រូបភាពឧទាហរណ៍
រូបភាពឧទាហរណ៍
រូបភាពឧទាហរណ៍

ខេត្តកែបៈ ដោយហេតុថាមានបងប្អូន មួយចំនួនបានប្រើប្រាស់ នូវរូបភាពរបស់បុគ្គលដែលមានគ្រោះថ្នាក់ឬ បញ្ហារផ្សេងៗ បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយ ដល់មនុស្សទូទៅដែលប្រើប្រាស់បណ្តាញសង្គម។ ដោយការប្រព្រឹត្តបែបនេះ អាចប៉ះពាល់យ៉ាងខ្លាំងទៅលើ អ្នកដែលបានប្រើប្រាស់បណ្តាញសង្គមដូចគ្នា និងបុគ្គលដែលគាត់មានបញ្ហារនោះផង។

បើតាមប្រសាសន៍របស់លោកពុកលី សំណាង អធិការសាលាបច្ចេកទេសដុន បូស្កូខេត្តកែប និងជាអនុបណ្តិត ជំនាញទំនាក់ទំនងសង្គម និងសារព័ត៌មាន មកពីប្រទេសកូឡុំប៊ី មានប្រសាសន៍ថា ការបង្ហោះរូបភាពរបស់ បុគ្គលដែលមានរបួស រូបភាពអាសអាភាស រូបភាពគ្រឿង ឬគ្រឿងញៀន រូបភាពមនុស្សដែលបានស្លាប់ហើយ ឬ រូបភាពរបស់មនុស្សដែលរងគ្រោះថ្នាក់ផ្សេងៗ ជាអំពើមួយដែលប្រាសចាកពីសីលធម៌សង្គមៈ

  • ១ ៖ វាជាការបរិហារ សិទ្ធឯកជនរបស់បុគ្គល
  • ២ ៖ វាអាចបង្ករអោយមាន ការភ័យខ្លាច រន្ធត់ សំរាប់ស្ត្រីដែលមានផ្ទៃពោះ កុមារ ឬមនុស្សចាស់ ដែលអាចបង្ករជាបញ្ហារគាំងបេះដូងជាដើម
  • ៣ ៖ តាមច្បាប់អន្តរជាតិ ប្រសិនមានបុគ្គលណាប្រព្រឹត្តបទល្មើសដូចរៀបរាប់ខាងលើ នឹងអាចជាប់ផាកពិន័យជាទឹកប្រាក់ ឬជាប់ឃុំឃាំង http://barefootlaw.org/right-of-privacy-of-dead-persons/។