេះត្រូវការ ការជួយអមទាំងពេលសព្វថ្ងៃ និងតាំងពីមុនមកម្លេះ ជាពិសេស គឺការបង្រួបបង្រួមសហគមន៍សាឡេស៊ាន និងចលនានៃសំណង់ដែលរីកចមរើនយ៉ាងខ្លាំងរបស់គ្រួសារសាឡេស៊ានយើង។ ចំណុចទី ១០ នេះត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៦ ដែលជាចំណុចនៃឯកសារយោង សំរាប់ជាជំនួយយ៉ាងមានប្រសិទ្ធភាព។

លោកពុកដេប៉ារ៉ាត់ ភីទីសាន់ សាឡេស៊ានដុន បូស្កូ