លោកតាហានស៍ និងក្មេងៗជាមួយកង់ដែលបានជួសជុលហើយ
លោកតាហានស៍ជាមួយក្មេងៗមូលនិធិកុមារដុន បូស្កូកែប
លោកតាហានស៍ជាមួយក្មេងៗមូលនិធិកុមារដុន បូស្កូកែប

ខេត្តកែបៈ សាលាបច្ចេកទេសដុន បូស្កូខេត្តកែប សូមអរគុណដល់លោកតាហានស៍ គូអេចឆល អ្នកស្ម័គ្រចិត្តមកពីប្រទេសអាឡឺម៉ង ដែលលោកបានមកជួយដុន បូស្កូកម្ពុជា ជារៀងរាល់ឆ្នាំ។ ដោយដំបូងលោកតាហានស៍ បានមកជួយសហគមន៍ដុន បូស្កូប៉ោយប៉ែតនៅឆ្នាំ២០០៥ និងឆ្នាំបន្ទាប់មកទៀតលោកបានមកជួយនៅសហគមន៍ដុន បូស្កូភ្នំពេញ។ លោកតាបានមកជួយនៅសហគមន៍ដុន បូស្កូខេត្តព្រះសីហនុនៅឆ្នាំ២០០៩ និងឆ្នាំ២០១១ លោកបានមកជួយការងារនៅសហគមន៍ថ្មីគឺសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។ លោកតាហានស៍ ជាអ្នកឯកទេសខាងបំផ្លាញមកពីប្រទេសអាឡឺម៉ង (Master of Destroyer) ប៉ុន្តែការងារដែលលោកមកជួយដល់ដុន បូស្កូកម្ពុជា ផ្ទុយពីជំនាញដែលធ្វើនៅប្រទេសរបស់គាត់។ ជំនាញដែលគាត់ជួយដល់ដុន បូស្កូមានដូចជា សុំជំនួយពីបរទេសសំរាប់សាងសង នូវអាគារផ្សេងៗ និងរបស់ប្រើប្រាស់សំរាប់ផ្គត់ផ្គង់សាលា។ លោកតាហានស៍ មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយរបស់គាត់សំរាប់ការជួយដុន បូស្កូ ព្រោះឆ្នាំនេះគាត់មានអាយុ ៧៨ ឆ្នាំហើយ គាត់ក្លាចវ័យចំណាស់របស់គាត់រារាំងការចង់មកជួយដុន បូស្កូនៅស្រុកខ្មែរនៅឆ្នាំក្រោយៗ។

សូមរំលឹកថា ក្នុងមួយឆ្នាំៗលោកតាហានស៍ មកស្រុកខ្មែរតែរយៈ០១ ខែឬ ០២ខែតែប៉ណ្ណោះ។ ដោយក្នុងឆ្នាំ២០១៨ នេះលោកបានជួយជួសជុលប្រព័ន្ធទឹក ត្រួតពិនិត្យការសាងសង់អាគារហានត្រានថ្មីជាន់ទី ០២ និងបានជួយជួសជុលកង់អោយក្មេងៗមូលនិធិកុមារ ដុន បូស្កុកែប។

លោកតាហានស៍ និងក្មេងៗជាមួយកង់ដែលបានជួសជុលហើយ
លោកតាហានស៍ និងក្មេងៗជាមួយកង់ដែលបានជួសជុលហើយ