ផ្នែកលេខាធិការ និងផ្នែកពត៌មានវិទ្យាធ្វើទស្សនកិច្ចសិក្សានៅ ក្រុមហ៊ុនជីបម៉ុង

សិស្សទាំងអស់កំពុងស្តាប់ការពន្យលរបស់លោកយ៉ាវ សុខគីម អំពីក្រុមហ៊ុន

សិស្សទាំងអស់កំពុងស្តាប់ការពន្យលរបស់លោកយ៉ាវ សុខគីម អំពីក្រុមហ៊ុន

ខេត្តកែបៈកាលពីព្រឹកមិញនេះ សិស្សឆ្នាំទី ០២ ផ្នែកលេខាធិការ និងសិស្សឆ្នាំទី០១ ផ្នែកពត៌មានវិទ្យា បានទៅធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនស៊ីម៉ង់ ជីបម៉ុងហ្គ្រុប។ សិស្សដែលបានទៅទស្សនកិច្ចមានចំនួន៤៣ នាក់ដែលដឹកនាំដោយអ្នកគ្រូរ៉ុង សុផាន់ណា ប្រធានផ្នែកលេខាធិការ លោកហង្ស បូរមី ប្រធានផ្នែកពត៌មានវិទ្យា និងគ្រូជំនួយការទាំងពីរផ្នែកចំនួន ០៦ នាក់។ តាមសំដីអ្នកគ្រូរ៉ុង សុផាន់ណា បាននិយាយថា កម្មវិធីទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងចង់អោយសិស្សឆ្នាំទី០២ ដែលនឹងបញ្ចប់ការសិក្សានៅចុងខែនេះ បានស្វែងយល់ពីដំណើរការ ការងារ ថាតើក្រុមហ៊ុនមួយត្រូវមានអ្វីខ្លះ ដើម្បីអោយមានដំណើរការល្អ។ ហើយវាក៏ជំនួយដល់សិស្សទាំងអស់ដើម្បី​រៀបចំខ្លួនត្រៀមចូលបំរើការងារ នៅពេលបញ្ចប់ការសិក្សា អោយមានភាពងាយស្រួលនិងត្រូវតាមគោលការណ៍របស់ក្រុមហ៊ុន។

សិស្សផ្នែកលេខាធិការពាក់អាវពណ៌ស កផ្កាឈូក សិស្សឆ្នែកពត៌មានវិទ្យាពាក់អាវពណ៌ផ្ទៃមេឃ

សិស្សផ្នែកលេខាធិការពាក់អាវពណ៌ស កផ្កាឈូក សិស្សឆ្នែកពត៌មានវិទ្យាពាក់អាវពណ៌ផ្ទៃមេឃ

You may also like...